ទំនប់អាងទឹកអូរតេ ដែលស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តម្លៃសរុបប្រមាណ ៦២ លានដុល្លារអាមេរិក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងនេះឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥ ០០០ ហិកតា៕
Related Articles
អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ […]
បុរសម្នាក់កំពង់តែជិះម៉ូតូស្រាប់តែរថយន្ត ម៉ាកmasdaបើកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យដួលបោកនិងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ÷បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តបើកមកបុកពីក្រោយកៀរដួលបោកក្បាលស្លាប់កាលពីវេលាម៉ោង ៧ និង ៤៥ នាទីថ្ងៃទី ២១ ខែមវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះទា វុទ្ធី ភេទប្រុសអាយុ ៣៥ ឆ្នាំមុខរបរជាងផ្សារដែក ស្នាក់នៅខណ្ឌដង្កោ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HH-8414ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកmasdaពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-8366បើកមកពីក្រោយស្របគ្នាកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកនឹងថ្នល់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង។ ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ
ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតថា ក្រសួងបានរកឃើញ អ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ។ “ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ និងសូមថ្កោលទោសលើជនខិលខូចនេះ ហើយសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង”។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបែបនេះ៕