ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបើកប៉ះគ្នាតិចតួចតែនិយាយរកតែត្រូវរៀងៗខ្លួន

ភ្នំពេញ ៖ រថយន្ដព្រួសបើកបទខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលរងការខូចខាតបន្តិចបន្តួចតែភាគីទាំងសង្ខាងឈ្លោះប្រកែកគ្នានិយាយរកតែត្រូវរៀងៗខ្លួន។សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ខែមករាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីតទល់មុខសាកលវិទ្យាល័យកម្ពុជាក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថាមុនដំបូងឡើយគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AX-2812 បើកបរដោយបុរសម្នាក់រូមដំណើរនិងម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុក៏បានព្យាយាមបត់មកខាងឆ្វេងដៃ ស្របពេលក៏មានរថយន្តមួយគ្រឿងទៀតម៉ាក KlA ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BK-2236 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តតូយ៉ូតាព្រូសបុកពីចំហៀងខូតខាតបន្តិចបន្តួចទាំងសងខាង។ដោយភាគីទាំងសងខាងមិនធ្វើការសម្រុះសម្រួលគ្នាបែរជាឈ្លោះប្រកែកគ្នាតឹងសរសៃក។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ និងបានសម្របសម្រួលភាគីទាំងសង់ខាងដែរ តែមិនត្រូវគ្នា ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំង ២ ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរងចាំឲ្យភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយ% ទូច រ៉ាវធ

adm

Leave a Reply

Your email address will not be published. Required fields are marked *