ព័ត៌មានជាតិ

នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន, កាច់.កម៉ូតូ និងគាស់ផ្ទះពលរដ្ឋយ៉ាងសកម្មក្នុងមូលដ្ឋាន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញមុខជនសង្ស័យចំនួន៧នាក់ ជាសាធារណៈពាក់ព័ន្ធនឹងករណីគ្រឿងញៀន, កាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មក្នុងមូលដ្ឋាន ដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើរួមមាន៖ *ទី១៖ ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ *ទី២៖ ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ , *ទី៣៖ ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ *ទី៤៖ ឈ្មោះ កង ណារិន […]

ព័ត៌មានជាតិ

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងសហការីទទួលអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនហាទៀនវីហ្គាស

ខេត្តកំពត៖ នៅថ្ងៃអាទិត្យ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុក និងសហការី បានទទួលអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនហាទៀនវីហ្គាស នូវអង្ករចំនួន ១,០០០គីឡូក្រាម (១តោន) ជូនរដ្ឋបាលស្រុក សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលយុទ្ធនាការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងស្រុកកំពង់ត្រាច។ ក្នុងនាមរដ្ឋបាលស្រុក និងជាតំណាងប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច សូមជូនពរបុគ្គលិកក្រុមហ៊ុនគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

សេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

សេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត៕

ព័ត៌មានជាតិ

ជិះម៉ូតូឡាំប៊្រីដាល្បឿនលឿនពេក ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូឡាំប៊្រីដាក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ គង់ គឹមស៊ុន អាយុ៤៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឡាំប៊្រីដា ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង ជាប្រភេទរថយន្តសណ្ដោងទូរកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-7425 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងក្រុមហ៊ុនផែស្ងួតតេងឡាយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូឡាំប៊្រីដាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-5598 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូដួលស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់…

ភ្នំពេញ៖ បុរសម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមម្នាក់ឯងសុខៗមិនដឹងថាមកព៏មូលហេតុអ្វីទើបបណ្ដាលឱ្យគាត់ដួលម៉ូតូហើយរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ហើយត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនជឹតដល់មន្ទីរពេទ្យដោយសារតែជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣៥នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវកម្ពុជាក្រោមទល់មុខនឹងសាលាជាស៊ីមសន្ធរមុខ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ សោម រ៉េត ភេទប្រុស អាយុ ៤៩ ឆ្នាំ ស្រុកកំណើតនៅឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បច្ចុប្បន្ន រស់នៅភូមិសុទិព្វ ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមត្រូវបានស្លាប់ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសវ័យ៤៩ឆ្នាំម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់០៧ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ1T-1835 ធ្វើដំណើរម្នាក់ឯងតាមដងផ្លូវកម្ពុជាក្រោម ខណៈពេលមកដល់ត្រង់ចំណុចទល់មុខនឹងសាលាជាសុីមសន្ធរមុខ ក៍បានដួលបោកទៅនឹងចិញ្ចើមថ្នល់ហូរឈាមហើយប្រកាច់ទើបប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយឲ្យដឹកយកទៅសង្គ្រោះបន្ទាន់ក៏ប៉ុន្តែដោយសារតែស្ថានភាពគ្រោះថ្នាក់នេះធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិត ហើយត្រូវបានរថយន្តសាមុយដឹកសាកសពយកមករក្សាទុកកន្លែងដើមវិញ ដើម្បីរង់ចាំលោកគ្រូពេទ្យមកពិនិត្យសំណាករបស់ជនរងគ្រោះសិន ក្រោយមកលោកគ្រូពេទ្យបានត្រួតពិនិត្យរួចរាល់ហើយក៏បានបញ្ជាក់ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាននឹងលោកចៅសង្កាត់ទឹកល្អក់ទី១ថា សពជនរងគ្រោះអវិជ្ជមានកូវីដ១៩ ទើបសមត្ថកិច្ចមូលដ្ឋានប្រគល់សពជនរងគ្រោះអោយទៅតម្កល់ទុកនៅវត្តអង្គតាមិញដើម្បីរងចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៦០នាក់ ខណៈជាសះស្បើយ៧៥០នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៦៦០នាក់ ខណៈអ្នកជំងឺចំនួន៧៥០នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៩៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,៧៧២នាក់ និងស្លាប់សរុបចំនួន១៩០នាក់៕

ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌសែនសុខ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥ នាក់ដកហូតបានថ្នាំញៀនមួយចំនួន​ នៅខណ្ឌដង្កោ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួនប្រុសស្រីចំនួន៥នាក់ ដកហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែងក្រោយវត្តសំបួរមាស ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានស្រាវជ្រាវនិងបានសហកាជាមួយអាជ្ញារមូលដ្ឋានខណ្ឌដង្កោ ចុះបង្ក្រាបជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ក្នុងនោះមាន(ស្រី២នាក់) និងហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន ៥ នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់លឿង

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន ២០ទីតាំង។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ គ្រប់ទីតាំងទាំង២០នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ […]

ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំចុះផ្ទាល់ដេញក្របួចចោរលួចកាច់កម៉ូតូកណ្តាលវាល ស្រែតែម្តង

ភ្នំពេញ៖ នេះជាសកម្មភាពដ៏ប្រសើរ ដែលប្រជាពលរដ្ឋម្នា ក់ជាម្ចាស់ម៉ូតូរងគ្រោះបានធ្វើការកោតសសើរ និងបានសម្តែងនូវការថ្លែងអំណរគុណដល់កងកម្លាំងនគរបាល នៃអធិការដ្ឋា ននគរបាលខណ្ឌដង្កោ ជាពិសេសលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោ ដែលបានដឹកនាំចុះផ្ទាល់ក្នុងការដេញបង្ក្រាបជាក់ស្តែងក្នុងអំពើរលួចមានស្ថានទម្ងន់ ទោស (ប្រើដែកជ្រុងចុងសំប៉ែតស្រួចការសោរកម៉ូតូ)។ ដែលហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុច វាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កា ត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន២នាក់ មានឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ ត្រេន ធឿន […]

ព័ត៌មានជាតិ

ចង្រៃក្រៃលែង! បុរសម្នាក់ យកដុំថ្មគប់កញ្ចក់រថយន្តសង្រ្គោះបន្ទាន់ ពេលកំពុងបើកទៅយកសំណាក

កំពង់ស្ពឺ ៖ តាមព័ត៌មានពីអធិការនគរបាលស្រុកគងពិសី បានឲ្យដឹថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកថ្មគប់ទៅលើរថយន្ដគិលានសង្រ្គោះបន្ទាន់ AMB ULANCE របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីទិសត្បូងទៅជើង ដើម្បីទៅយកសំណាកធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ-១៩ នៅក្នុងឃុំព្រះនិព្វាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូម៉ែត្រលេខ១៣ ប្រហែល២០ម៉ែត្រ ស្ថិតលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែបុរសម្នាក់ មិនពីមូលហេតុច្បាស់លាស់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្តរួចគេចខ្លួន។ ភ្លាមៗនោះកម្លាំងមានសមត្ថកិច្ច បានបន្ដស្រាវជ្រាវ រហូតឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ វ៉ិត សត់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមការសាក្សីនៅកន្លែងកើតហេតុ និងចម្លើយបឋមបុរសខាងលើ ទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្មគប់កញ្ចក់រថយន្តគិលានសង្រ្គោះបន្ទាន់ AMB ULANCE មូលហេតុពិតប្រាកដ ជនសង្ស័យថា…។ ចំពោះករណីខាងលើ សមត្ថកិច្ចនគរបាលស្រុកគងពិសី បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចំណាត់ការនីតិវិធីបន្ដ៕