ភ្នំពេញ៖ បុរសម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមម្នាក់ឯងសុខៗមិនដឹងថាមកព៏មូលហេតុអ្វីទើបបណ្ដាលឱ្យគាត់ដួលម៉ូតូហើយរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ហើយត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនជឹតដល់មន្ទីរពេទ្យដោយសារតែជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣៥នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវកម្ពុជាក្រោមទល់មុខនឹងសាលាជាស៊ីមសន្ធរមុខ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សោម រ៉េត ភេទប្រុស អាយុ ៤៩ ឆ្នាំ ស្រុកកំណើតនៅឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បច្ចុប្បន្ន រស់នៅភូមិសុទិព្វ ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមត្រូវបានស្លាប់ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសវ័យ៤៩ឆ្នាំម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់០៧ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ1T-1835 ធ្វើដំណើរម្នាក់ឯងតាមដងផ្លូវកម្ពុជាក្រោម ខណៈពេលមកដល់ត្រង់ចំណុចទល់មុខនឹងសាលាជាសុីមសន្ធរមុខ ក៍បានដួលបោកទៅនឹងចិញ្ចើមថ្នល់ហូរឈាមហើយប្រកាច់ទើបប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយឲ្យដឹកយកទៅសង្គ្រោះបន្ទាន់ក៏ប៉ុន្តែដោយសារតែស្ថានភាពគ្រោះថ្នាក់នេះធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិត ហើយត្រូវបានរថយន្តសាមុយដឹកសាកសពយកមករក្សាទុកកន្លែងដើមវិញ ដើម្បីរង់ចាំលោកគ្រូពេទ្យមកពិនិត្យសំណាករបស់ជនរងគ្រោះសិន ក្រោយមកលោកគ្រូពេទ្យបានត្រួតពិនិត្យរួចរាល់ហើយក៏បានបញ្ជាក់ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាននឹងលោកចៅសង្កាត់ទឹកល្អក់ទី១ថា សពជនរងគ្រោះអវិជ្ជមានកូវីដ១៩ ទើបសមត្ថកិច្ចមូលដ្ឋានប្រគល់សពជនរងគ្រោះអោយទៅតម្កល់ទុកនៅវត្តអង្គតាមិញដើម្បីរងចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ