ព័ត៌មានជាតិ

កុកមិនដែលភ្លេចជុងទេចាប់បានហើយចោរ ដែល ប្លន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យចាស់…

ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម បានធ្វើសកម្មភាពប្លន់ ជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧

(ភ្នំពេញ): គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។ ខាងក្រោមនេះជាលំដាប់លេខរៀងគណបក្ស៖ ១៖ សំបុកឃ្មុំ២៖ គណបក្សខ្មែរតែមួយ៣៖ សញ្ជាតិកម្ពុជា៤៖ ខ្មែររួបរួមជាតិ៥៖ កម្លាំងប្រជាធិបតេយ្យ៦៖ កសិករ៧៖ ស្រ្តីដើម្បីស្ត្រី៨៖ គណបក្សខ្មែរឈប់៩៖ ហ្វ៊ុនស៊ិនប៉ិច១០៖ ធម្មាធិបតេយ្យ១១៖ គណបក្សមូលដ្ឋាន១២៖ បំណងប្រជាពលរដ្ឋ១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១៤៖ ឯកភាពជាតិខ្មែរ១៥៖ ខ្មែរអភិរក្ស១៦៖ យុវជនកម្ពុជា១៧៖ ជនជាតិដើមប្រជាធិបតេយ្យ១៨៖ គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ

ស្ត្រីម្នាក់សង្ស័យធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ដេក សង្ស័យថា មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ…

(ភ្នំពេញ): ស្ត្រីម្នាក់ ត្រូវគ្រាប់កាំភ្លើង សង្ស័យធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ដេក សង្ស័យថាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ សង្ស័យប្រច័ណ្ឌ ក៏យកកាំភ្លើងខ្លីរបស់ប្ដី ដែលជាមន្ត្រីនគរបាល មកបាញ់សម្លាប់ខ្លួន.នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីដែលសង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ឈ្មោះឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ យ៉ែមប៊ុនធឿន អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល ពួកគាត់ មានកូនប្រុស១នាក់និង ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។ កន្លងមកស្ត្រីនេះ តែងតែប្រច័ណ្ឌ និងចោទប្រកាន់ប្ដីរបស់ខ្លួនថា មានស្រីថ្មីក្បត់ចិត្តគាត់ ដែលជាហេតុធ្វើឲ្យការរស់នៅមិនសូវចុះសម្រុងគ្នាឡើយ ។ មិនតែប៉ុណ្ណោះដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេកគាត់ក៏ធ្លាប់បានប្រើប្រាស់ថ្នាំដើម្បីរំងាប់អារម្មណ៍ថែមទៀតផង ។នៅព្រឹកនេះពេលដែលប្តីក្រោកពីដេកហើយចេញក្រៅមួយភ្លែត សង្ស័យប្រពន្ធទៅយកកាំភ្លើងដែលប្តីទុកក្នុងទ្បាន រួចកេះកៃបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ដេកតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលខ្លួនដល់ក្រុមគ្រួសារនិងអ្នកភូមិផងដែរ ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ទីនោះធ្វើការត្រួតពនិត្យជុំវិញកន្លែងកើតហេតុ។ ព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើកោសល្យវិច័យ ក្រែងពុំមែនជាអំពើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ៕

ព័ត៌មានជាតិ

បង្ក្រាបរណ្តៅដីអត់ច្បាប់ខ្នាតយក្សមួយទៀតហើយនៅស្រុកខ្សាច់កណ្តាល…

(កណ្តាល):ធ្វើអាជីវកម្មគ្មានច្បាប់ហើយថ្លើមធំយកគ្រឿងចក្រមកស្ទាក់រារាំងនិងគម្រាមបុកក្រុមងារគណៈកម្មាធិការមិនឱ្យចូលត្រួតពិនិត្យត្រូវបិទផ្អាកសកម្មភាព និងរឹបអូសគ្រឿងចក្រទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ភាពចម្រូងចម្រាស់រវាងមន្ត្រីអនុវត្តច្បាប់ និងក្រុមមេការណ្តៅដី របស់ក្រុមហ៊ុនមហារដ្ឋា ត្រេឌីង នៅទីតាំងរណ្តៅដីអត់ច្បាប់មួយស្ថិត ក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឈានទៅដល់ក្រុមការងារធ្វើការសម្រេចបិទ ផ្អា កអាជីវកម្មទាំងស្រុង ហើយតំណាងអយ្យការក៏បានសម្រេចឱ្យធ្វើការរឹបអូសដកហូតគ្រឿងចក្រ នៅក្នុងការដ្ឋានទាំងអស់ជាបណ្តោះអាសន្ន ផងដែរ។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធន ធានរ៉ែ ខេត្តកណ្តាល បានបញ្ជាក់ថា រណ្តៅ ដីនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង បានធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតិ ហើយក្រោយពីពិនិត្យជាក់ស្តែង ក្រុមការងារក៏បាន ធ្វើការបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន និងសម្រេចរក្សាទុកជាបណ្តោះអាសន្ន អេស្ការ វ៉ាទ័រ ចំនួន៧គ្រឿងប្រគល់ជូនគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាល យកទៅរក្សាទុកជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំម្ចាស់អាជីវកម្មចូលដោះស្រាយតាមនីតិវិធី។ ឯកឧត្តម ក៏បានប ញ្ជាក់ផងដែរថា រណ្តៅដីរបស់ក្រុមហ៊ុននេះបានប្រើប្រាស់អាជ្ញាបណ្ណ័របស់ក្រសួងរ៉ែនិងថាមពលហួស សុពលភាពតាំងពីឆ្នាំ២០១៨មកម្លេះ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់ដីស្រែរបស់ប្រជាពល រដ្ឋ ដឹកជញ្ជូនដី មិនបានគ្របឱ្យបានត្រឹមត្រូវ និងមិនបានធ្វើការថែទាំងផ្លូវ បណ្តាលឱ្យខូច និង ហុយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋទៀតផង។ ក្រោយធ្វើការឃាត់និងបិទផ្អាក ក្រុមការងារ […]

ព័ត៌មានជាតិ

លោក លាប ប៊ុន ណារិទ្ធ ប្រធានគណៈកម្មការណ៍ផ្សារជម្ពូវន្ត័ ចុះចែកប័ណ្ណមូលនិធិសមធម៍សុខាភិបាល ជូនដល់បងប្អូនអាជីវករផ្សារចំនួន១៣០បណ្ណ័…

(ភ្នំពេញ): ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ និងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលភ្នំពេញ:នាព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចាត់តាំងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សហការណ៍ជាមួយលោក លាប ប៊ុនណ្ណារិទ្ធ ប្រធានគណៈកម្មការផ្សារជម្ពូវន្ត័ ចុះចែកបណ្ណ័ មូលនិធិសមធម៍សុខាភិបាល ជូនដល់បងប្អូនអាជីវករផ្សារចំនួនរថរថ១៣០បណ្ណ័។យោងតាមការរៀបរាប់របស់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងតំបន់ផ្សារជម្ពូរវន្ត័បានអោយដឹងថា ពួកគាត់មានការសប្បាយចិត្តរីករាយជាខ្លាំង ដែលបងៗគណៈកម្មការផ្សារលោកតែងតែជួយដោះស្រាយយកចិត្តទុកដាក់ជាមួយពួកគាត់ ជាពិសេសលោកតែងតែផ្សព្វផ្សាយជូនដំណឹងថ្មីៗ ដល់ពួកគាត់ដើម្បីអោយបានជ្រាបទាន់សភាពការណ៍និងឆាប់រហស័ ស្តីអំពីស្ថានភាពផ្សេងៗដែលកើតឡើងក្នុងសង្គម។ដោយ: ទូច រ៉ាវុធ

ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងស៊ីសង២កន្លែងឃាត់ខ្លួនមនុស្ស២០នាក់ នៅក្នុងបុរីញ៉ូថោន…

(ភ្នំពែញ):កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិន២កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី​ ខ្មែរ​ ចិនចំនួន២០នាក់ដកហូតសម្ភារមួយចំនួន។ ប្រតិបត្តិការ​ខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី១៩​ ខែ​ឧសភា​ ឆ្នាំ២០២៣​ នៅក្នុងបុរីញ៉ូថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់មកថា​ ទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ ដោយថៅកែជាជនជាតិចិន។ក្រោយពីទទួលបានព័ត៌មានភ្លាមលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានបង្កប់ល្បែងស៊ីសងពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់​ ស្រី១១នាក់ជាជនជាតិខ្មែរ​ និងដកហូតសម្ភារមួយចំនួន។ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២០នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមនិតិវិធីដោយឡែនទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

ព័ត៌មានជាតិ

មន្ទីរសុខាភិបាល រាជធានីភ្នំពេញណែនាំពលរដ្ឋឱ្យទំនាក់ទំនង ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ ដេីម្បីបញ្ជូនជនរបួសដោយគ្រោះថ្នាក់ចរាចរទៅកាន់មន្ទីរពេទ្យរដ្ឋតាមរយ: លេខ 119 ឬតាមលេខដូចមានក្នុងតារាងនេះ…

មន្ទីរសុខាភិបាល រាជធានីភ្នំពេញណែនាំពលរដ្ឋឱ្យទំនាក់ទំនង ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ ដេីម្បីបញ្ជូនជនរបួសដោយគ្រោះថ្នាក់ចរាចរទៅកាន់មន្ទីរពេទ្យរដ្ឋតាមរយ: លេខ 119 ឬតាមលេខដូចមានក្នុងតារាងនេះ។

ព័ត៌មានជាតិ

សុំសសើរលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នឹងក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវបន្ទាប់ពីសារព័ត៌មានយើងបានផ្សាយពីការលេងល្បែងស៊ីសងក្នុងខណ្ឌ ទទួលដំណឹងភ្លាមចុះបង្រាបភ្លែត…

(ភ្នំពេញ):នា​ព្រឹក​ ថ្ងៃ​សុក្រ​ ១៥រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ចសក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះបង្រាបទីតាំងល្បែងស៊ីសងខុសច្បាប់​​ ​មួយកន្លែង​ដែលមានទីតាំងស្ថិតនៅតាម ផ្លូវ១៨​ ភូមិក្រោលគោ​​ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ ។ជាលទ្ធផលក្រុមការងារចុះពិនិត្យជាក់ស្តែងឃើញថា អាជីវកម្ម ខាងលើ មានលិខិត អនុញ្ញាត ប្រកប អាជីវកម្ម -សេវាកម្ម -ពាណិជ្ជកម្ម​ លិខិតអនុញ្ញាតពី​ រដ្ឋបាលរាជធានីភ្នំពេញ និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ពីគណៈកម្មាការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា​ ប៉ុន្តែ​លួច​បង្កប់​ល្បែង​ស៊ី​សង​ខុស​ច្បាប់​(បៀ)។ក្រុមការងារបានដកហូតយកសំភារៈ និងឃាត់ខ្លួនអ្នក​ពាក់ព័ន្ធ​ដេីម្បី​កសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធី​ ដូចខាងក្រោម -​ មនុស្សសរុប ៦នាក់ ក្នុងនោះស្រី ២នាក់៖-​ សំភារះដកហូតរួមមាន៖១-កុំព្យូទ័រលើតុ ចំនួនៈ ០១​ គ្រឿង២-ទូរទស្សន៍ ចំនួនៈ ០១ គ្រឿង៣-តុ […]

ព័ត៌មានជាតិ

តើសមត្ថកិច្ចទៅណាអស់ហើយទើបបានជាមានការលេងល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញ យ៉ាងគគ្រឹកគគ្រេងតែមិនមានចំណាត់ការបង្ក្រាប…

(ភ្នំពេញ): រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើកល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ នៅក្នុងផ្ទះលក់បាយ និងកាហ្វេ មួយកន្លែងដែលស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី រាជធានីភ្នំពេញ ថ្ងៃទី18/05/2023 ទីតាំងនេះកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងបំផុត។ជាក់ស្ដែងៈក្រុមអ្នកញៀនល្បែង”អនឡាញ”ទាំងនោះតែងតែភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុត.ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ។ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ។សេចក្ដីរាយការណ៍បានឱ្យដឹងថាៈល្បែង”អនឡាញ”ជល់មាន់ទូរទស្សន៍ នៅភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី រាជធានីភ្នំពេញ គឺបានបើកដំណើរការដុះស្នឹម ជាយូរខែឆ្នាំមកហើយ។ ពោលគឺមិនមែនទើបនិងបើកលេង២ទៅ៣ថ្ងៃនេះទេ ក្នុងនោះគេមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបឡើយ។ជាហេតុនាំឱ្យម្ចាស់ទីតាំងល្បែង”អនឡាញ”មួយនេះ អាចធ្វើសកម្មភាពបានរាល់ថ្ងៃតែម្ដង.!។ កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងល្បែង។ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ។ រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មានព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា […]

ព័ត៌មានជាតិ

នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​ទី​៣​ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ដែលលួចអាគុយរថយន្តប្រជាពលរដ្ឋ…

(ភ្នំពេញ): កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ៩និង ៥០ នាទីព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលំភូមិទ្រា ៤ សង្កាត់​ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១​ ឈ្មោះ​ ឈុយ​ អឿន​ អាយុ ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ទី២,ឈ្មោះ​ ចាប់សារ៉េត​ អាយុ៣២ ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ​ ទី៣​ ឈ្មោះ​ ស្អាត​ ផល្លា អាយុ 39 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ។ជនសង្ស័យទាំងបីនាក់មានសារធាតុញៀននៅនឹងខ្លួន។ ចំណែកជនរងគ្រោះមានឈ្មោះ​ លី​ វ៉ាន់នីអាយុ ៤៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួលក្រុម៣​ ភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី ៣​ ខណ្ឌមានជ័យ។បើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុន​ពេលកើតហេតុជនរងគ្រោះបានបើករថយន្តមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ​ 3G- 0496 យកមកចតនៅមុខបន្ទប់ជួលកន្លែងកើតហេតុខាងលើនិងបានចូលទៅ​ដេកនៅក្នុងបន្ទប់ដូចសព្វដង រហូតដល់ម៉ោង ១០និង ១៥នាទីយប់ទើបជនរងគ្រោះបានដឹងថាមានជនសង្ស័យមកលួចអាគុយពីរថយន្តរបស់គាត់ពេលនោះគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ជនសង្ស័យ។ លុះដល់ព្រឹកថ្ងៃទី ១៣ខែឧសភាឆ្នាំ ២០២៣​ វេលាម៉ោង ៩ និង ៥០នាទីព្រឹកកម្លាំងសមត្ថកិច្ចក៏បានឃើញជនសង្ស័យទាំង៣​នាក់ដេីរតាមផ្លូវលំភូមិទ្រា៤សង្កាត់​ស្ទឹងមានជ័យទី ៣​ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកធ្វើការសួរ​នាំនៅប៉ុស្តិ៍គរបាលស្ទឹងមានជ័យទី៣។ […]