ព័ត៌មានជាតិ

ស្ត្រីម្នាក់សង្ស័យធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ដេក សង្ស័យថា មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ…

(ភ្នំពេញ): ស្ត្រីម្នាក់ ត្រូវគ្រាប់កាំភ្លើង សង្ស័យធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ដេក សង្ស័យថា
មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ សង្ស័យប្រច័ណ្ឌ ក៏យកកាំភ្លើងខ្លីរបស់ប្ដី ដែលជាមន្ត្រីនគរបាល មកបាញ់សម្លាប់ខ្លួន.នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីដែលសង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ឈ្មោះ
ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ យ៉ែម
ប៊ុនធឿន អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល ពួកគាត់ មានកូនប្រុស១នាក់និង ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

កន្លងមកស្ត្រីនេះ តែងតែប្រច័ណ្ឌ និងចោទប្រកាន់ប្ដីរបស់ខ្លួនថា មានស្រីថ្មីក្បត់ចិត្តគាត់ ដែលជាហេតុធ្វើឲ្យការរស់នៅមិនសូវចុះសម្រុងគ្នាឡើយ ។

មិនតែប៉ុណ្ណោះដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេកគាត់ក៏ធ្លាប់បានប្រើប្រាស់ថ្នាំដើម្បីរំងាប់អារម្មណ៍ថែមទៀតផង ។
នៅព្រឹកនេះពេលដែលប្តីក្រោកពីដេកហើយចេញក្រៅមួយភ្លែត សង្ស័យប្រពន្ធទៅយកកាំភ្លើងដែលប្តីទុកក្នុងទ្បាន រួចកេះកៃបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ដេកតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលខ្លួនដល់ក្រុមគ្រួសារនិងអ្នកភូមិផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ទីនោះធ្វើការត្រួតពនិត្យជុំវិញកន្លែងកើតហេតុ។ ព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើកោសល្យវិច័យ ក្រែងពុំមែនជាអំពើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *