ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការដេញចាប់ជនសង្ស័យ២នាក់ តាំងពីរង្វង់មូលផ្សារដើមថ្កូវ រហូតឃាត់ខ្លួនបាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី និងដកហូតវត្ថុតាងសត្វឆ្កែ១ក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ វិត ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២.ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកទាំងពីរមានមុខរបបមិនពិតប្រាកដ ស្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ តាមប្រភពពីសមត្ថកិច្ចដែលដេញឃាត់ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ កម្លាំងលោកបានជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-6849 និងបីសត្វឆ្កែ ពណ៌ខ្មៅ១ក្បាល មានទាំងខ្សែលួសជាប់នឹងខ្លួនសត្វ ទើបមានការសង្ស័យក៏ហៅឲ្យឈប់ តែជនសង្ស័យទាំង២នាក់នោះមិនឈប់ ធ្វើឲ្យសមត្ថកិច្ចដេញតាមតាំងពីរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួមទាំងចាប់យកវត្ថុតាងសត្វឆ្កែ១ក្បាលផងដែរ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាម សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន […]
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នៅសាលាខេត្តព្រះវិហារមានបើកសិក្ខាសាលាស្តីពីការប្រសិទ្ធភាពពង្រឹងយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឯកឧត្តម មុត វិសុទ្ធនា អភិបាលរង តំណាងប្រធានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារដោយមានការចូលរួមពីតំណាងពីតំណាងស្ថាប័ន អង្គភាពត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ជាតិ គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ ស្រុកជាំក្សាន្ត ស្រុកឆែប ឃុំជាំក្សាន្ត ឃុំកំពង់ស្រឡៅ ។ ឯកឧត្តម មុត វិសុទ្ធនា អភិបាលរង តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារបានមានប្រសាសន៍ថាខេត្តព្រះវិហារនៅតែបន្តទទួលរងគ្រោះនូវការចរាចរគ្រឿងញៀនឆ្លងកាត់ពីឈ្មួញជួញដូរពីតំបន់ត្រីកោណមាសនិងប្រទេសឡាវតាមផ្លូវទឹកគោក ផ្លូវទឹកដែលសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធបានសហការរួមគ្នាបង្ក្រាបទប់ស្កាត់។ ជាកស្តែង៩ខែ ឆ្នាំ២០២០ ខេត្តព្រះវិហារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ៨៦.១៧៤នាក់ បង្ក្រាបបាន២៥ករណី ឃាត់ខ្លួនបាន៥៩នាក់ និងបានព្យាបាលអ្នកញៀនចំនួន១១នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី បានប្រសាសន៍ថា ការរៀបចំភូមិ ឃុំសង្កាត់ ស គ្មានគ្រឿងញៀន គឺឈរលើគោលការណ៍ប្រមូលផ្តុំនូវកម្លាំងសរុបដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាលក្ខណពហុវិស័យគ្រប់ជ្រុងជ្រោយ និងទូលំទូលាយប្រកបដោយសមធម៌ មិនរើសអើង […]
(ត្បូងឃ្មុំ) ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំតែងតែយកចិត្តទុកដាក់តាមការសំណូមពរនិងរាយការណ៍របស់អ្នកសាព័ត៌មានដោយព្រឹត្តទៅមានប្រសិទ្ធភាពក្នុងការបង្ក្រាបនិងអនុវត្តច្បាប់ក្នុងការដឹកនាំយ៉ាងសកម្មនៅវេលាម៉ោង១៣:០១នាទីរសៀលត្រូវនឹងថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ធ្វើការចុះដល់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងបើកលេងល្បែងស៊ីសងរាល់ថ្ងៃ” ស្ថិតនៅភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវិធានការបន្ទាន់ ចាត់តាំងក្រុមការងារជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត ត្រួតពិនិត្យរកទីតាំងខាងលើ ។កំលាំងជំនាញខេត្ត សាហការណ៍ជាមួយកំលាំងផ្នែកជំនាញស្រុកក្រូចឆ្មារ និងជាមួយប៉ុស្ថិ៍រដ្ឋបាលកំពង់ទ្រាស បានធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងសុីសង (ជល់មាន់) នៅក្នុងភូមិសាស្រ្តឃុំកំពង់ទ្រាស ។ ជាលទ្ធផលយើងបានរកឃើញទីតាំងជល់មាន់មួយកន្លែងនៅក្នុងព្រៃឫស្សីមាត់ទន្លេ ស្ថិតក្នុងភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងចាស់គ្មានអ្នកលេងល្បែងស៊ីសង ។ កម្លាំងនគរបាលយើងបានធ្វើការរុះរើ ប្រមូលសម្ភារៈដែលនៅសល់ ដុតកំទេចចោលនៅទីនោះតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពង់ស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីមានចំណាត់ការបន្ត ។ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់បណ្តាញគ្រប់ស្ថាប័ណ្ណដែលបានផ្ដល់ព័ត៌មានមកអង្គភាព ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។ […]