ព័ត៌មានជាតិ

ពិតជាមិនសរសើរមិនបាន ចំពោះ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទួត បានចុះបង្ក្រាបកន្លែងល្បែងស៊ីសងជល់មាន់មួយកន្លែងនៅក្នុងភូមិសាស្រ្ត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បាទដោយជោគជ័យ..!!

(ខេត្តក្រចេះ)÷ នៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥ និង ៤៥នាទី ក្រោមការចង្អុលបង្ហាញ ពីលោក វីរៈសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី និងដឹកនាំកម្លាំងចុះដោយលោកហេង ប៊ុនធឿន នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី និង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានចុះបង្រ្កាប កន្លែងលេងល្បែងភ្នាល់ដោយខុសច្បាប់ (ជល់មាន់)មួយកន្លែង នៅចំណុចក្រោមដើមស្វាយអូរអាលច ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកលេងល្បែងបានឃើញពីចម្ងាយហើយក៏រត់គេចអស់ ដោយបន្សល់ ទុកនូវសម្ភារះវត្ថុតាងរួមមាន៖ -អង្រុតដែកសម្រាប់ក្រុងមាន់ចំនួន១២ -តុដែកចំនួន០១ -តុជ័រចំនួន០១ -តុឈើចំនួន០១ – ចម្រឹងបង្គោលដែកសម្រាប់បាំងសង្វៀនចំនួន១១ -កៅអីជ័រចំនួន៤៥(តូច០៤) -ច្រវ៉ាក់ដែកមួយខ្សែប្រវែង៧ម៉ែត្រ -តង់សម្រាប់បាំងសង្វៀនចំនួន០១ខ្សែប្រវែង២៥ម៉ែត្រ ដុតបំផ្លាញនៅកន្លែង។ចំណែកសម្ភារ:វត្ថុតាងខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ – ជាចុងក្រោយមហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិរលច ឃុំកន្ទួត ក៍ដូចជា មជ្ឈដ្ឋានទូទៅមានការសាទរចំពោះចំណាត់ការដ៏ក្តៅគគុកមួយនេះ របស់កម្លាំងជំនាញនៃអធិការរដ្ឋាន […]

ព័ត៌មានជាតិ

i7មណ្ឌលគិរី ត្រៀមនាំពូជគោសាច់ពីអាមេរិក និងអស្រ្តាលីចំនួន៥០០០ក្បាលបន្ថែមនៅឆ្នាំ២០២២…

ភ្នំពេញ ៖ កសិដ្ឋានដ៏ធំជាងគេ i7 គ្រោងនឹងនាំចូលគោពូជ Beef Master, Angus និង Wagyu ពីអាមេរិក និងអូស្រ្តាលីបន្ថែមចំនួន៥០០០ក្បាល នាឆ្នាំ២០២២នេះ បន្ទាប់ពីក្រុមហ៊ុន i7 ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងក្រសួងកសិកម្មសម្រាប់ការអភិវឧ្ឍន៏ លើវិស័យកសិកម្ម ដោយសាងសង់ បណ្តុំស្ថានីយបង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិ ផ្សេងៗ, វិនិយោគលើវិស័យកសិ-ទេសចរណ៍ ផ្សារកសិផល នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន i7 មានប្រសាសន៍ថា កន្លងមកដោយមាន ការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មយើងបាននាំចូលគោពូជពីប្រទេសអូស្រ្តាលី និង សហរដ្ឋអាមេរិកសរុបមានចំនួន៥០០ក្បាលមកហើយ តែចំនួននេះពុំអាចទ្រទ្រង់ទីផ្សាគ្រប់ គ្រាន់នៅឡើយទេ ទើប i7 សំរេចនាំចូលចំនួន៥០០០ក្បាលបន្ថែមទៀតនៅឆ្នាំ២០២២។ លោក ឧកញ៉ាបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍរោងចិញ្ចឹមគោចំនួន៥រោងរួចហើយ ដែលជាទី តាំងពូជគោដែលត្រូវបាននាំចូលពីប្រទេសថៃ អាមេរិក និងប្រេស៊ីល ហើយបានបង្កើនជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ -​ ២៩ធ្នូ​ ខែ២០២១)។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអគាររដ្ឋបាល និងសាលប្រជុំ នៃក្រសួងការពារជាតិដែលត្រូវបានសាងសង់ថ្មី និងបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។ តាមការស្នើសុំរបស់សម្ដេចពិជ័យសេនាទៀ បាញ់ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនី ដែលមានជាង២លានដុល្លាររបស់ក្រសួងការពារជាតិ ដែលបានប្រើប្រាស់នាពេលកន្លងមក។ សម្តេចតេជោបានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញ មានតម្រូវការអគ្គិសនី៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ។ […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ខេត្តកណ្តាល

28/12/2021 (ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមនឹងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សា អភិបាលខេត្តកណ្តាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ពីរបាយការណ៍ដោយលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដែលមានឆន្ទៈនយោបាយខ្ពស់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពន្លឿនកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ដើម្បីសម្រេចបាននូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានលក្ខណៈស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ពិសេសសំដៅលើកស្ទួយការគោរពសិទ្ធិស្មើគ្នាក្នុងសង្គម។ […]

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី១ បេក្ខជនមានបញ្ហាសុខភាពផ្ទាល់ខ្លួន ចំនួន១៥ករណី និងអវត្តមាន ជាង៤ពាន់នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បេក្ខជន មានបញ្ហាសុខភាពផ្ទាល់ខ្លួន ចំនួន១៥ករណី ហើយបេក្ខជនអវត្តមាន ចំនួន ៤១៩៨ នាក់។តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ក្រសួងអប់រំបន្ដថា «បេក្ខជនប្រឡងឆ្នាំនេះ ចំនួន១១៤ ១៨៣នាក់ (ស្រី៦០៣៩៧នាក់) មាន ២០៤មណ្ឌល ៤៦១៦ បន្ទប់។ ចំនួនបេក្ខជនអវត្តមាន ពេលព្រឹកចំនួន ៤១៩៨នាក់ (ស្រី១៧៩២នាក់) ត្រូវជាភាគរយ ៣,៦៨ %»។ក្រសួងអប់រំ […]

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី

នៅព្រលប់ថ្ងៃអាទិត្យ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥ លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ។វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី ២៦ ខែធ្នូ នេះមានចំនួន ៧៨៣,០០០ដូសហើយចំនួន១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។ នៅក្នុងឱកាសទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវប្រសាសន៍សំខាន់ៗដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជា ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» […]

ព័ត៌មានជាតិ

ក្រុមចោរលួចស្លាកលេខរថយន្តនៅបុរី ឌីអររេស៊ីដេន {Dr residence} ចំនួន៣នាក់ រួមទាំងអ្នកទទួលផលចោរកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ ចាប់ខ្លួនបានហើយ

ភ្នំពេញ÷ក្រោយពីការស្រាវជ្រាវពេញ១ថ្ងៃ ក្រុមចោរលួចស្លាកលេខរថយន្តនៅបុរី ឌីអរ រេស៊ីដេន {Dr residence} ចំនួន៣នាក់ រួមទាំងអ្នកទទួលផលចោរកម្មម្នាក់ផង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ ចាប់ខ្លួនបានហើយ នេះបើយោងតាមលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់ថាជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានរួមមាន: ទី១៖ ឈ្មោះ សួង សៅនៀវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ {ជាអ្នកទទួលទិញស្លាកលេខ រថយន្តដែលចោរលួចយកទៅលក់ឱ្យ}។ ទី២៖ ឈ្មោះ ផាន សុីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ {អ្នកលួចស្លាកលេខរថយន្ដ}។ ទី៣៖ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ {ជាអ្នកលួចស្លាកលេខរថយន្ដ}។ […]

ព័ត៌មានជាតិ

ថ្មីៗទៀតហើយនៅខេត្តព្រៃវែងមានល្បែងស៊ីសង(កាសុីណូ)មួយកន្លែងនៅក្នុងទឹកដី ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ចាប់ផ្ដើមបើកលេងឡើងវិញហើយដែលមានប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងកាស៊ីណូ

(ខេត្តព្រៃវែង)៖ (កាស៊ីណូ)មានស្លាកយីហោ(ម៉ូណាកូ)មួយកន្លែងគេដាក់ការសង្ស័យប្រហែលអត់មានច្បាប់ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងសកម្ម ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយពុំឃើញ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ចុះធ្វើការបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពជាក់ស្តែងនៅរសៀលថ្ងៃទី (២៥) ខែធ្នូ ឆ្នាំ២០២១-នេះ គេសង្កេត ឃើញនៅក្នុង(កាស៊ីណូ)ខាងលើនេះកំពុងប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ឃើញសកម្មភាពបែបនេះហាក់បីដូចអាជ្ញាធរមានសមត្ថកិច្ចសមត្ថកិច្ច និងម្ចាស់(កាស៊ីណូ)មួយកន្លែងនេះឬមួយបានឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធពីក្រោមដល់ថ្នាក់ខេត្ត រួចអស់ហើយទេដឹងបានហ៊ានបើកលេងបានយ៉ាងគឃ្លើន។គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។ពាក់ព័ន្ធករណីនៅក្នុង (កាស៊ីណូ)មានស្លាកយីហោ ( ម៉ូណាកូ )កំពុងប្រព្រឹត្តបើកបទល្មើសល្បែងស៊ីសងជល់មាន់និងអាប៉ោង ថែមទាំងល្បែង ខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូននៅក្នុង(កាសុីណូ)ខាងលើនេះតែម្តង។ប្រជាពលរដ្ឋសង្កេតឃើញសភាពបែបនេះនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាស្នងការខេត្តព្រៃវែង គួរតែប្រើកណ្ដាប់ដៃដែកមានវិធានការចាត់កម្លាំងក្រោមឱវាទដើម្បីចុះទៅធ្វើការបង្ក្រាបទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មួយកន្លែងនៅក្នុង(កាសុីណូ)ស្ថិតនៅភូមិខាងលើនេះផងទាន៕

ព័ត៌មានជាតិ

តុលាការកំពូល សម្រេចតម្កល់ទោសលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ១០ឆ្នាំ ពាក់ព័ន្ធការសម្លាប់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា នៅខេត្តតាកែវ…

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសសាលដីកាកំបាំងមុខ និងសម្រេចតម្កល់ទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ១០ទៅ ១៣ឆ្នាំដដែល និងប្រកាសបិទផ្លូវតវ៉ា ជាប់ពាក់ព័ន្ធការសង្ស័យថា បានព្រួតគ្នា សម្លាប់ស្ត្រីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់ ឡាយ វណ្ណៈ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។លោក និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ […]

ព័ត៌មានជាតិ

នៅរសៀលថ្ងៃនេះ អាវុធហត្ថរាជធានីភ្នំពេញបញ្ជូន William Guang ប្រធានគណបក្សខ្មែរក្រោក និងអ្នកពាក់ព័ន្ធទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់…

ភ្នំពេញ÷នៅរសៀលថ្ងៃទី២៤ ខៃធ្នូ ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ក្នុងនោះមានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកជាមេក្លោង និងអ្នកពាក់ពន្ធ័ប្រមាណជាង១០នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួតាមនីតិវិធី។ នៅព្រឹកថ្ងៃដដែលនេះ នគរបាលខណ្ឌពោជិសែនជ័យ ក៏បានបញ្ជូនក្រុមជនពាក់ពន្ធ័ចំនួន៤នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ ដែលជាប់ពាក់ពន្ធ័ការប៉ុនប៉ងយករថយន្តជាវត្ថុតាងទៅដុតបំផ្លាញចោល ដើម្បីបំផ្លាញភសត្តុតាង ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីពាក់និងករណីដូចគ្នានេះដែរ។ សូមបញ្ជាក់ថា វេលាម៉ោងប្រមាណ១០នឹង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រុមចោរបានចាកចេញប្រមាណ៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាក់ចោល គឺជាដីកាក្លែងក្លាយ […]