ព័ត៌មានជាតិ

ពិតជាមិនសរសើរមិនបាន ចំពោះ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទួត បានចុះបង្ក្រាបកន្លែងល្បែងស៊ីសងជល់មាន់មួយកន្លែងនៅក្នុងភូមិសាស្រ្ត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បាទដោយជោគជ័យ..!!

(ខេត្តក្រចេះ)÷ នៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥ និង ៤៥នាទី ក្រោមការចង្អុលបង្ហាញ ពីលោក វីរៈសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី និងដឹកនាំកម្លាំងចុះដោយលោកហេង ប៊ុនធឿន នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី និង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានចុះបង្រ្កាប កន្លែងលេងល្បែងភ្នាល់ដោយខុសច្បាប់ (ជល់មាន់)មួយកន្លែង នៅចំណុចក្រោមដើមស្វាយអូរអាលច ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកលេងល្បែងបានឃើញពីចម្ងាយហើយក៏រត់គេចអស់ ដោយបន្សល់ ទុកនូវសម្ភារះវត្ថុតាងរួមមាន៖ -អង្រុតដែកសម្រាប់ក្រុងមាន់ចំនួន១២ -តុដែកចំនួន០១ -តុជ័រចំនួន០១ -តុឈើចំនួន០១ – ចម្រឹងបង្គោលដែកសម្រាប់បាំងសង្វៀនចំនួន១១ -កៅអីជ័រចំនួន៤៥(តូច០៤) -ច្រវ៉ាក់ដែកមួយខ្សែប្រវែង៧ម៉ែត្រ -តង់សម្រាប់បាំងសង្វៀនចំនួន០១ខ្សែប្រវែង២៥ម៉ែត្រ ដុតបំផ្លាញនៅកន្លែង។ចំណែកសម្ភារ:វត្ថុតាងខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ – ជាចុងក្រោយមហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិរលច ឃុំកន្ទួត ក៍ដូចជា មជ្ឈដ្ឋានទូទៅមានការសាទរចំពោះចំណាត់ការដ៏ក្តៅគគុកមួយនេះ របស់កម្លាំងជំនាញនៃអធិការរដ្ឋាន នគរបាល ស្រុកចិត្របុរី និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលកន្ទួត នាពេលកន្លងមកដែលតែងតែទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

adm

Leave a Reply

Your email address will not be published. Required fields are marked *