នៅព្រលប់ថ្ងៃអាទិត្យ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥ លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ។វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី ២៦ ខែធ្នូ នេះមានចំនួន ៧៨៣,០០០ដូសហើយចំនួន១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។ នៅក្នុងឱកាសទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវប្រសាសន៍សំខាន់ៗដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជា ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ប៉ុន្តែសម្តេចថា មេរោគនេះមិនកាចសាហាវដូចដែលតានោះទេ ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកឆ្លងកូវីដ១៩នៅតែអនុញ្ញាតឱ្យប្រឡង ប៉ុន្តែប្រឡងនៅដាច់ដោយឡែក ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការផិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាល។
Related Articles
ថវិកាសប្បុរសជនរួមគ្នាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនជំហានដំបូង កើនដល់ជាង ៤៥លានដុល្លារ
ភ្នំពេញ ÷ ថវិកាសប្បុរសជននានា ជួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សរុបទាំងអស់ ៤៥,០៦៨,៧៦៨ដុល្លារអាមេរិកហើយ, (ក្នុងនោះមានលុយដុល្លារ ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល)។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋដែលសកម្មជួរមុខ ប្រមាណ ៥០ម៉ឺននាក់ ហើយបន្ទាប់ពីការប្រកាសនេះ មានសប្បុរសជននានាជាច្រើន បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់។ ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។ ការបរិច្ចាគពីគ្រប់ទិសទីនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា ដែលមានសន្ទុះខ្លាំង និងធំធេងមហាសាលនេះ បានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៤នាក់រួមទាំងដកហូតអាវុធវែងខ្លី៧ដើមបន្ទាប់ពីបានផ្ទុះអាវុធផ្ទួនផ្ទួនគ្នា…
(ខេត្តព្រះសីហនុ)÷(ព័ត៌មានបន្ថែម)មនុស្ស១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើកយុទ្ឋនាការឡោមព័ទ្ឋបង្ក្រាប់បានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុនឹងដកហូតយកអាវុធវែងខ្លី៧ដើម បានកាលពីវេលាម៉ោង១៨,៣០នាទីព្រលប់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ត្រង់ចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ ជុំវិញករណីខាងលើនេះ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុ នៅម៉ោង១៩”១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំង អ.ហក្រុងសហការជាមួយអ.ហខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រីផ្ទាល់ក្នុងនោះដោយមានការ សម្របសម្រួលនីតិវិធីដោយ ឯ/ឧ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។ការចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ដកហូតបានអាវុធចំនួន៧ដើមវែង២ដើម ខ្លី៥ដើម និងឃាត់មនុស្សបានចំនួន១៤នាក់(ស្រី០១នាក់)ជនជាតិចិន។ដោយឡែកយោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌីពណ៌សមិនចាំស្លាកលេខបើកបរដោយបុរសជនជាតិចិនបានបើកចូលក្នុងបុរីចំណុចខាងលើតែក្រុមសន្តិសុខមិនអនុញ្ញាត្តិតែរថយន្តខាងលើនៅមានបំណងទៅមុខទើបសន្តិសុខដែលនៅខាងក្នុងផ្ទុះអាវុធមួយគ្រាប់ ភ្លាមនោះភាគីរថយន្តម៉ាកអូឌី ក៍បានផ្ទុះអាវុធតបវិញ មួយប្រាវ មួយសន្ទុះក្រោយមក ទើបឃើញសមត្ថកិច្ចចំរុះមកដល់ ហើយធ្វើការឡោមព័ទ្ឋទីតាំងកើតហេតុ។បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នឹង កំពុងបន្តនិតិវិធី ៕
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»
ភ្នំពេញ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពយើងទទួលបាន នៅព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ៕