ព័ត៌មានជាតិ

Update គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកកៀរ និងកិនម៉ូតូ បណ្ដាលឲ្យប្រពន្ធដាច់ខ្លួនជាពីរ រីឯប្ដីរងរបួស

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្លើងស្តុប ស្ថិតតាមផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ន ភារិន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល និងស្នាក់នៅម្ដុំជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ចំណែកប្ដីឈ្មោះ សារិន សំអាន អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខកំពង់ធំ 1L-9853 ជាមួយប្ដីធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុប ចេញពីផ្ទះជួល ទៅឆេងម៉េងនៅស្រុកកំណើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងដៃចូលទៅមហាវិថី ឈ្នះ ឈ្នះ ស្របពេលនោះមានរថយន្តលាយបេតុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 5A-1034 បើកបរស្របគ្នាទៅដល់កៀរពីក្រោយ បណ្ដាលឲ្យដួលហើយប្រពន្ធខ្ទាតចូល ក្រោមកង់រថយន្តកិនដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗ ចំណែកប្ដីខ្ទាតចេញរងរបួសស្រាល ។ ក្រោយពេលកើតហេតុ […]

ព័ត៌មានជាតិ

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅគីឡូម៉ែត្រ​៨២_៨៣​ គ្មាន​របួស​ និងមិនបណ្ដាលឱ្យ​មានអ្នកបាត់បង់ជីវិត​នោះទេ​ បង្កឡេីង​រវាងរថយន្ដ​ FORDនិងរថយន្ដដឹកប្រេងPtt ..។

(ខេត្តកំពង់ស្ពឺ): វេលា​ម៉ោង​នេះ​ នៅព្រឹកថៃ្ង​ទី​២៧​ ខែមិនា​ ឆ្នាំ​២០២​១​ មានករណីគ្រោះថ្នាក់​ចរាចរណ៍​នៅផ្លូវជាតិ​លេខ​ ​៤​ ចំណុចភូមិទី១​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថ​យន្តFORD ប្រភេទ​ ដឹកទំនិញ​​ ពណ៌​ស​ ស្លាកលេខ​ និងរថយន្ត ដឹកប្រេងឥន្ធនៈ​ ក្រុមហ៊ុន​ PTT ស្លាក​លេ​ខ​ ភ្នំពេញ​3E-9559 ក្នុងទិសដៅបេីកបរ​បញ្រ្ចាសគ្នា​ ។ ក្នុងហេតុការ​ណ៍​ខាងលើ​ មិនបណ្តាល​ឱ្យ​មានមនុស្ស​ រងរបួស​ ឬគ្រោះថ្នាក់​ដល់អាយុជីវិតឡេីយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សម្រួលចរាចរណ៍នៅចំណុ​ចកេីតហេតុ​ ចរាចរណ៍​ធម្មតា​ទៅវិញ​ ទៅមក​ ៕

ព័ត៌មានជាតិ

DJ Boom ស្លាប់ដោយសារ​កូវីដ-១៩ អ្នកក្នុងរង្វង់សិល្ប:​ផុសសារចូលរួមរំលែកទុក្ខផ្ទួនៗ

បន្ទាប់​ពីទទួលបានដំណឹងនៃការស្លាប់របស់តារាប្រុសខ្មែរម្នាក់គឺ DJ Boom ដោយសារជំងឺកូវីដ-១៩ភ្លាមៗ គេសង្កេតឃើញមានមហាជន និងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ DJ Boom បានស្លាប់នៅវេលាម៉ោង ៧៖៤៥ នាទីព្រឹក ថ្ងៃទី ២៥ ខែមីនា ដោយសារជំងឺកូវីដ-១៩ បានវាយលុកធ្វើឲ្យរលាកសួតទាំង​សងខាង​ធ្ងន់ធ្ងរខ្លាំង ហើយគួបផ្សំនអ្នកជំងឺមានសភាពធាត់កំរិត១និងលើសឈាមផងដែរ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល។ អ្នកសិល្ប:ជាច្រើនបានភ្ញាក់ផ្អើលនិងបង្ហោះរូបភាពភ្ជាប់ជាមួយសាររំលែកទុក្ខ «RIP», ពុទ្ធោអើយ DJ ប៊ូម ស្លាប់បាត់ហើយដោយសារកូវីដ-១៩ ពិតជាមិនគួរ​ឲ្យ​ជឿព្រោះលឿនពេកហើយ «ចូលរួមរំលែកទុក្ខផង»។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន (DJ ប៊ូម) អាយុ ៣៨ឆ្នាំ ​ជាជំនួយការអគ្គនាយកផ្សាយនៅអង្គភាពពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យស្រុកឧដុង្គខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេដឌុកកាលពីថ្ងៃ ទី២០ខែមីនាឆ្នាំ២០២១៕ប្រភព% កម្ពុជាថ្មី

ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត

អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ត្រូវ​គេ​រាយការណ៍​នៅព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១នេះថា បានស្លាប់ ដោយម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជនជាតិចិន។ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់នោះ ទី១ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, អ្នកជំងឺតេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយ​បានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។ ទី២ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ […]

ព័ត៌មានជាតិ

ជនបរទេសម្នាក់ រឹងទទឹងមិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ ត្រូវកម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បង្ខំនាំទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម!

នៅល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បុរសជនជាតិបរទេសម្នាក់ ស្នាក់នៅក្នុងខុនដូរមួយកន្លែង ស្ថិតនៅ ផ្លូវលេខ10BT ភូមិសន្សំកុសល5 សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំង គ-អន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង៕

ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ត្រូវបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ជាបន្តបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យសមិទ្ធផលស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកទាំងពីរ (ស្ទឹងត្រង់-ក្រូចឆ្មារ) និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកឱ្យដំណើរការស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ និងរងចាំពេលវេលាសមស្របណាមួយ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា៖ សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា […]

ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ឃុំព្រែករំដេង ស្រុកស្រីសន្ធរបើកលេងដោយសេរី 23/3/2021

(កំពង់ចាម) ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាប​សង្វៀនបញ្ជល់មាន់ខុសច្បាប់ទ្រង់ទ្រាយធំក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបាននិយាយបញ្ជាក់ថា មានមន្ត្រីអាវុធហត្ថម្នាក់​ដែលជាកូនរបស់មន្ត្រីនគរបាល បានបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់ក្នុងភូមិព្រែករំដេងបើកលេងយ៉ាងរលូនហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹង​ថា បើគ្មានការបើកដៃពី​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ទេនោះគឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងខុសច្បាប់ផ្សេងៗនៅភូមិព្រែករំដេង បានឡើយ។ ហេតុនេះលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេព្រោះក្នុងមួយថ្ងៃៗមានអ្នកទៅលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ជាងនេះទៅទៀតម្ចាស់សង្វៀនបញ្ចល់មាន់ហាក់ដូចជាមានឥទ្ធិពលខ្លាំងទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់។ ជុំវីញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានកត់សម្គាល់ថា ចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ដំណើរការយ៉ាងពេញបន្ទុក គឺអំពើចោរកម្មនិបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ចំណែកនាយប៉ុស្តិ៍នគរបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ជាអ្នកឃុបឃិតឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕

ព័ត៌មានជាតិ

រកឃើញអ្នកសង្ស័យមានជំងឺកូវីដ-១៩ ចំនួន៤នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ បានចុះយកអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ចំនួន៤នាក់ (ស្រី២នាក់, កុមារអាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់) ដែលពាក់ព័ន្ធនិង «ព្រឹត្តិការណ៍២០កុម្ភៈ» នៅផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទៅមន្ទីរសម្ភពក្រុង។ យោងតាមហ្វេសប៊ុក របស់រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង៩ព្រឹក ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន៤នាក់ ( ស្រីចំនួន២នាក់ កុមារ ចំនួន២នាក់ អាយុ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់) ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍២០កុម្ភៈ» ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទៅមន្ទីរសម្ភពក្រុង៕

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ដោយអនុញ្ញាតឲ្យឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ តែត្រូវអនុវត្តវិធានការសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩

21-03-2021 03:36pm (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើតាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។ ក្នុងបរិការណ៍នៃ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» ដែលប្រទេសជាតិបាន និងកំពុងបន្តជួបប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការមួយចំនួន ពាក់ព័ន្ធនឹងការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមបីនាក់និងមេខ្យល់ខ្មែរ៣នាក់ខណៈកំពុងជិះរថយន្តមួយគ្រឿងឆ្លងដែនចូលកម្ពុជា!

ខេត្តតាកែវ : ជនជាតិវៀតណាម៣នាក់និងខ្មែរ៣នាក់ដែលជាមុខសញ្ញានាំវៀតណាមចូលកម្ពុជាខុសច្បាប់ត្រូវបានប៉ូលីសស្រុកបូរីជលសារចុះបង្ក្រាប។ករណីនេះធ្វើឡើងនៅវេលាម៉ោង​៩​និង៤០នាទីព្រឹក​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ២០២១ តាមបទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោកឧត្ដមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍​ឯក​ ផាន​ ផល អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បូរី​ជល​សារ​ លោកអធិការស្រុកបញ្ជាក់ថាកម្លាំងអធិការដ្ឋានសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បូរី​ជល​សារ​ បាន​ចុះល្បាតមូលដ្ឋាន​ស្រុក​បូរី​ជល​សារ​ និងបានឃាត់រថយន្តមួយគ្រឿងម៉ាកស៊ី​ណា​ ពណ៌ស​ ពាក់​ស្លាក​លេខ​ តាកែវ​ 2B​ :​ 7875 ដែល​ជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់មកកម្ពុជា​ នៅចំណុច​ ភូមិ​ស្នាចដួច​ ឃុំបូរីជលសារ​ ស្រុកបូរីជលសារ​ខេត្ត​តាកែវ​ ដែលមាន​មនុស្ស​សរុប​ចំនួន​៦នាក់​(ប្រុសទាំង៦នាក់) ក្នុង​នោះ​ជនជាតិ​វៀតណាម​ចំនួន​៣នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ ដោយមិនមានអ្នកបកប្រែ​ ។​ ដោយ​ឡែក​ជនជាតិ​ខ្មែរ​មានចំនួន​៣នាក់​ ក្នុង​នោះ​អ្នក​បេីក​បរម្នាក់ឈ្មោះ​ អម​ អាន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ប្រិយ​ ឃុំអង្គខ្នុរ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ និង​មេខ្យល់​នាំផ្លូវចំនួន​២នាក់​ ទី១​ ឈ្មោះ​ សុខ​ រ៉ាវុធ​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ រស់នៅ​ភូមិ​សង្គម​មាន​ជ័យ​ ឃុំកំពង់ក្រសាំង​ ស្រុកបូរីជលសារ​ ខេត្ត​តាកែវ​ និង​ទី​២​ […]