ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមបីនាក់និងមេខ្យល់ខ្មែរ៣នាក់ខណៈកំពុងជិះរថយន្តមួយគ្រឿងឆ្លងដែនចូលកម្ពុជា!

ខេត្តតាកែវ : ជនជាតិវៀតណាម៣នាក់និងខ្មែរ៣នាក់ដែលជាមុខសញ្ញានាំវៀតណាមចូលកម្ពុជាខុសច្បាប់ត្រូវបានប៉ូលីសស្រុកបូរីជលសារចុះបង្ក្រាប។ករណីនេះធ្វើឡើងនៅវេលាម៉ោង​៩​និង៤០នាទីព្រឹក​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ២០២១ តាមបទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោកឧត្ដមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍​ឯក​ ផាន​ ផល អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បូរី​ជល​សារ​ លោកអធិការស្រុកបញ្ជាក់ថាកម្លាំងអធិការដ្ឋានសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បូរី​ជល​សារ​ បាន​ចុះល្បាតមូលដ្ឋាន​ស្រុក​បូរី​ជល​សារ​ និងបានឃាត់រថយន្តមួយគ្រឿងម៉ាកស៊ី​ណា​ ពណ៌ស​ ពាក់​ស្លាក​លេខ​ តាកែវ​ 2B​ :​ 7875 ដែល​ជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់មកកម្ពុជា​ នៅចំណុច​ ភូមិ​ស្នាចដួច​ ឃុំបូរីជលសារ​ ស្រុកបូរីជលសារ​ខេត្ត​តាកែវ​ ដែលមាន​មនុស្ស​សរុប​ចំនួន​៦នាក់​(ប្រុសទាំង៦នាក់) ក្នុង​នោះ​ជនជាតិ​វៀតណាម​ចំនួន​៣នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ ដោយមិនមានអ្នកបកប្រែ​ ។​ ដោយ​ឡែក​ជនជាតិ​ខ្មែរ​មានចំនួន​៣នាក់​ ក្នុង​នោះ​អ្នក​បេីក​បរម្នាក់ឈ្មោះ​ អម​ អាន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ប្រិយ​ ឃុំអង្គខ្នុរ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ និង​មេខ្យល់​នាំផ្លូវចំនួន​២នាក់​ ទី១​ ឈ្មោះ​ សុខ​ រ៉ាវុធ​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ រស់នៅ​ភូមិ​សង្គម​មាន​ជ័យ​ ឃុំកំពង់ក្រសាំង​ ស្រុកបូរីជលសារ​ ខេត្ត​តាកែវ​ និង​ទី​២​ ឈ្មោះ​ ភូ​ ហេងសេង​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ រស់នៅ​ភូមិ​សង្គម​មាន​ជ័យ​ ឃុំកំពង់ក្រសាំង​ ស្រុកបូរីជលសារ​ ខេត្ត​តាកែវ​។
បច្ចុប្បន្នជនជាតិវៀតណាម៣នាក់និងមេខ្យល់ខ្មែរ៣នាក់ដែលឃាត់ខ្លួនត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *