ព័ត៌មានជាតិ

Update គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកកៀរ និងកិនម៉ូតូ បណ្ដាលឲ្យប្រពន្ធដាច់ខ្លួនជាពីរ រីឯប្ដីរងរបួស

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្លើងស្តុប ស្ថិតតាមផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ន ភារិន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល និងស្នាក់នៅម្ដុំជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ចំណែកប្ដីឈ្មោះ សារិន សំអាន អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខកំពង់ធំ 1L-9853 ជាមួយប្ដីធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុប ចេញពីផ្ទះជួល ទៅឆេងម៉េងនៅស្រុកកំណើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងដៃចូលទៅមហាវិថី ឈ្នះ ឈ្នះ ស្របពេលនោះមានរថយន្តលាយបេតុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 5A-1034 បើកបរស្របគ្នាទៅដល់កៀរពីក្រោយ បណ្ដាលឲ្យដួលហើយប្រពន្ធខ្ទាតចូល ក្រោមកង់រថយន្តកិនដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗ ចំណែកប្ដីខ្ទាតចេញរងរបួសស្រាល ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ហើយនគរបាលមូលដ្ឋាន បានចុះទៅកាន់ទីនោះ ដើម្បីរាយការណ៍បន្ត ទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅចាត់ការបន្ត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *