ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង្អុលដឹកនាំឱ្យអភិបាលរដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងផ្សងសំណាង ខុសច្បាប់

(ភ្នំពេញ): «បង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់»។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ នេះជាការរម្លឹកបន្ថែមពីលើអ្វីដែលឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដោយផ្ទាល់កាលពីថ្ងៃម្សិលមិញ។ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថាជាជម្រកនៃការទទួលផលចោរកម្ម។ សម្រាប់ការបង្ក្រាបទីតាំងល្បែងផ្សងសំណាងឬឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងទើបតែបានថ្លែងសារពិសេសកាលពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ នេះ វិញ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យនិងបង្ក្រាបឱ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថាចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។គួរកត់សម្គាល់ថាការ ការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្ដី និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាងនេះក្ដី […]

ព័ត៌មានជាតិ

គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

(ក្រសួងមហាផ្ទៃ): គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះ ថា “បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្ដេញចេញពីសមាជិកគណបក្ស នឹងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់……។ល។

ព័ត៌មានជាតិ

ខេត្តកំពតរយៈពេល ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំចិន ទទួលបានភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិ ប្រមាណជាង៦ម៉ឺននាក់

(កំពត): លោក សយ ស៊ីណុល ប្រធាន មន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យ ដឹងថាកាលពីថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០២៤ ខេត្តកំពត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩ រហូត ថ្ងៃទី ១១ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរ ជាតិប្រម៉ាណជាង៦៤.៥២៨នាក់ កើន ឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៣។លោក សយ ស៊ីណុល ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពតបានឲ្យដឹងថានៅក្នុង នោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវីទេសចរណ៍អន្តរជាតិ ចំនួន១.៦២៣នាក់។ បើយោងតាមលោកប្រធានមន្ទីទេសចរណ៍ បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគ ច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋាន តំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់រមណីយដ្ឋាននានាទៀតក្នុងខេត្ត កំពត។

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ នៅលើសន្លឹកឆ្នោត

ឯកឧត្តម សាយ សំអាល់ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ នៅលើសន្លឹកឆ្នោតឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាអាចបន្តដំណើររបស់ខ្លួនទៅមុខទៀតដោយប្រុងប្រយ័ត្ន និងមានឯកភាពជាតិខ្ពស់។ការអំពាវនាវនេះ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងក្របខ័ណ្ឌភូមិភាគទី៧ ចំនួន ៥ខេត្ត រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង ព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីលានតេជោ ពយតាមូង ក្នុងខេត្តព្រះសីហនុ។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោល នយោបាយជាអទិភាព ចំនួន ៨ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង

(ព្រៃវែង): ដើម្បីបន្តបុព្វហេតុកសាង និងការពារ មាតុភូមិកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលកាន់តែ ធំធេងថែមទៀត ជាពិសេសការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់នីតិ កាលទី៥ នៃព្រឹទ្ធសភា ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០៣០ ខាងមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន កម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកយកគោល នយោបាយជាអាទិភាព ចំនួន ៨ចំណុច ក្នុង ចំណោមគោលនយោបាយនានារបស់គណបក្ស ប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីបើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រៃវែង នៃមណ្ឌល ភូមិភាគទី៦ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។គោលនយោបាលជាអាទិភាពទាំង ៨ចំណុច របស់ គណបក្សប្រជាជនកម្ពុជា ដែលឯកឧត្តមអភិសន្តិ បណ្ឌិត ស […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន : នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់

(ភ្នំពេញ): សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ពិតមែនតែការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបាន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម : អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៃខេត្តបាត់ដំបង សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ លើសន្លឹកឆ្នោត

(ភ្នំពេញ): សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៃខេត្តបាត់ដំបង សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ ការអំពាវនាវនេះ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវអង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ): ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវសូមគោរពអញ្ជើញ អ៊ុំ ពូមីង បងប្អូន ដែលជាអង្គបោះឆ្នោតទាំងអស់មេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះកុំបីខាន និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១នៅលើសន្លឹកឆ្នោត។ ការអំពាវនាវនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ នៃយុទ្ធនាការឃោសនារកសំលេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សន្លឹកឆ្នោតរបស់បងប្អូនទាំងអស់ ពិតជាមានសារៈសំខាន់សម្រាប់ការធានាប្រៀបឈ្នះជូនគណបក្ស ព្រោះថានេះជាការបោះឆ្នោតអសកល ដែលសំលេងឆ្នោតមួយសន្លឹកតំណាងឱ្យសមាជិក សមាជិកា គណបក្សទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ព័ត៌មានជាតិ

បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនឹងកូននៅភូមិភ្នំពេញថ្មី…

(ភ្នំពេញ): ថ្ងៃទី១០/០២/២០២៤ មានករណីបុរសម្នាក់ចងករសម្លាប់ខ្លួនកើតហេតុវេលាម៉ោង ២.៣០នាទី រសៀលនៅភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ ម៉េន អាយុរជាង៤០ឆ្នាំ គាត់បន្តទៀតថាជនរងគ្រោះបានចេញពីផ្ទះបាត់មួយយប់ដោយបានយកលុយប្រពន្ធចំនួន(ប្រាំម៉ឺនរៀល)ទៅចាយអស់ហើយមិនហ៊ានមកផ្ទះវិញ ដោយខ្លាចប្រពន្ធស្តីបន្ទោសអោយ ប្រពន្ធបាត់ប្តីក៏ខំដើររកដើម្បីហៅមកផ្ទះវិញដែរ តែរកមិនឃើញ ទើបតែដល់វេលាកើតហេតុខាងលើក៏បានទទួលដំណឹងថាប្តីគាត់បានចងកនឹងខ្សែរលីឡុងដែលនៅជាប់នឹងដើមអំពិលទឹកបារាំងនោះស្លាប់បាត់ទៅហើយ ប្រពន្ធបានប្រាប់ថាកាលពីថ្ងៃ១០/០២/២០២៤ម៉ោង១១.៣០នាទីព្រឹកប្តីគាត់បានតេមកប្រាប់គាត់ថាអោយមើលថែកូនផងគាត់ទៅហើយលែងត្រលប់ទៅវិញរហូតហើយ ព្រោះ៤-៥ឆ្នាំនេះគាត់ធ្វើបាបប្រពន្ធឆ្អែតហើយ គាត់ក៏បានប្រាប់ប្តីអោយមកផ្ទះវិញ ដើម្បីជួបជុំប្រពន្ធកូនវិញ គាត់មិនដឹងថាហេតុអីក៏គាត់ដាច់ចិត្តចងករសម្លាប់ខ្លួនចោលប្រពន្ធកូនបែបនេះ នៅកន្លែងកើតហេតុក៏បានឃើញសំបកកំប៉ុងស្រាបៀរចំនួន៣កំប៉ុងផងដែរ។ បន្ទាប់មកគ្រួសារជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយសម្ថកិច្ចមកដល់ក៏បានធ្វើកោសល្យវិច្ច័យរួចរាល់ក៏បានប្រាប់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មនោះទេ ហើយក៏បានប្រគល់សពអោយគ្រួសារដឹកតាមម៉ូតូកង់បី យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា។ ដោយ: ទូច រ៉ាវុធ

ព័ត៌មានជាតិ

ក្រុមយុវតីទំនើងជិះដេញវ៉ៃគ្នាយ៉ាងអនាធិបតេយ្យត្រូវបានបាលអធិការដ្ឋាននគរបាលស្រុកមុខកំពូលចាប់វាស់កម្ពស់

(ខេត្តកណ្តាល): ករណីហិង្សាដោយចេតនា(បង្ករដោយក្រុមក្មេងស្រីទំនើង) កើតហេតនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤:២០នាទី នៅចំណុច ផ្លូវឡើងស្ពានព្រែកតាមាក់ ភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ចាប លីហួង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិភូមិព្រែកតាបេស ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ជនសង្ស័យចំនួន០៩នាក់ ជនជាតិខ្មែរ មុខរបរបុគ្គលិកKTV ឃាត់ខ្លួនបាន៨នាក់ គេចខ្លួន០១នាក់ មានដូចខាងក្រោម៖១.ឈ្មោះ ផាត់ លីហួយ ភេទស្រី អាយុ ១៨ឆ្នាំ ២.ឈ្មោះ ម៉ៅ វត្តី ភេទស្រី អាយុ១៧ឆ្នាំ៣.ឈ្មោះ ផល មុនីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ៤.ឈ្មោះ អាន រក្សា ភេទស្រី អាយុ១៦ឆ្នាំ៥.ឈ្មោះ មួង ម៉ាណា ភេទស្រី អាយុ ១៧ឆ្នាំ៦.ឈ្មោះ ខឹម ចាន់ថា ភេទស្រី អាយុ […]