ព័ត៌មានជាតិ

សម្ដេចក្រឡាហោម : អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៃខេត្តបាត់ដំបង សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ លើសន្លឹកឆ្នោត

(ភ្នំពេញ): សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៃខេត្តបាត់ដំបង សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ ការអំពាវនាវនេះ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

adm

Leave a Reply

Your email address will not be published. Required fields are marked *