ព័ត៌មានជាតិ

ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ឬ​ផ្ទុះ​សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆេះ​ផ្នែក​មួយចំនួន នៃ​អគារ​ផ្សារណាត់ ផ្នែក​អគារ​ខាងលិច(វីដេអូ)

​បាត់ដំបង ៖ រដ្ឋបាលខេត្ត​បាត់ដំបង ចេញផ្សាយ​ព័ត៌មាន ពី​ករណី​ឆ្លង​ចរន្តអគ្គិសនី ឬ​ផ្ទុះ​សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆេះ​ផ្នែក​មួយចំនួន នៃ​អគារ​ផ្សារណាត់ ផ្នែក​អគារ​ខាងលិច ហើយ​ឯកឧត្តម ងួន រតនៈ បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​សមត្ថកិច្ច​ទាំងបី​ប្រភេទ ដែល​ចុះ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ផ្សា​ធំ​បាត់ដំបង និង​បានធ្វើការ​គ្រប់គ្រង​សភាពការណ៍​ពន្លត់​បាន​ទាំងស្រុង នៅវេលា​ម៉ោង​ប្រមាណ​ជាង ៨ យប់ នៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​ ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ដែល​កំពុង​ឆាបឆេះ​នៅ​ផ្នែក​មួយ​នៃ​អគារ​ខាងលិច ផ្សារ​ធំ​បាត់ដំបង​(​ហៅ​ផ្សារណាត់​) ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែលមាន​ចូលរួម​ពី លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ចំនួន ៣​រូប កម្លាំង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹង​រង​បាត់ដំបង និង​លោក​អភិបាល អភិបាលរងក្រុង​ផងដែរ​។​​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ទាំងបី​ប្រភេទ ជាពិសេស​កងកម្លាំង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​បាន​ជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា ដែល​ធ្វើឱ្យ​ការខូចខាត​មាន​តិច​តូច និង​នៅតែ​បន្ត​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ នៅ​ផ្សារណាត់ ក្រុង​បាត់ដំបង […]

ព័ត៌មានជាតិ

សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ណែនាំ​ឲ្យ​គ្រប់​វត្ត​អារាម​ពង្រឹង​វិធានការ ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​៖ សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែតសម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជសារ​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩​។​ ​បើតាម​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យោងសេចក្តី​ណែនាំ​លេខ ១៤/២០ ក​.​ស​.​ជ ស​ណន ចុះ​ថ្ងៃ​អង្គារ ៧​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ពង្រឹង​វិធានការ ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួង​ធម្មការ និង​សាសនា គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រគេន​ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត និង​ជូន ចំពោះ​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ព្រះមេត្តា មេត្តា​ជ្រាបថា​៖ ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ […]

ព័ត៌មានជាតិ

រន្ធត់​ណាស់​រថយន្ត​មិន​ចាំ​ម៉ាក បើក​កៀរ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​២​នាក់ បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ស្លាប់​ទាំងពីរ​នាក់​

​ភ្នំពេញ​៖ បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​មក​កៀរ បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​បែកក្បាល​ស្លាប់​ទាំងពីរ​នាក់​យ៉ាង​អ​ណោ​ច​អាធ័ម រួច​បើក​រត់​បាត់ស្រមោល កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ ២០២០ នៅ​ចំណុច​ជាប់​របង​ដីឡូត៍​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​សព​ជនរងគ្រោះ​ទី​១ មានឈ្មោះ កាន អាយុ ២៨ ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ​ម្ដុំ​វត្ត​សន្សំ​កុស​ល្យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត ភូមិ​ចក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ សព​ជនរងគ្រោះ​ទី​២ មានឈ្មោះ ផន សុ​វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ធ្វើ​សំណង់ មាន​ស្រុកកំណើត ភូមិ​ជ្រោយ​ដង ឃុំ​សំ​រោងទង ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រៃវែង​1M-8712 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បានធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​បាន​បើក​ទៅ​កៀរ​ម៉ូតូ​ជនរងគ្រោះ​ពីរ​នាក់ បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​យ៉ាង​អ​ណោ​ច​អាធ័ម […]

ព័ត៌មានជាតិ

បុរស​ម្នាក់ ខឹង​នឹង​ឪពុកម្តាយ​នៅ​ស្រុកកំណើត រត់​មកដល់​ភ្នំពេញ ចងក​សម្លាប់ខ្លួន​ក្នុ​បន្ទប់​ជួល​(វីដេអូ)

​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាន​ខឹង​នឹង​ឪពុកម្តាយ​នៅ​ស្រុកកំណើត​ឯ​ស្រុក​កំពង់ត្រាច ខេត្តកំពត បានធ្វើ​ដំណើរ​មក​ភ្នំពេញ ហើយ​បាន​មកសុំ​សាច់ញាតិ​ដើម្បី​ស្នាក់​នៅក្នុង​បន្ទប់​ជួល ២​ថ្ងៃ ក៏បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​ស្លាប់​តែម្តង នា​យប់​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២០ នៅ​ខាងលិច​សាលារៀន​សន្ធ​ម៉ុក តាមផ្លូវ​១៣២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ​បើតាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ បាន​បញ្ជាក់ថា អត្តឃាត​ជន ឈ្មោះ ម៉ៅ បាន​ខឹង​នឹង​ឪពុកម្តាយ ហើយ​មកសុំ​សាច់ញាតិ​ស្នាក់​បណ្តោះអាសន្ន​ចំនួន​២​ថ្ងៃ ដើម្បី​ស្វែងរក​ការងារ ហើយ​ក្នុងពេល​សាច់ញាតិ​ដែលជា​ម្ចាស់​បន្ទប់​បាន​ទៅរក​ស៊ី​រត់​ម៉ូតូ​កង់​បី​បាត់ទៅ បែរជា​គាត់​សម្រេច​ធ្វើអត្តឃាត​តែម្តងទៅ​។ ប្រភព​បាន​បន្តថា នៅពេល​ម្ចាស់​បន្ទប់​បាន​វិល​ត្រឡប់មក​រត់​ម៉ូតូ​កង់​បី​នៅវេលា​ម៉ោង​ប្រមាណ​៤​រសៀល ស្រាប់តែ​ឃើញ​បុរស​នោះ​យក​ខ្សែ​អង្រឹង​ចងក​ទៅនឹង​ដែក​ពិតាន​ស្លាប់​បាត់ទៅហើយ​។ ​ទោះយ៉ាងណា នៅពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ ដើម្បី​បញ្ជាក់ថា តើ​ជា​ករណី​ធ្វើអត្តឃាតរ​ចងក​ឬក៏​ករណី​ឃាតកម្ម​៕

ព័ត៌មានជាតិ

ខ្លោចផ្សាណាស់! មកមើលទិដ្ឋភាព ម្តាយដង្ហែរស ពកូនៗ និងប្តី ទាំងទឹកភ្នែក ដៃបានត្រឹមអោបរូបថត ហើយនិយាយថា កូនៗកើតជាតិណាសូមអោយ…

កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានករណីដ៏សាហាវមួយបានកើតឡើង ដោយប្រពន្ធបានមកដល់ផ្ទះ ក៏ឃើញកូនស្រីរបស់ខ្លួនទាំង ៣ នាក់ បានស្លា ប់ ហើយប្តីខ្លួនក៏ច ងក រ សម្លា ប់ខ្លួនឯង ទៀត បង្កការភ្ញាក់ផ្អើលទាំងយប់ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហើយខណៈពេលនេះ ម្ដាយរបស់កូនស្រីទាំង ៣ ខាងលើ យំហើយស្ទើរតែខ្លាចជាមនុស្សបាត់សតិហើយ ឃេីញតែអង្រួនជេីងកូនរហូត ហេីយស្រែកយំបោកខ្លួន អស់រលីងពីក្នុងខ្លួនហេីយ គ្រាន់តែមេីលក៍ហូរទឹកភ្នែកដែរ។ នេះដោយសារតែគាត់ប៉ះពាល់នៅអារម្មណ៍បាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់ច្រើនពេក ទើបធ្វើចិត្តមិនបាន។ហើយនៅពេលនេះផងដែរ ម្តាយរបស់កូនស្រីទាំង ៣ និងប្តី រួមទាំងអ្នកចូលរួមក្នុងពិធីបុណ្យស ព បានដង្ហែទៅកាន់កន្លែងបូជាហើយ ក្នុងទិដ្ឋភាពដ៏សែនខ្លោចផ្សារបំផុត ដោយអ្នកម្តាយដើរបណ្តើរ កាន់រូបថតកូន និងប្តី ហើយទន្ទេញតែពាក្យថា កូនអើយកើតជាតិណាៗ អោយស្អាតចឹងទៀត ពិតជាសែនរំជួលចិត្តណាស់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:ប្រភព៖ https://khmernews.co/

ព័ត៌មានជាតិ

ឃាតករជាកូនបង្កេីតសម្លាប់ម្តាយនៅខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានចាប់ខ្លួនហេីយ​ នៅខណ្ឌសែនសុខ

ភ្នំពេញ៖កូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២០​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ បានហេីយ​ នៅក្រោយសាកលវិទ្យាល័យ​ IU នៃខណ្ឌសែនសុខ​ ។ នេះបេីតាមលោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ថ្លែងប្រាប់ជាបឋម​ មុននេះបន្តិច​ ។ ជនសង្ស័យ​ ឈ្មោះ​ អ៊ាម​ សំណាង​ ជាបុគ្គលិកក្រុមហ៊ុន​ ម៉ូតូ​ Honda បម្រុងចងកសម្លាប់ខ្លួន​ តែត្រូវសមត្ថកិច្ចទៅដល់ទាន់​ ។ បច្ចុប្បន្ននេះ​ ជនសង្ស័យ​ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ជាម្ចាស់ករណី​ ដេីម្បីបន្តនីតិវិធី​ ៕ដោយ%ទូច រ៉ាវុធ

ព័ត៌មានជាតិ

រន្ធត់ព្រៃផ្សៃកូនប្រុសបង្កើតចិត្តសាហាវម្នាក់កាត់ក្បាលម្តាយសម្លាប់

ភ្នំពេញ- (មានសេចក្តីរាយការណ៏ជាបឋមថា ) នាព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មានអំពើឃាតកម្មដ៏ព្រៃផ្សៃមួយ ដោយកូនប្រុសបង្កើតចិត្តតិរច្ឆានម្នាក់ បានកាត់ក្បាលម្តាយរបស់ខ្លួនសម្លាប់ ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។សមត្ថកិច្ច អះអាងជាបឋមថា ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុយ៉ាងណា ដែលនាំទៅដល់ការសម្លាប់ម្តាយខ្លួនឯងបង្កើតយ៉ាងព្រៃផ្សៃបែបនេះនៅឡើយ ដែលពេលនេះសមត្ថកិច្ចចម្រុះកំពុងនៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងស្វែងរកឃាតករជាកូនបង្កើត ដែលកំពុងរត់គេចខ្លួន។ដោយ% ទូច រ៉ាវុធ (ព័ត៌មានលំអិតផ្សាយជូនពេលក្រោយ)

ព័ត៌មានជាតិ

ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងឯកឧត្តមអភិបាលខេត្តតាកែវ ចុះពិនិត្យមើលស្ថានភាព ការអនុវត្តកិច្ចការងារ និងសមិទ្ធផលនានា របស់សហគមន៍កសិករប្រើប្រាស់ទឹកព្រែកគ្រួសចារ ដែលគាំទ្រការអនុវត្តគម្រោងដោយអង្គការកាវ៉ាក់ …

ចេញផ្សាយ ថ្ងៃទី 28/08/2020 (ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម ឯកឧត្តម ថោង ចេស្ដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្ត លោកញ៉ែម ស្រស់អភិបាលស្រុកព្រៃកប្បាសនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាព ការអនុវត្តកិច្ចការងារ និងសមិទ្ធផលនាន របស់សហគមន៍កសិករប្រើប្រាស់ទឹកព្រែកគ្រួសចារ ដែលគាំទ្រការអនុវត្តគម្រោងដោយអង្គការកាវ៉ាក់ ស្ថិតនៅក្នុងឃុំចារ ស្រុកព្រៃកប្បាស។ បើតាមការបញ្ជាក់ពីលោក ប៊ុន ហូរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា ប្រពន្ធធារាស្រ្តព្រែកគ្រួសចារ បានកសាងក្នុងឆ្នាំ២០១៧ ក្រោមជំនួយឧបត្ថម្ភរបស់ រដ្ឋាភិបាលអូស្រ្តាលី តាមរយះកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា […]

ព័ត៌មានជាតិ

លោក សុខ ទូច៖ វៀតណាម សាងសង់សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នា កម្ពុជាក៏អាចសាងសង់អ្វីមួយវិញបានភ្លាមៗដែរ

ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វៀតណាមសាងសង់សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នា កម្ពុជាក៏អាចសាងសង់អ្វីមួយវិញបានភ្លាមៗ នៅទល់មុខសំណង់ដែលវៀតណាម បានសាងសង់នោះដែរ។​ កាលលើកឡើងរបស់លោក សុខ ទូច បែបនេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ វៀតណាមបានរុះរើតង់ ហើយងាកមកសង់សំណង់រឹងវិញ នៅតំបន់មិនទាន់ឯកភាពគ្នា ជាប់ព្រំដែនខេត្តកណ្ដាល ប្រទេសកម្ពុជា។ ក្នុងវេទិកាលតុមូលស្ដីពី “តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក” នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក សុខ ទូច បានលើកឡើង ការសាង់សង់សំណង់រឹងណាមួយ នៅជិតព្រំដែនកម្ពុជា-វៀតណាម ចំងាយពី១៥០ម៉ែត្រ ត្រូវមានការឯកភាពពីប្រទេសទាំងពីរ។ លោកបន្តថា ចំពោះករណីវៀតណាមសាងសង់សំណង់រឹងនៅឆ្ងាយពីព្រំដែនកម្ពុជា ចំនួន១២០ម៉ែត្រ ក៏ត្រូវស្នើសុំកម្ពុជា ព្រោះព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសំខាន់បួន រួមមាន៖ ព្រំដែនឯកភាព, ព្រំដែនសហប្រតិបត្តិការ, ព្រំដែនសេដ្ឋកិច្ច និងព្រំដែនទប់ស្កាត់ នៃការជួញដូរគ្រឿងញៀន កុមារ និងស្រ្តីភេទ។ ប្រធានរាជបណ្ឌិត្យសភា ឲ្យដឹងទៀតថា “កម្ពុជា អាចសាងសង់អ្វីមួយ ១២០ម៉ែត្រ នៅទល់នឹងប៉ុស្តិ៍ហ្នឹងវិញ […]

ព័ត៌មានជាតិ

ព័ត៍មានក្ដៅសែនក្ដៅ!​​ បុរសដែលចាក់នារីម្នាក់ស្លាប់ទាំងកណ្ដាលផ្លូវ​ បានរត់​ ទៅចង់កសម្លាប់ខ្លួនហេីយ​ មូលហេតុគឺដណ្ដឹងខាងស្រីអត់បាន​ ទេីបចាក់សម្លាប់បែបនេះ

ភ្នំពេញ! មុននេះបន្តិច​ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតករចាប់សម្លាប់ បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនដឹងថាប្លន់​ រឺក៍រឿងអ្វីទេ​ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទី​ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ។ នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ។ នាងជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។ តែអ្វីដែលគួរឲភ្ញាក់ផ្អេីលនោះ​ គឺបុរសដែលបានចាក់នារីម្នាក់​ ស្លាប់កណ្ដាលផ្លូវនោះ​ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ​ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ​ សង្កាត់កំបូល​ ខណ្ឌកំបូល​ នាវេលា​ប្រមាណម៉ោង១០:៣០​ នាទី​ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០។ នៅពេលនេះមិនទាន់អាចកំណត់​ នៅអត្តសញ្ញាណឃាតករនៅ​ទ្បេីយទេ​ ហេីយមូលហេតុឈានទៅដល់ការចាក់សម្លាប់​ ហេីយ​រត់មកចង់កបែបនេះ​ តាមមិត្តភ័ក្កនារីរងគ្រោះ​ បានបង្ហេីបថា​ បុរសជាឃាតករ​ បានចូលស្ដីដណ្ដឹងជាច្រេីនដង​ តែខាងស្រីគេមិនព្រម​ ទេីបចាក់សម្លាប់បែបនេះទៅ។ តាមសម្តីរបស់ម្តាយជនរងគ្រោះបានឲដឹងថា ជមសង្ស័យអាចនិងជាអតីតសង្សាររបស់នាង ព្រោះកាលពីម្សិលម្ង៉ៃ ជនសង្ស័យនោះ បានទៅសុំគាត់ ចូលស្តីដណ្តឹងកូនស្រីគាត់តែគាត់មិនព្រមឲ ព្រោះកូនស្រីគាត់ បានប្រាប់ថាមិនយកជនសង្ស័យនោះទេ ទោះបីជាអ្នកទាំង ធ្លាប់ស្រលាញ់គ្នា កាលពីនៅ […]