ព័ត៌មានជាតិ

Breaking: ជនសង្ស័យដែលបានសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាល ត្រូវនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយ…

(បន្ទាយមានជ័យ): អនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។ ជនសង្ស័យមានឈ្មោះ ម៉ែន​ សំអាង​ ភេទប្រុស​ អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណេីត​១៤-០៧-១៩៨៣​ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ពាក់ពន្ធ័ករណីឃាតកម្មនៅថ្ងៃទី​០៦ ខែតុលា​ ឆ្នាំ២០២២ នៅខេត្តកណ្តាល។ដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនិតីវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមានបណ្តេញចេញពីក្របខណ្ឌ បើមានសមាជិកអាវុធហត្ថរូបណា ជាប់ពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន…

ការព្រមានរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជ អាវុធហត្ថរយៈពេល៩ខែ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣។ មានប្រកាសន៏នៅក្នុងពិធីនោះ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់មេបញ្ជាការរង ទទួលជំនាញ មេបញ្ជាការតាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន។ ហើយអ្វីដែលជាជាអត្ថិភាពទៀតនោះ គឺត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជា ពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា…..៕

ព័ត៌មានជាតិ

ស.ព​​យុវតី​​ម្នាក់ ដែល​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​២​ថ្ងៃមុន ​បាន​រកឃើញហើយ…

(ភ្នំពេញ): ស.ព​​យុវតី​​ម្នាក់ ដែល​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​២​ថ្ងៃមុន ​បាន​អណ្តែត​ឡើង​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​០៥​ខែតុលា ឆ្នាំ​២០២៣ នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ ព្រែក​តា​គង់​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ហើយ​ត្រូវ​ក្រុម​សង្គ្រោះ​៩១១​ជួយ​ស្រង់​ប្រគល់​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ស.ព​​យុវតី​​រងគ្រោះ​ឈ្មោះ​នី​តា អាយុ​១៥​ឆ្នាំ មាន​អា​សយ​ដ្ឋា​ន​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។ ​គួរ​បញ្ជាក់​ថា យុវតី​រងគ្រោះ​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​នៅ វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣​ខែតុលា ឆ្នាំ ២០២៣​ហើយ បាន​លិច​បាត់​រក​ស.ព​ពុំ​ឃើញ​ឡើយ​ស​ន្ស​ល់​ទុក​តែ ទូរស័ព្ទ ​និង​ស្បែកជើង ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវតី​រងគ្រោះ​រូប​នោះ​បាន​ដើរ​ឡើង លើ​ស្ពាន​ជ្រោយចង្វារ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។​ នៅ​ពេល​ឡើង​ដល់​កណ្តាល​ស្ពាន​ហើយ​ចុះ​បន្តិច ស្ថិត​នៅ​មូលដ្ឋាន​សង្កាត់​ជ្រោយចង្វារ ក៍បាន​ដោះ​ស្បែកជើង​ទុក​ទូរស័ព្ទ​ហើយ​តោង​បង្កាន់ដៃស្ពាន​លោ.ត​ទំ​លាក់ខ្លួន​តែ​ម្តង ។ ​លុះ​ក្រោយមក ស្ត្រី​ជា​ម្តាយ​ក៍បាន​ទូរស័ព្ទ​ទាក់ទង​ដឹង​ដំណឹង​អ​កុ​ល​នេះ ​។ ​នៅ​យប់​នោះ ស្ត្រី​ជា​ម្តាយ និង​ក្រុម​គ្រួសារ​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ដល់​លើ​ស្ពាន​និង​បាន​យំសោក​ជា​ខ្លាំង កាន់​ទូរស័ព្ទ​មើលរូប​កូនស្រី​ជាទី​ស្រលាញ់​យ៉ាង​អា​លោះ​អាល័យ​ជាទី​បំផុត​។ ទាក់ទិន​មូលហេតុ ដែល​ធ្វើ​អោយ​នាង​គិត​ខ្លី ត្រូវ​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ដោយសារ​តែតូចចិត្ត​នឹង​ម្តាយ​​ប្រៀន​​ប្រដៅ​មិន​ឱ្យ​ជក់បារី​អេ​ឡិច​ត្រូ​និក​ក៍បាន​តូចចិត្តទៅ​លោ.តទឹក​តែ​ម្តង​ ។ ​នៅ​យប់​នោះ​ដែរ​ ក៏មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ទៀត ក៍បាន​ប៉ង​លោ.តទឹកដែរ ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​បងប្អូន […]