ព័ត៌មានជាតិ

ពិធី”សម្ពោធសាលាធម្មសភា សមិទ្ធផលនានាក្នុងវត្តចែង បំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរសជន” ស្ថិតនៅភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុ​ទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ !លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធី”សម្ពោធសាលាធម្មសភា សមិទ្ធផលនានាក្នុងវត្តចែង បំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរសជន” ស្ថិតនៅភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ កម្មវិធីត្រូវបានប្រារព្ធធ្វើឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនជានិច្ច។ពិធីនេះដែរស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា […]

ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

(ភ្នំពេញ) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចមុនបុរីអង្គរភែលេស ផ្លូវ៦០ម៉ែត្រ ភូមិព្រែតានូ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យ ០២នាក់ឈ្មោះ ផន សុភាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ និងឈ្មោះ លឹម សុទ្ធា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក ស្តុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4779 ដោយមានការសង្ស័យបានហៅធ្វើកាត្រួតពិនិត្យ ស្រាប់តែឃើញក្រាមសថ្លាចំនួន ០១កញ្ចប់ថង់តូច លាក់ទុកនៅក្នុងដៃអាវរបស់ជនសង្ស័យឈ្មោះ ផន សុភាន់ ក៏ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង ៕ ១.ជនសង្ស័យឈ្មោះ ផន សុភាន់ ភេទ ប្រុស […]

ព័ត៌មានជាតិ

រ.ន្ធ.ត់ណាស់ស្លា.ប់ម្តងដល់ទៅ ២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក…….

(កណ្តាល): កាលពីវេលាម៉ោងប្រមាណ ០៤ និង ២៥ នាទីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ២១ B ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៏បានកើតឡើងដោយរថយន្តដឹកត្រីមួយគ្រឿងបានរ៉េចង្កូតទៅបុ.កបង្គោលភ្លើងបាក់ចំនួនមួយដើមនិងរថយន្តបានធ្លាក់ចូលក្នុងប្រឡាយទឹកយ៉ាងហោចណាស់មនុស្ស ២នាក់បាន ស្លា.ប់ និងរងរបួសធ្ង.ន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ។តាមប្រភពព័ត៌មានដែលទទួលបានពីជុំវិញទីតាំងកើតហេតុខាងលើបានប្រាប់អោយដឹងថា មានរថយន្តធុនធំដឹកត្រីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B 9278 បើកបរនិងរួមដំណើរដោយបុរសជនជាតិវៀតណាម ៤ នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរតាមបណ្តោយផ្លូវកើតហេតុខាងលើក្នុងល្បឿនលឿនទិសដៅពីកើតមកលិចលុះមកដល់ត្រង់កើតចំណុចកើតហេតុបានគិចរថយន្តដឹកដីធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបណ្តាលអោយរថយន្តរ៉េចង្កូតជ្រុលទៅបុ.កបង្គោលភ្លើងពេញមួយទំហឹ.ងធ្វើអោយរថយន្តខាងលើក្រឡាប់ផ្ងារជើងធ្លាក់ចូលប្រឡាយទឹកបណ្តាលអោយសង្កត់បុរស២នាក់ស្លា.ប់យ៉ាងរ.ន្ធ.ត់.ភ្លាមៗនៅនិងទីតាំងកើតហេតុដោយដា.ច់.ខ្លួ.នជាពីនៅពីក្រោមរថយន្ត និងបុរស ២នាក់ទៀតរងរបួសធ្ង.ន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកបានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើនិងបានវាស់វែងយករថយន្តទៅរក្សាទុក ចំណែកឯស.ពបុរស ២នាក់ដែលជាជនជាតិវៀតណាមត្រូវប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពមន្រ្តីនគរបាលខេត្តកណ្តាល ២រូប ដែលស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន

(កណ្តាល)៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពមន្រ្តីនគរបាល២រូប នៅក្នុងខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ។សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុក និងវាយតម្លៃពីវីរភាពក្លាហានរបស់មន្រ្តីនគរបាលទាំង២រូប ដែលបានបូជាជីវិតដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសគឺបានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន តាមមូលដ្ឋានជាកង្វល់យ៉ាងធំមួយរបស់រាជរដ្ឋាភិបាល រហូតបាត់បង់ជីវិតយ៉ាងដូច្នេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏សូមចូលរួមសោកស្តាយចំពោះមន្រ្តីនគរបាលដែលរងរបួសដោយសារក្រុមជនល្មើសបាញ់ និងសូមជូនពរឲ្យជាបានឆាប់៕

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលហាមឃាត់ ការចែកចាយលក់ផលិតផលគ្រឿងសម្អាង«សាប៊ូម្អងក្បាលល្មៀតខ្មែរ»ផ្ទុកសារធាតុគីមីធ្វើអោយប៉ះពាល់គ្រោះថ្នាក់សុខភាពអាយុជីវិតអ្នកប្រើរប្រាស់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានរកឃើញ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមីបារ៉តលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការចែកចាយឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្ដាញព័ត៌មានទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។ជាមួយគ្នានេះ ចំពោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ទាំងអស់ពីទីផ្សារដើម្បីធ្វើការកម្ទេចចោល […]

ព័ត៌មានជាតិ

ឃាតកម្ម! រំលោភបូករួចសម្លាប់នៅសង្កាត់អូរស្មាច់ ត្រូវកម្លាំងនគរបាលបំបែកបានសម្រច និងចាប់ជនដៃដល់៣នាក់!

ឧត្តរមានជ័យ ៖ ក្រោមបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានដោយជោគជ័យ។តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖*ទី១៖ ឈ្មោះ សុភ័ក្រ្ក សីហា អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ*ទី២៖ ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង២នាក់ខាងលើនេះរួច ពួកគេបានសារភាពថា នៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ។ បន្ទាប់មករហូតដល់ម៉ោង២៖០០នាទី […]

ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវឃាត់ខ្លួន..

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖​១-ឈ្មោះ​ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស​ ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៣-ឈ្មោះ សុង សំណាង ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។៤-ឈ្មោះ នី ផល្លា ហៅ បឿក […]

ព័ត៌មានជាតិ

ក្មេងៗប្រុសស្រី៣នាក់ចុះទៅលេងទឹកខ្សាច់ទន្លេសេសាន ធ្លាក់ចូល រណ្តៅជ្រៅបណ្តាលឱ្យទឹកហូរលង់បីនាក់

រតនគិរី:ក្មេងៗប្រុសស្រី៣នាក់ចុះទៅលេងទឹកខ្សាច់ទន្លេសេសាន ធ្លាក់ចូល រណ្តៅជ្រៅបណ្តាលឱ្យទឹកហូរលង់បីនាក់ ប៉ុន្តែម្នាក់បានហែលទឹករួចផុតជីវិត។ ក្មេងប្រុស និងក្មេងស្រីពីរនាក់ត្រូវទឹកហូរយកទៅបាត់កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុច ក្រោមស្ពាន សេសាន ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្ដូងមាសបានឲ្យដឹងដឹងថាក្មេង ៗចំនួន៣នាក់លង់ទឹកហើយក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់បានស្លាប់ត្រូវគេរកឃើញនៅល្ងាចថ្ងៃដដែលនោះ។មូលហេតុដោយសារមិនចេះហែលទឹក ហើយបានស្លៀកខោកាបូយជើងវែង។ លោកអធិការនគរបាលស្រុកបាននិយាយថា ក្មេងទាំង៣នាក់លង់ទឹកឈ្មោះ រី សម្ពស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានជួយសង្គ្រោះ។ ២-ឈ្មោះ ឌឿន ស្រីល័ក្ខ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់)។និង៣-ឈ្មោះ វណ្ណ សុរ៉ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិក្រូច ឃុំឯកភាព […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣ ខែមេសានេះថា សូមបងប្អូនរីករាយក្នុងឱកាសបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រារពចាប់ពីថ្ងៃទី១៣-១៤-១៥ ខែមេសា ឆ្នាំ២០២២ ។ សម្តេចតេជោ សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាអាចសប្បាយរីករាយក្នុងឱកាសពិធីបានចូលឆ្នាំប្រពៃណីជាតិខ្មែរមិនដូចកាលពី ២ឆ្នាំមុននោះទេ ដែលយើងប្រឈមខ្លាំងជាមួយនឹងជំងឺកូវីដ១៩។សូមថ្លែងអំណរគុណចំពោះបណ្ដាស្ថាប័ន ខេត្តមួយចំនួនដែលបានរៀបចំសង្រ្កានតាមខេត្តរបស់ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។ សូមទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តនូវវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពីជម្ងឺកូវីដ១៩៕សម្តេចតេជោក៏សូម អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសលយោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ៕

ព័ត៌មានជាតិ

វាស់កំពស់បានសម្រេចហើយ គ្រូតឿ <<១មែត្រ ៣តឹក>>នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌!

ទីបំផុត​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ក្រោមការដឹកនាំ​បញ្ជារបស់​ លោកឧត្ដមសេនីយ៍​ទោ​ឈឿន​ សុចិត្រ​ ស្នងការ​ខេត្ត​បាន​កោះហៅ​គ្រូតឿ​មកវាស់កំពស់​នៅប៉ុស្តិរដ្ឋបាលឃុំ​វិហារ​សួគ៌​ហេីយ​នៅព្រឹក​នេះ​ ដើម្បី​ធ្វើការ​អប់រំ​ និង​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ដេីរធ្វេីរឿងឆ្កួតលីលាបន្តទៀត​ ។