(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានរកឃើញ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមីបារ៉តលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការចែកចាយឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្ដាញព័ត៌មានទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។ជាមួយគ្នានេះ ចំពោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ទាំងអស់ពីទីផ្សារដើម្បីធ្វើការកម្ទេចចោល ។ក្រសួងសុខាភិបាល នឹងបន្តតាមដានផលិតផលនេះនៅលើទីផ្សារជាបន្តទៀត និង មានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តចែកចាយឬលក់ផលិតផលខាងលើនេះទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មការគ្រប់គ្រងឱសថជាធរមាន ។ក្រសួងសុខាភិបាល ក៏សូមអំពាវនាវឲ្យអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការប្រើប្រាស់សាប៊ូ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ ៕
Related Articles
លោកឃួង ស្រេង បានបញ្ជាក់ថា «ឥឡូវនេះយើងទប់លែងជាប់ហើយ សណ្តរស្ទឹងទឹកបានហូរចូលហើយ អីចឹងសូមត្រៀមខ្លួនដើម្បីជួយអន្តរាគមន៍»
ភ្នំពេញ: អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានបញ្ជាទៅគណៈបញ្ជាការខណ្ឌទាំង ១៤ ក៏ដូចជាកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រៀមលក្ខណៈ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់នៅសណ្តរស្ទឹងព្រែកត្នោត។លោកឃួង ស្រេង បានបញ្ជាក់ថា ” ឥឡូវនេះយើងទប់លែងជាប់ហើយ សណ្តរស្ទឹងទឹកបានហូរចូលហើយ អីចឹងសូមត្រៀមខ្លួនដើម្បីជួយអន្តរាគមន៍នៅពេលខ្ញុំមានតម្រូវការចាំបាច់”។គួរបញ្ជាក់ផងដែរថា ទំនប់សណ្តរស្ទឹងព្រែកត្នោត ប្រឈមនឹងការបាក់ដែលជាបញ្ហាតម្រូវអោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលទាំងយប់ និងប្រចាំការនៅទីនោះ ក្នុងការផ្ដល់ដំណឹងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះនៅយប់ថ្ងៃទី១៣ខែតុលានេះ៕
រថយន្តដឹកអនុផលព្រៃឈើ របស់មេឈ្មួញ ឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់
កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់បានធ្វើការបង្ក្រាបរថយន្តដឹកអនុផលព្រៃឈើខ្នាតសាំយ៉ុងកែច្នៃយក្សចំនួន ២គ្រឿង ខណៈដែលប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១៖០០ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចភូមិឈើទើ ឃុំពោកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។បើតាមប្រភពព័ត៌មានពីអ្នកសារព័ត៌មានជាច្រើនអង្គភាពក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តកែច្នៃសាំយ៉ុងខ្លាតយក្សទាំងពីរនោះគឺជារបស់លោកធា ដែលបានដឹកចេញពីចំណុចភូមិស្រែភ្លី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះឆ្ពោះទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ប្រភពបន្តថា ដោយមានការរាយការណ៍ពីរអ្នកសារព័ត៌មានជាច្រើនអង្គភាពជូនទៅថ្នាក់ដឹកនាំខេត្តឯកឧត្តម វ៉ា ថន ដែលជាគណៈឯកភាពបញ្ជាការខេត្តក៏ដូចជាលោកនាយឧត្តមសេនីយ៍ សាន ប៉ុនថាន ដែលជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានចង្អុលបង្ហាញបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱវាទក៏ដូចជាធ្វើការសហការទៅខាងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម និងស្រុកស្ទឹងត្រង់ទើបធ្វើការបង្ក្រាបទៅលើប្រភេទរថយន្តសាំយ៉ុងកែច្នៃចំនួន២គ្រឿងនោះបាន។បងប្អូនអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋបាន មានសេចក្តីកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានធ្វើការបង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធទៅនឹងព្រៃឈើ៕
នៅព្រឹកនេះគណ:រដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គ ពិភាក្សាលើរបៀបវារះមួយចំនួន…
ភ្នំពេញ ៖ តាមសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តីឲ្យដឹងថា គណៈរដ្ឋមន្រ្តីកម្ពុជាបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ដោយបន្ថែមនូវរបៀបវារៈមួយទៀតនោះ គឺសេចក្តីព្រាង ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗរបស់កម្ពុជា។ តាមសេចក្តីប្រកាសបានបញ្ជាក់ថា យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ របៀបវារៈនៃកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ត្រូវបានកែសម្រួលដូចខាងក្រោម ៖ ១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន។ ៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤។ ៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ […]