នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖១-ឈ្មោះ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៣-ឈ្មោះ សុង សំណាង ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។៤-ឈ្មោះ នី ផល្លា ហៅ បឿក ភេទ ប្រុស ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៥-ឈ្មោះ ថូ វណ្ណៈ ហៅជ្រូក ភេទ ប្រុស ស្នាក់នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្ដាល មុខរបរពិតប្រាកដ។វត្ថុតាំងដកហូត៖ ម៉ូតូម៉ាក់ហុងដាសេ១២៥ព ណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1ID-6261, ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IZ-7796, ម៉ូតូម៉ាក់និច ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិសាត់ 1H-2662។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ធំ 1Q 5705 ជារបស់ជនរងគ្រោះ។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ប្រភព: ស្នងការរាជធានីភ្នំពេញ
Related Articles
យ៉ាងហោចណាស់ មានបុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង
ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ផា វិបុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាកនៅខណ្ឌកំបូល។ តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក XR ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BR-8628 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដែលទើបនិងចេញពីកម្មវិធីមិត្តភក្តិ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-3062 ជិះគ្នា២នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ XR ស្លាប់នៅកន្លែងកើតហេតុ និងភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ផ្លូវគោករាជធានី ធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប៕ ដោយ > ទូច […]
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្ពានបេតុង និងស្ពានខ្សែកាបតំបន់អភិវឌ្ឍន៍កោះនរា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពិធីតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC។ ពិធីក្រុងពាលីនេះ ធ្វើឡើងក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា […]
សមត្ថកិច្ចខណ្ឌច្បារអំពៅបានប្រើកណ្តាប់ដៃដែកចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែងនឹងបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន ១៤នាក់រួមនិងវត្ថុតាងមួយចំនួនក្នុងសង្កាត់និរោធ
(ភ្នំពេញ) កម្លាំងនគរបាលខណ្ឌច្បារអំពៅចុះបង្រ្កាបទីតាំងកន្លែងបើកល្បែងស៊ីសងខុសច្បាប់(ជល់មាន់)នៅដីឡូត៍គ្មានលេខ មួយកន្លែងដែលស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ឃាត់ខ្លួនអ្នកលេង ជល់មាន់១៤នាក់៖ ១-ឈ្មោះ យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ២-ឈ្មោះយ៉ាសុភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុង ព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ៣-ឈ្មោះឡេងរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ។ ៤-ឈ្មោះជ គង់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិ ខ្មែរ មុខរបរ លក់ដូរស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ៥-ឈ្មោះសាន ពិនណា ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ […]