(កណ្តាល)៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពមន្រ្តីនគរបាល២រូប នៅក្នុងខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ។សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុក និងវាយតម្លៃពីវីរភាពក្លាហានរបស់មន្រ្តីនគរបាលទាំង២រូប ដែលបានបូជាជីវិតដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសគឺបានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន តាមមូលដ្ឋានជាកង្វល់យ៉ាងធំមួយរបស់រាជរដ្ឋាភិបាល រហូតបាត់បង់ជីវិតយ៉ាងដូច្នេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏សូមចូលរួមសោកស្តាយចំពោះមន្រ្តីនគរបាលដែលរងរបួសដោយសារក្រុមជនល្មើសបាញ់ និងសូមជូនពរឲ្យជាបានឆាប់៕
Related Articles
លិខិតអបអរសាទរសូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសដែល << រមណីយដ្ឋានប្រាសាទកោះកេរ >> ត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌ពិភពលោក…
លិខិតអបអរសាទរសូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសដែល << រមណីយដ្ឋានប្រាសាទកោះកេរ >> ត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌ពិភពលោក។
ចាប់ខ្លួនមេក្លោងនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋ យកធ្វើជាកម្មសិទ្ធិ នៅចំណុចដីសម្បទានសង្គមកិច្ច ឃុំទំនប់រលក ស្រុកស្ទឹងហាវ
ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច និងអាជ្ញាធរចាត់ថាជាមេក្លោងរឿងដីធ្លីនោះ ត្រូវបានចាប់ខ្លួន ក្រោយបុរសរូបនេះ បាននាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ចក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ អឿន ម៉ាប់ អាយុ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់ ត្រូវបានចោទថា «ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ»។ កម្លាំងនគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ ភូមិ១ ឃុំទំនប់រលក។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង ម៉ាក Landrover សេរី២០០៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2W-2723 និងទូរសព្ទ័១គ្រឿងផងដែរ៕
សម្ដេចតេជោ បញ្ជាឲ្យយកអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ទៅព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត ទោះជាកូនអ្នកធំណាក៏ដោយ..!
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះឡើយ គឺតម្រូវយកអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ជាដាច់ខាត ដើម្បីទប់ស្កាត់ការរីករាលក្នុងសហគមន៍ជាបន្ដទៀត ទោះបីជាកូនអ្នកធំអ្នកណាក៏ដោយ។ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ម្សិលមិញ កម្ពុជារកឃើញករណីអូមីក្រុង ៩ករណី ហើយសុទ្ធតែជាករណីនាំចូល។សម្ដេចតេជោ បន្ដថា ករណីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅទូទាំងប្រទេសកម្ពុជា រហូតមកដល់ពេល ចំនួន៩៤ករណី ក្នុងនោះ ក៏ព្យាបាលជាសះស្បើយមួយចំនួនដែរ ហើយសុទ្ធតែជាករណីចូលនាំ។សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមដាក់បញ្ជា មិនអនុញ្ញាតឲ្យព្យាបាលតាមផ្ទះទេ គឺសូមយកទៅមន្ទីរពេទ្យ ព្យាបាលនៅមន្ទីរពេទ្យ ព្រោះរឿងនេះ អូមីក្រុង វាអត់គ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់វាអត់គ្រោះថ្នាក់ប៉ុន្មានទេ»។សម្ដេចតេជោ បានប្រកាសថា ទោះបីកូនអ្នកធំក៏ដោយ គឺតម្រូវព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ហើយចាប់ពេលនេះតទៅ មិនចាំបាច់សុំយោបល់ សម្ដេច ទៀតឡើយ ក្នុងការយកអ្នកជំងឺប្រភេទអូមីក្រុង […]