ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហួរហើយ…

ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធរចុះទៅបិទទីតាំងលក់ឱសថបុរាណ​របស់លោក ស៊ូ សេងហួរ បន្ទាប់ពីធ្វើសកម្មភាពមិនប្រក្រតី និងលក់ឱសថតបុរាណមិនមានច្បាប់​អនុញ្ញាតពីក្រសួង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួង​សុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាក​ពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថ​បុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មី​ដោយ​គ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។ ក្រសួងបន្តថា ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេង​ហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់​ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បាន​សហ​ការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេង​ហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញ​ពីបណ្ដាញ​សង្គម​ហ្វេសប៊ុកជាបន្ទាន់នេះជាការបញ្ជាក់ពីវិធានការរបស់ក្រសួងសុខាភិបាលលើសកម្មភាព​របស់លោក ស៊ូ សេងហួរ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន​ក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្ដអាគម ឬឱសថ […]

ព័ត៌មានជាតិ

អាជ្ញាធរចុះបង្រ្កាបទីតាំងបើកហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំងនៅខណ្ឌដូនពេញ…

(ភ្នំពេញ): នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយបាននាំខ្លួនជនសង្ស័យចំនួន១២នាក់ មកកាន់អធិការដ្ឋាន។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានឲ្យដឹងថា៖ គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។ គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ស្រី ជាអ្នកបំរើសេវកម្មផ្លូវភេទ។ គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ (ស្រី4) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។ វត្ថុតាងចាប់យករួមមាន៖ គោលដៅទី១៖ ស្រោមអនាម័យមិនទាន់ប្រើចំនួន១៥ ប្រាក់ចំនួន១៥ម៉ឺនរៀល (ម្ចាស់ទីតាំងឈ្មោះ កែវ ស្រីមុំ ហៅកាព្រឿង អាយុ៥៤ឆ្នាំ […]

ព័ត៌មានជាតិ

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ជូនសាធារណៈជនឲ្យដឹងថា៖ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់…

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ជូនសាធារណៈជនឲ្យដឹងថា៖ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់ ក្រោយពីបានឃើញព័ត៌មាននេះភ្លាមឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ជាមួយនោះក៏អំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ ឯកឧត្តមស្នងការបានបញ្ជាក់ច្បាស់ថាករណីនេះដោយមិនអាចលើកលែងបានទេ។(ព័ត៌មានបឋម)

ព័ត៌មានជាតិ

សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក…

សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ២០២៣ នាកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត។ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ដែលកេរ្តិ៍មរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ័្មនទី៤ និងបុព្វបុរសខ្មែរ ត្រូវ បានក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូល ស្នាដៃដ៏មហស្ចរ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។

ព័ត៌មានជាតិ

លិខិតអបអរសាទរសូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសដែល << រមណីយដ្ឋានប្រាសាទកោះកេរ >> ត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌ពិភពលោក…

លិខិតអបអរសាទរសូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសដែល << រមណីយដ្ឋានប្រាសាទកោះកេរ >> ត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌ពិភពលោក។

ព័ត៌មានជាតិ

សមត្ថកិច្ច ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ចារផ្ទាល់ ពីលោក ម៉ម សាវន នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានចុះឆ្មក់បង្ក្រាបល្បែងស៊ីសងជល់មាន់​អនឡាញ​ និងអាប៉ោងដ៏​ធំ​មួយ​កន្លែង…

(ភ្នំពេញ): សមត្ថកិច្ច ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ចារផ្ទាល់ ពីលោក ម៉ម សាវន នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានចុះឆ្មក់បង្ក្រាបល្បែងស៊ីសងជល់មាន់​អនឡាញ​ និងអាប៉ោងដ៏​ធំ​មួយ​កន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើនអ្នក នៅតារាង​បាល់ទះ​ ស្ថិតនៅ​ភូមិ​ដេីមគ សង្កាត់​ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានី​ភ្នំពេញ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ២០២៣ នេះ បច្បុន្នមនុស្សដែលឃាត់បានបានបញ្ចូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ជូនដំណឹងពីជនខិលខូចមួយចំនួន បានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី តេឡេក្រាម និងបណ្តាញសង្គមដទៃទៀត…

ក្រសួងព័ត៌មាន ជូនដំណឹងពីជនខិលខូចមួយចំនួន បានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី តេឡេក្រាម និងបណ្តាញសង្គមដទៃទៀត

ព័ត៌មានជាតិ

បុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ក្លែងព្រះរាជក្រឹត្យ តែងខ្លួនឯង ជាអគ្គនាយករដ្ឋ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ជាជំនួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាទីប្រឹសម្តេក្រឡាហោម ស ខេង ត្រូវបានចាប់ខ្លួន…

នៅទីបំផុតបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែល​តាំង​ខ្លួន​ជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំង​នគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន​ក្លែងឯក​សារព្រះរាជក្រឹត្យចំនួន០២​ :ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គ​នាយ​ករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយ​ការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែង​នាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបេីកបរបេីកបររថយន្តក្នុងល្បេីនលឿនខ្វះការប្រុងប្រយ័ត្នបុករះរថយន្ត៤គ្រឿងនឹងរទេះទឹកអំពៅ១គ្រឿងរងការរូចខាតយ៉ាងដំណំ…

(ភ្នំពេញ): រថយន្តម៉ាស្តាមួយគ្រឿងអ្នកបើកបរស្រវឹងស្រា បើកលឿនជ្រុលបុករះរថយន្តចំនួន៤គ្រឿង ម៉ូតូរទេះទឹកអំពៅ១គ្រឿង ក្នុងដំណើរស្របទិសគ្នាទាំងអស់ រងខូចខាតដំណំ ហើយមានរថយន្តមួយគ្រឿងផ្លោងឡើងសួនទ្រូងផ្លូវ កាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយននតបង្កម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9537 បើកពីជើងទៅត្បូង ល្បឿនលឿន អ្នកបើកបរស្រវឹង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-5012 ផ្លោងឡើងសួនទ្រូងផ្លូវ ហើយបន្តទៅបុក រុឺម៉កម៉ូតូទឹកអំពៅ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-2259 រួចបន្តទៅបុកពីក្រោយរថយន្តម៉ាក ម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5414 និងរថយន្តម៉ាកព្រុស ម៉ាកកាមរីហាយប្រីដ បន្ថែមទៀត ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។ ក្នុងហេតុការណ៍ខាងលើ រថយន្តចំនួន៣គ្រឿង និងម៉ូតូរទេះទឹកអំពៅ១គ្រឿងរងខូចខាតដំណំ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការសិក្សានិងកំណត់ ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរង ប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ…

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការសិក្សានិងកំណត់ ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។