ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបេីកបរបេីកបររថយន្តក្នុងល្បេីនលឿនខ្វះការប្រុងប្រយ័ត្នបុករះរថយន្ត៤គ្រឿងនឹងរទេះទឹកអំពៅ១គ្រឿងរងការរូចខាតយ៉ាងដំណំ…

(ភ្នំពេញ): រថយន្តម៉ាស្តាមួយគ្រឿងអ្នកបើកបរស្រវឹងស្រា បើកលឿនជ្រុលបុករះរថយន្តចំនួន៤គ្រឿង ម៉ូតូរទេះទឹកអំពៅ១គ្រឿង ក្នុងដំណើរស្របទិសគ្នាទាំងអស់ រងខូចខាតដំណំ ហើយមានរថយន្តមួយគ្រឿងផ្លោងឡើងសួនទ្រូងផ្លូវ កាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយននតបង្កម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9537 បើកពីជើងទៅត្បូង ល្បឿនលឿន អ្នកបើកបរស្រវឹង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-5012 ផ្លោងឡើងសួនទ្រូងផ្លូវ ហើយបន្តទៅបុក រុឺម៉កម៉ូតូទឹកអំពៅ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-2259 រួចបន្តទៅបុកពីក្រោយរថយន្តម៉ាក ម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5414 និងរថយន្តម៉ាកព្រុស ម៉ាកកាមរីហាយប្រីដ បន្ថែមទៀត ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។

ក្នុងហេតុការណ៍ខាងលើ រថយន្តចំនួន៣គ្រឿង និងម៉ូតូរទេះទឹកអំពៅ១គ្រឿងរងខូចខាតដំណំ ចំណែករថយន្ត២គ្រឿងទៀត ម៉ាកព្រុសនិងម៉ាកកាមរីហាយប្រីដ ខូចខាតបន្តិចបន្តួច ម៨នចង់វែងឆ្លាយ បានបើកចេញទៅបាត់ បន្សល់ទុកនៅកន្លែងកើតហេតុ តែរថយន្ត៣គ្រឿងនិងម៉ូតូរទេះទឹកអំពៅ ដែលម្ចាស់២នាក់ប្តីប្រពន្ធរបួសបន្តិចបន្តួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកេីតហេតុ ទាក់ទងទៅសម្មត្ថកិច្ចជំនាញការិយាល័យចរាចរជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក ដោះស្រាយនៅពេលក្រោយ ៕(ព័ត៌មានបឋម)

adm

Leave a Reply

Your email address will not be published. Required fields are marked *