ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការសិក្សានិងកំណត់ ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរង
ប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
Related Articles
រថយន្តធុនធំ បុកគ្នាមួយទំហឹងខូចខាតទាំងសងខាង នៅស្រុកស្ទោង…
(ខេត្តកំពង់ធំ):រថយន្តខ្នាតយក្សពីរគ្រឿង ត្រូវបានខូច ខាតទាំងសងខាងយ៉ាងដំណំ បន្ទាប់ពីបុកគ្នាពេញ ទំហឹងក្នុងទិសដៅផ្ទុយគ្នា តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង ៣និង៤០ នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតក្នុងចំណុចភូមិឈាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពដដែលបន្តឲ្យដឹងទៀតថា ករណីនេះរថយន្ដទី១ ម៉ាកវ៉េអង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G 36 88 មានសណ្ដោងរ៉ឺម៉ក ម៉ាកព្រីងឡាញន័រ ពាក់ផ្លាកលេខ ភ្នំពេញ4A 8882 ជាប្រភេទរថយន្ដធុនធំ មានដឹកដែកនៅលើរថយន្ដ បើកបរពីត្បូងទៅជើង។ ក្នុងនោះអ្នក បើកបរឈ្មោះ ឃឹម ឆាន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាមើ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង (មិនមានរងរបួស)និងទី២,រថយន្តវ៉េអង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាកលេខ កំពង់ចាម3A 8759 មានសណ្ដោងរឺម៉ក ពាក់ផ្លាកលេខ កំពង់ចាម 4A 1515ជារថយន្តប្រភេទរថយន្ដធុនធំ […]
បុរសម្នាក់ស្លាប់ នៅមណ្ឌលចត្តាឡីស័ក គឺអាចបណ្តាលមកពីខ្យល់គរ គួបផ្សំនឹងការលេបថ្នាំច្រើនមុខពេក ដែលសរីរាង្គគាត់មិនអាចទ្រាំទ្របាន
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង និងបកស្រាយអំពីករណីបុរសអាយុ២១ឆ្នាំស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ។តាមហេតុការណ៍ ជាការសន្និដ្ឋានបឋមការស្លាប់អាចបណ្តាលមកពី ខ្យល់គរភ្លាមៗ ប្រតិកម្មថ្នាំដែលលេបច្រើនមុខពេក និងមានសមាសធាតុដូចគ្នាច្រើន ដោយសារការលេបថ្នាំច្រើនមុខក្នុងពេលតែមួយ អាចឈ្លក់ នឹងចូលបំពង់ខ្យល់ ឬអាចមានបញ្ហាសុខភាពមិនជាក់លាក់ផ្សេងទៀត។ ដោយអនុវត្តតាមវិធានសុខាភិបាល ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានណែនាំអំពីវិធានការដូចជា បង្ខំធ្វើការបញ្ចុះសពទាំងយប់ ចៀសវាងការចម្លងរោគជាយថាហេតុ មិនអនុញ្ញាឲ្យចំអាសទឹក យកសំណាកវត្ថុវិភាគសាមីសព ផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដើម្បីរកមើលវត្តមានវីរុសកូវីដ១៩។ ជាលទ្ធផលនៃការវិភាគរប់សមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបាននៅថ្ងៃទី២៣ខែកក្កដានេះ បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។ ដូច្នេះការសន្និដ្ឋានលើករណីស្លាប់នេះ គឺអាចបណ្តាលមកពីខ្យល់គរ គួបផ្សំនឹងការលេបថ្នាំច្រើនមុខពេក ដែលសរីរាង្គគាត់មិនអាចទ្រាំទ្របាន៕
មន្ត្រីនគរបាលពាក់ស័ក្ដិ៤កន្លះម្នាក់ បើករថយន្តល្បឿនលឿន ជ្រុលទៅបុកជញ្ជាំងឃ្លាំងមួយកន្លែង បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ
ភ្នំពេញ ៖ មន្ត្រីនគរបាលពាក់ស័ក្ដិ៤កន្លះម្នាក់ បើករថយន្តទំនើបក្នុងល្បឿនលឿន ជ្រុលទៅបុកជញ្ជាំងឃ្លាំងមួយកន្លែង ពេញទំហឹង បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរប៉ុស្តិ៍ទួលសង្កែ២ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស ពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅក្រសួងមហាផ្ទៃ ស្នាក់នៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បើករថយន្តមួយគ្រឿង ម៉ាក ISUZU MU-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង១៨០០ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវរាងកាងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏ជ្រុលជ្រុលទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំងមួយកន្លែង បណ្តាលឲ្យខ្ទាច៥ម៉ែត្រ អ្នកបើកបរបាក់.កស្លាប់ភ្លាមៗ នៅក្នុងរថយន្តតែម្ដង។ ចំណែករថយន្តរងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខ ផ្នែកខាងឆ្វេងរថយន្ត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែង រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅឯវត្តពោធិ៍ចិតតុង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ%ទូច រ៉ាវុធ