ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម

នៅរាត្រី ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី៣០ ខែមេសា ស្អែកនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ នឹងចូលរួមផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រដ្ឋាភិបាលនិងអ្នកសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម…

(ភ្នំពេញ) «ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាលនិងអ្នកព័ត៌មា គឺមិនអាចកាត់ផ្តាច់នូវផ្នែកណាមួយនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងក្នុងឱកាសអញ្ជើញជាអធិបតី «វេទិកាសារធារណៈអ្នកសារព័ត៌មានដើម្បីក្តាប់នូវសំណើនិងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន។«វេទិកាសារធារណៈអ្នកសារព័ត៌មាន» នេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា និងមានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ឌី ម៉ូឡានី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាងហ្វាង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានមកពីសមាគមសារព័ត៌មាន ស្ថាប័នសារព័ត៎មានផ្សេងៗប្រមាណជិត ៤០០នាក់ ក៏បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈនេះ ។ឯកឧត្តម រដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

ទីបំផុតសមត្ថកិច្ចចាប់ខ្លួនឯកឧត្តម ចិត្តធម៌ ប្រើស្ទីលបោក ចែកដីឱ្យប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុននេះបន្តិច នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ …

(ភ្នំពេញ):សមត្ថកិច្ចនាំខ្លួនឈ្មោះ ជូន គន្ធា ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋអោយទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ចនគរបាលផែនសន្តិសុខ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះអនុវត្តន៍ដីកាបញ្ជាអោយចូលខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយនាំខ្លួនឈ្មោះ ជូន គន្ធា ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋអោយទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ! ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ហើយគេមានដី ៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ថ្លៃសេវារដ្ឋបាល ថ្ងៃសេវាធ្វើផ្លូវ […]

ព័ត៌មានជាតិ

រដ្ឋបាលស្រុកឱរ៉ាល់ ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធទាំងស្រុង ពាក់ព័ន្ធជាមួយនឹងការចែកដី

រដ្ឋបាលស្រុកឱរ៉ាល់ ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធទាំងស្រុង ពាក់ព័ន្ធជាមួយនឹងការចែកដី នៅក្នុងស្រុកឱរ៉ាល់ជូនប្រជាពលរដ្ឋក្រីក្រ។ សូមបង្កើនការប្រុងប្រយ័ត្ន ពីការប្រកាសចែកដីនៅកំពង់ស្ពឺចំនួន ៦.០០០ឡូតិ៍ ដោយតម្រូវឲ្យបង់សេវា ៤៥០ដុល្លារ ហើយករណីមួយនេះ ត្រូវបាន រដ្ឋបាលស្រុកឪរ៉ាល់បដិសេធហើយ។ រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ៕

ព័ត៌មានជាតិ

ដឹងមូលហេតុហើយ! ឃាតករ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ រយៈពេលជាង២ឆ្នាំមកហើយ

(ភ្នំពេញ): នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឃា.តករឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយក៏មានសារធាតុញៀនក្នុងខ្លួនថែមទៀត ។ជនសង្ស័យនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាត(FB) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្តី និងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថា នាងមានប្ដី មានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង ។ពេលថ្មីៗនេះ ទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុធ្វើឲ្យខ្លួនមានកំហឹ.ង និងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាងចោល និងសម្លា.ប់ខ្លួនឯងតាមក្រោយ ។បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃដោយមានកាំបិតផង ហើយពេលដល់ស្រុកខ្មែរខ្លួនបានជួលរថយន្តតាក់ស៊ី ពណ៍ក្រហម១គ្រឿងជិះទៅកាន់ផ្ទះនារីរងគ្រោះរួចក៏ធ្វើសកម្មភាពចាក់សម្លា.ប់នាង និងអារ.កសម្លា.ប់ខ្លួនឯងតែម្ដង ។ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីសមត្ថកិច្ចដែលបានទៅធ្វើការសាកសួរចម្លើយជនសង្ស័យ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីតែប៉ុណ្ណោះ ចំណែកឯដើមចមពិតយ៉ាងណាទៀតនោះមិនត្រូវបានគេដឹងឡើយ ព្រោះពេលនេះគ្រាន់តែជាការអះអាងពីជនដៃដល់តែម្ខាង ចំណែកនារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ មិនអាចបកស្រាយបានឡើយ ។សមត្ថកិច្ចបានឆែកមើលកាមេរាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយកាមេរាទី១ បានបង្ហាញឲ្យឃើញជនសង្ស័យបានជិះរថយន្ដម៉ាកTOYOTA PRIUS […]

ព័ត៌មានជាតិ

ចាក់សម្លាប់ស្ត្រីម្នាក់រួចអារ.កប៉ងសម្លាប់ខ្លួនតាមក្រោយ

(ភ្នំពេញ): ព័ត៌មានបឋម បុរសម្នាក់បានប្រើកាំបិតចុងស្រួចអារ.ក ប៉ងធ្វើអត្តឃាតុបន្ទាប់ពីបានចាក់សម្លាប់ស្ត្រីម្នាក់ឲ្យដេកស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី ១៨ មេសា នេះ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ។ អ្នកទាំងពីរមានកូនប្រុស២នាក់ សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ដោយឡែកជនដៃដល់ជាឃាតកមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ៕

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបង្ហាញអំពីវឌ្ឍនភាពចំណាត់ការសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា)

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បង្ហាញអំពីវឌ្ឍនភាពចំណាត់ការសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា) ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារចំនួន ១៨៣គណនី និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទ៥នាក់ ចេញដីកាបង្គាប់ឱ្យនាំខ្លួន ដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទមួយចំនួន និងដីកាចាត់ឱ្យស៊ើបសួរជំនួសស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិជនពាក់ព័ន្ធផ្សេងទៀត តាមនីតិវិធីច្បាប់។អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថាករណីសំណុំរឿងខាងលើ កំពុងចាត់ការដោយយកចិត្តទុកដាក់ខ្ពស់ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌។ មួយវិញទៀតចំនួនជនរងគ្រោះមានច្រើន ជាហេតុទាមទារពេលវេលាសមរម្យក្នុងការ ស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត។

ព័ត៌មានជាតិ

អបអរសាទរ និងចូលរួមត្រេកអរចំពោះម្ចាស់ផ្ទះលេខ 79 ដែលរស់នៅលើចំណីផ្លូវ១៥១ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

(ខណ្ឌព្រែកព្នៅ): អបអរសាទរ និងចូលរួមត្រេកអរចំពោះម្ចាស់ផ្ទះលេខ 79 ដែលរស់នៅលើចំណីផ្លូវ១៥១ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបងបានគិតគូរត្រឹមត្រូវយល់ព្រមមកទទួលយកគោលនយោបាយដោយស្ម័គ្រចិត្តទៅរស់នៅលើដីដែលស្របច្បាប់វិញ ដែលសាលារាជធានីភ្នំពេញបានរៀបចំជូនតាមរយ: លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកអភិបាលខណ្ឌក៏បានបញ្ជារអោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះជួយរុះរើ និងរៀបចំអោយបានស្អាតជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ព័ត៌មានជាតិ

កា.ប់ស្លា.ប់ម្នាក់នៅស្រុកភ្នំស្រួចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង១០

កា!.ប់ស្លា!.ប់នៅស្រុកភ្នំស្រួចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង១០ នាទី មានករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលអោយមរណះភាពជនរងគ្រោះម្នាក់បានកើតឡើង នៅចំនុចក្នុងសាលាបឋមសិក្សាដក់ពរ ស្ថិតនៅក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច បង្កឡើងដោយក្រុមក្មេងទំនើង២ក្រុម មិនទាន់ស្គាល់អត្តសញ្ញាណ បណ្តាលអោយស្លា!.ប់មនុស្ស០១នាក់ ឈ្មោះ ម៉ៃ ចាន់ថន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។-ករណីខាងលើសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ កំពុងធ្វើការស្រាវជ្រាវ។

ព័ត៌មានជាតិ

ផ្លាស់ប្តូរស្នងការនគរបាលខេត្តសៀមរាប-ឧត្តរមានជ័យ នៅថ្ងៃស្អែក

ភ្នំពេញៈ តាមកម្មវិធីដែលបានគ្រោងទុក ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នឹងធ្វើនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងត្រូវប្រកាសផ្ទេរភារកិច្ចជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ហួត សុធី ។ ចំណែកលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងត្រូវផ្ទេរភារកិច្ចជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត។