ភ្នំពេញៈ តាមកម្មវិធីដែលបានគ្រោងទុក ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នឹងធ្វើនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងត្រូវប្រកាសផ្ទេរភារកិច្ចជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ហួត សុធី ។ ចំណែកលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងត្រូវផ្ទេរភារកិច្ចជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត។
Related Articles
ចិត្តមនុស្សពិបាកនឹងស្មានដល់! នារីវ័យក្មេងម្នាក់ លង់ខ្លួននឹងប្រុសចិត្តអប្រិយ ចាញ់បោកម៉ូតូយកទៅបាត់ ហើយគំរាមសម្លាប់ទៀត?
ភ្នំពេញ ៖ ចិត្តមនុស្សពិបាកនឹងស្មានដល់, នារីវ័យក្មេងម្នាក់ បានលង់ខ្លួននឹងប្រុសចិត្តអប្រិយ តែទីបំផុតបានធ្វើឱ្យនាងចាញ់បោកទាំងកាយ ទាំងចិត្ត និងបោកម៉ូតូម៉ាកស្យូមមើរមួយគ្រឿង យកទៅបាត់ហើយ គំរាមសម្លាប់ទៀត។ បន្ទាប់ពីដឹងដល់ក្រុមគ្រួសារ ស្រ្តីជាម្តាយក៍បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ជនដែលត្រូវបានខាងស្រីមកដាក់ពាក្យបណ្តឹងចោទប្រកាន់ ឈ្មោះ ញើង អ៊ាង អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិកោះចំការ ឃុំបឹង សាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកនាងដែលលង់ខ្លួន ឈ្មោះ យ.ស.ង អាយុ២៣ឆ្នាំ ជាអ្នករត់តុនៅភោជនីយដ្ឋានមួយ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ តាមនារីរងគ្រោះ បានឱ្យដឹងថា នាងត្រូវបានបុរសរូបនោះ បោកយកម៉ូតូម៉ាកស្យូមមើរ ពណ៌លឿងលាយស សេរី២០១៧ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1N-2850 ហើយគំរាមសម្លាប់ទៀត។ តាមព័ត៌មានឱ្យដឹងទៀតថា នារីរងគ្រោះបានទំនាក់ទំនងស្គាល់បុរសរូបនោះ រយៈពេលប្រមាណជាង២ខែមកហើយ។ ដោយបុរសរូបនោះ ទៅលេងផ្ទះ និងបានលួងលោមសុំស្នេហា ជាហេតុធ្វើឱ្យនាងលង់ស្នេហ៍ ហើយបុរសនោះក៍បានបបួលនាងមករកការងារធ្វើនៅភ្នំពេញ ព្រមទាំងរស់នៅផ្ទះជួល នៅសង្កាត់ជ្រោយចង្វារ ដោយនាងធ្វើជាអ្នករត់តុ។ លុះនៅកំឡុងចុងខែកក្កដា បុរសរូបនោះក៍បានខ្ចីម៉ូតូជិះរយៈពេល៣ថ្ងៃថា […]
ស្ត្រីកម្មករសំណង់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗន្ទាប់ពីត្រូវរថយន្ត lexus បុកនៅខណ្ឌជ្រោយចង្វារ…
ភ្នំពេញ ៖ ស្ត្រីជនជាតិកូរ៉េម្នម្នាក់បើករថយន្តក្នុងល្បឿនលឿន ដូចហោះ ទៅបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង ពីក្រោយពេញទំហឹង បណ្តាលឲ្យនារីម្នាក់ហោះផ្លោងជាង១០ម៉ែត្រ បោកក្បាលនិងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តមិនទាន់អស់ល្បឿន ក៏រេចង្កូតឡេីងឃឿនសួនច្បារមុខបុរីឌឹផ្លរ៉ា ទៅបុករះនិងស្លាកផ្សាយពាណិជ្ជរបស់បុរីខូចខាត ហើយវេចង្កូតមកខាងឆ្វេងវិញទៅបុកនិង រថយន្ត CRV មួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតមួយចំហៀងខាងស្ដាំ បន្ថែមទៀត ទើបរថយន្តបង្កអស់ល្បឿនទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះបានកេីតឡេីងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ទល់មុខបុរីឌឹផ្លរ៉ា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សពស្ត្រីរងគ្រោះមានឈ្មោះ អ៊ុច សាវ៉ាត អាយុ៣៦ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិថ្មី ឃុំស្វាយពពាល ស្រុកមុខកំពូល ខេត្តកណ្តាល ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1C-7206 ធ្វើតំណេីរចេញពីផ្លូវ៧មករា ទិសដៅពីលិចទៅកេីតគោលបំណងទៅបេីកប្រាក់ខែ នៅការដ្ឋានសំណង់នៅជិតកន្លែងកេីតហេតុ ខណៈពេលធ្វើដំណើរ មកដល់ផ្លូវជាតិលេខ៦A ម៉ូតូស្ត្រីរងគ្រោះក៏បត់ស្ដាំ ស្របពេលនោះក៏មានរថយន្តមួយគ្រឿង ម៉ាក Lexus Rx300 ពណ៌សពាក់ស្លាកលេខ-សៀមរាប […]
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៤នាក់រួមទាំងដកហូតអាវុធវែងខ្លី៧ដើមបន្ទាប់ពីបានផ្ទុះអាវុធផ្ទួនផ្ទួនគ្នា…
(ខេត្តព្រះសីហនុ)÷(ព័ត៌មានបន្ថែម)មនុស្ស១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើកយុទ្ឋនាការឡោមព័ទ្ឋបង្ក្រាប់បានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុនឹងដកហូតយកអាវុធវែងខ្លី៧ដើម បានកាលពីវេលាម៉ោង១៨,៣០នាទីព្រលប់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ត្រង់ចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ ជុំវិញករណីខាងលើនេះ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុ នៅម៉ោង១៩”១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំង អ.ហក្រុងសហការជាមួយអ.ហខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រីផ្ទាល់ក្នុងនោះដោយមានការ សម្របសម្រួលនីតិវិធីដោយ ឯ/ឧ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។ការចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ដកហូតបានអាវុធចំនួន៧ដើមវែង២ដើម ខ្លី៥ដើម និងឃាត់មនុស្សបានចំនួន១៤នាក់(ស្រី០១នាក់)ជនជាតិចិន។ដោយឡែកយោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌីពណ៌សមិនចាំស្លាកលេខបើកបរដោយបុរសជនជាតិចិនបានបើកចូលក្នុងបុរីចំណុចខាងលើតែក្រុមសន្តិសុខមិនអនុញ្ញាត្តិតែរថយន្តខាងលើនៅមានបំណងទៅមុខទើបសន្តិសុខដែលនៅខាងក្នុងផ្ទុះអាវុធមួយគ្រាប់ ភ្លាមនោះភាគីរថយន្តម៉ាកអូឌី ក៍បានផ្ទុះអាវុធតបវិញ មួយប្រាវ មួយសន្ទុះក្រោយមក ទើបឃើញសមត្ថកិច្ចចំរុះមកដល់ ហើយធ្វើការឡោមព័ទ្ឋទីតាំងកើតហេតុ។បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នឹង កំពុងបន្តនិតិវិធី ៕