ព័ត៌មានជាតិ

TOP NEWS: ទីបំផុត! ក្រុមហ៊ុន Meta ស​ម្រេចទាត់ចោលសំណើ របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលប៉ុនប៉ងដាក់ពិន័យលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ): ទីបំផុត! ក្រុម Meta បានសម្រេចទាត់ចោលសំណើរក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលធ្វើបានរបាយការណ៍ទៅកាន់ក្រុមហ៊ុនប៉ុនប៉ងដាក់ពិន័យ និងផ្អាកទំព៏រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។  នៅព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសព័ត៌មានថា «ក្រុមហ៊ុន Meta Platforms Inc បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ក្រុមហ៊ុន Meta Platforms Inc ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។  ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ដូចខាងក្រោម៖  ១- ក.ប.ទ សូមទទួលយក និងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។  ២- ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការ របស់ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្ត ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត…

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា, ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់»។អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យសមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ក៏ដូចជាស្របទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុផងដែរ។ចំពោះបញ្ហាទំនាស់ដីធ្លី ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវពន្លឿនឱ្យមានកិច្ចសហការជាមួយដៃគូ ឬមជ្ឈដ្ឋានដែលមានចំណាប់អារម្មណ៍ ឬសិស្សនិស្សិតដែលមានបំណងចង់ចូលរួមដើម្បីកសាងធាតុចូលឱ្យបានច្រើនថែមទៀត៕

ព័ត៌មានជាតិ

ជើងខ្លាំងប្រើហិង្សាលើក្មេងស្រី ឃាត់បានវាស់កម្ពស់ហើយ បុរសខ្លាំងទះកំភ្លៀងមនុស្សស្រីគ្រាន់រឿងជិះម៉ូតូសាចទឹកដាក់

August 28, 2023 (ភ្នំពេញ): ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ ឈានដល់សមត្ថកិច្ចប្រមាញ់យកមកវាស់កំពស់ថ្ងៃនេះបានសម្រេចហើយ ។ នេះបើតាមការបញ្ជាក់ពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ បច្ចុប្បន្នជនទំនើងខាងលើកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ។ សូមបញ្ជាក់ថា ៖ ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ ត្រូវបានសមត្ថកិច្ចប្រមាញ់យកមកវាស់កំពស់ បន្ទាប់ពីគេចខ្លួនបាន ២ថ្ងៃ។ សូមបញ្ជាក់ថា : នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត ពីសកម្មភាពបុរសម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើអ្នកដំណើរ គ្រាន់តែរឿងបន្តិចបន្តួចសោះ គ្មានកត្តាយោគយល់ ទោះជាជនរងគ្រោះ សុំទោសយ៉ាងណាក៏ដោយ ក៏បុរសជើងខ្លាំងរូបនោះ នៅតែប្រើអំពើហិង្សា ផ្អើលដល់អ្នកធ្វើដំណើរកាលពី២ថ្ងៃមុន។ សកម្មភាពទាំងនេះ កើតមាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា (Eli Mean) បានបង្ហោះយ៉ាងដូច្នេះថា : ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែលតែពូនឹងដឹងមិចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនឹងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែលតែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអីមិនចេះអធ្យាស្រ័យឲ្យគ្នា។ពាក់ព័ន្ធក្នុងករណីនេះ លោក ខៀវ កាញារីទ្ឋ […]

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន AE MSJ អបអរសាទរសូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ…

សមាគមសារព័ត៌មាន AE MSJ អបអរសាទរសូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន AE MSJ អបអរសាទរ សូមគោរពជូន ឯកឧត្តម លី វ៉ាន់ហុង ទីប្រឹក្សាផ្ទាល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…

សមាគមសារព័ត៌មាន AE MSJ អបអរសាទរ សូមគោរពជូន ឯកឧត្តម លី វ៉ាន់ហុង ទីប្រឹក្សាផ្ទាល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

សមាគមសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា…

សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ព័ត៌មានជាតិ

បង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…

(ភ្នំពេញ): បង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ ។សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង ១២តោន ។បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារៈនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំង ជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត […]

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…

សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…

សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា