ព័ត៌មានជាតិ

រថយន្ត lexus 570 ដែលគេស្គាល់ថាជារបស់ចៅហ្វាយខេត្តមណ្ឌលគីរី បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ ២នាក់ …

ខេត្តត្បូងឃ្មុំ៖ បុរស ២នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្តម៉ាក lexus 570 ដែលគេស្គាល់ថា ជារបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បើកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្រោយពេលកើតហេតុ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត។ នៅកន្លែងកើតហេតុនោះ គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ)ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយ ឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ […]

ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញាណហើយ បុរសម្នាក់ បើករថយន្តជ្រុលធ្លាក់ទឹកក្នុង «អាងកំពីងពួយ» ទាំងកណ្ដាលយប់ ដោយពុំមានអ្នកណាម្នាក់ដឹង បណ្ដាលឲ្យស្លាប់ ក្នុងរថយន្តយ៉ាងអាណោចអធ័ម…

(បាត់ដំបង)កាលពីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលគេសង្ស័យថា ជនរងគ្រោះទំនងស្ថិតក្នុងស្ថានភាពស្រវឹងផង។ ជនរងគ្រោះនេះមានឈ្មោះ ហេង បណ្ឌិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ជនរងគ្រោះបានបើករថយន្តម៉ាក ISUZU. DMAX ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2G-9989។ ជនរងគ្រោះបានបើករថយន្តម្នាក់ឯង ដែលទំនងស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលធ្លាក់ទឹកអាងកំពីងពួយ នៅពេលព្យាយាមបើកឡើងលើទំនងអាងកំពីងពួយ។ ប្រភពព័ត៌មានថា គ្មាននរណាម្នាក់បានដឹងហេតុការណ៍នេះភ្លាមៗទេ លុះនៅថ្ងៃទី ២៧ ខែកញ្ញា ទើបមានអ្នកដឹង ហើយមានការភ្ញាក់ផ្អើល ដោយសារឃើញតួរថយន្តលិចនៅក្នុងទឹកសល់តែដំបូលតែប៉ុណ្ណោះ។ពាក់ព័ន្ធនឹងហេតុការណ៍នេះ បើតាមប្រភពខ្លះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងគូកនប៉ុន្មាននាក់ទៀត បានផឹកស៊ីជុំគ្នានៅម្ដុំដីចំការមួយកន្លែងខាងកើតអាងកំពីងពួយ (ខាងកើតកន្លែងកើតហេតុ)។ លុះយប់ជ្រៅបន្តិច ពួកគេក៏បានបែកគ្នាចេញដំណើរទៅផ្ទះរៀងៗខ្លួន។ ដោយជនរងគ្រោះបានបើករថយន្តម្នាក់ឯងចេញពីកន្លែងផឹកស៊ីនោះ ហើយក៏បានព្យាយាមបើកឡើងលើទំនប់អាងកំពីងពួយ ដើម្បីត្រឡប់ទៅផ្ទះ តែបានជ្រុលចង្កូតហួសទៅធ្លាក់ទឹកអាងទាំងកណ្ដាលយប់ ដោយពុំមានអ្នកដឹងឡើយ លុះព្រឹកឡើងទើបមានអ្នកដឹងផ្អើលឆោឡោ ដោយសារឃើញដំបូលរថយន្តពណ៌សប៉ប្រះទឹក។បើតាមការពិនិត្យមើលស្ថានភាព នៃការស្លាប់នៅក្នុងរថយន្ត ជនរងគ្រោះទំនងបានព្យាយាមបើកទ្វាររថយន្ត ដើម្បីចេញក្រៅ តែទ្វាររថយន្តជាប់ឡុកទាំងអស់ […]

ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ណេសសិនណល់ បើកដោយល្បឿនលឿន ចុះស្ពានព្រែកតាមាក់ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលអោយក្រឡាប់ អូសមកបុកស្ត្រីម្នាក់កំពុងអង្គុយនៅលើម៉ូតូស្លាប់ នៅនិងកន្លែង…

ខេត្តកណ្ដាល : នៅ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2022 នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFusoពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជាន់ហ្វ្រាំងហើយក្រឡាប់អូសបុកជាមួយម៉ូតូមួយគ្រឿងម៉ាកម៉ាក Pcx ដែលឈប់នៅមុខការ៉ាស់សាំងតេលា បណ្ដាលឲ្យស្ត្រីឈ្មោះ កាក់ សុខុន អាយុ៤៥ឆ្នាំ អង្គុយលើម៉ូតូស្លាប់នៅកន្លែងកើតហតុ។ រថយន្តបង្ករម៉ាកFuso ពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 ប្រភេទក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន (ណេសសិនណល់) បើកបរដោយឈ្មោះ អុីត ថាច ភេទប្រុស អាយុ 46 ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែកស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ កាក់ សុខុន ភេទស្រី អាយុ 45 ឆ្នាំ រស់នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរម៉ូតូម៉ាកPcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1IU-09220 […]

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ចុះឆែកឆេរនិង ត្រួតពិនិត្យ សណ្ឋាគារដេវីដ ករណីលេងល្បែងស៊ីសងខុសច្បាប់តាមប្រពន្ឋអនឡាញ …

(ភ្នំពេញ) ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង ០៩:៣០នាទី ដោយមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតិពីលោក សេង ហៀង ព្រៈរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះឆែកឆេរត្រួតពិនិត្យសណ្ឋាគារដេវីដ នៅចំណុចផ្លូវលេខ១០១១ ភូមិនឧកញ៉ាវាំង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ករណីលេងល្បែងស៊ីសងខុសច្បាប់តាមប្រពន្ឋអនឡាញ ជាលទ្ឋផល ៖* បានសួរនាំចំនួន ២៤៩នាក់ ស្រី ៤៤នាក់ ក្នុងនោះ_ ជនជាតិចិន ១៤២នាក់ ស្រី ០៨នាក់_ ជនជាតិបង់ក្លាដេស ០៩នាក់ប្រុស_ ជនជាតិណេប៉ាល់ ០១នាក់ប្រុស_ ជនជាតិតៃវ៉ាន់ ០៧នាក់ ស្រី០៤នាក់_ ជនជាតិខ្មែរ ៦២នាក់ ស្រី ២៦នាក់_ ជនជាតិវៀតណាម ១១នាក់ ស្រី០៦នាក់_ ជនជាតិម៉ាឡេស៊ី ០២នាក់_ ជនជាតិម៉ីយ៉ាន់ម៉ា […]

ព័ត៌មានជាតិ

រថយន្តធុនធំដឹកទូកុងតឺន័រមួយគ្រឿង បើកវ៉ាជែង ហើយទៅកៀររថយន្តក្រុង បណ្ដាលឱ្យដាច់កញ្ចក់ម្ខាង រួចបន្តទៅបុករថយន្តឡិចសុីសអិលអុិច 470មួយគ្រឿងទៀត ធ្វើឱ្យរេចង្លូតទៅបុកបង្គោលភ្លើងថ្មបែកប្រអប់ភ្លើង ចំនួនពីរជាប់នឹងបង្គោលភ្លើងនោះ…

ភ្នំពេញ៖ កាលពី ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២នៅត្រង់ចំណុចភ្លើងស្តុប២៤ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ស្ដិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។មុនកើតហេតុគេឃើញរថយន្តក្រុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-4287ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធុនធំមួយគ្រឿងដឹកទូកុងតឺន័រម៉ាកFUSO ក្បាលពណ៌ទឹកប៊ិកពាក់ស្លាកលេខភ្នំពេញ3B-7613ធ្វើដំណើរមកពីក្រោយ ហើយវ៉ាមកខាងស្ដាំដៃកៀររថយន្តក្រុងបណ្ដាលឱ្យដាច់កញ្ចក់មួយចំហៀង រួចបន្តទៅបុករថយន្ត Lexus LX 470មួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-2286ដែលបើកតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីពីកើតទៅលិច ចំពីចំហៀងផ្នែកខាងមុខខាងស្តាំពេញទំហឹងបណ្ដាលឱ្យរថយន្តដឹកទូកុងតឺន័ររេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាលឱ្យប្រអប់ភ្លើងចំនួនពីរជាប់នឹងបង្គោលភ្លើងបែកធ្លាក់មកដី។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

សូមសរសើរ បងៗសមត្ថកិច្ច គ្នាខំលួចភ្នាល់មាន់ តាមទូរស័ព្ទ ចំណុចកញ្ចុះទុកចោលមួយកន្លែង នៅរកឃើញទៀត…

ខេត្តពោធិ៍សាត់៖ នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១ និង ៣៥នាទីរសៀល ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបល្បែងស៊ីសង(មាន់ជល់តាមអនឡាញ) នៅចំណុចកញ្ចុះទុកចោលមួយកន្លែង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់ប្រុស និងដកហូតបានវត្ថុតាងមួយចំនួន។វត្ថុតាងដកហូតបានរួមមាន:១.ទូរស័ព្ទដៃចំនួន១៤គ្រឿង(មានវេបសាយមាន់ជល់ចំនួន០៨គ្រឿង)២.ម៉ូតូចំនួន០៧គ្រឿង៣.រថយន្តចំនួន០១គ្រឿងបច្ចុប្បន្នមនុស្សទាំងអស់ រួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យលួងលោមឆបោកយកទូរស័ព្ទដៃ និងកងដៃពីនារីរងគ្រោះ…

ភ្នំពេញ៖ កាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច នៅមុខផ្ទះសំណាក់ដំរីធំ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យលួងលោមឆបោកយកទូរស័ព្ទដៃនិងកងដៃពីនារីរងគ្រោះ នៅចំណុច មុខហាងដោយមិនស្តារ ក្រុមទី ៥ ភូមិ ព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ជនសង្ស័យឈ្មោះ សួរ ពិសិដ្ឋ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ ជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ជនរងគ្រោះទី១/.ឈ្មោះ លន់ កំសាន្ត ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅ […]

ព័ត៌មានជាតិ

ពេលនេះលេងធម៌ក្តៅហើយត្រៀមខ្លួនទៅអ្នកញៀនល្បែងសូម្បីអ្នកលេងអ្នក លេងបៀរ ទៀងលេនក៏ត្រូវតែបង្ក្រាបដែរ…

ភ្នំពេញ៖ នៅថ្ងៃ១៧-០៩-២០២២ ម៉ោង១៩ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជន សង្ស័យ ០៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរទៀងលេន) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់៖ ១-ឈ្មោះ ផុល អូន្នី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(គ្មានសារ ធាតុញៀន) , ២-ឈ្មោះ ទូច សម្ភស្ស ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១៦ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ សំ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០៤ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ […]

ព័ត៌មានជាតិ

អភិបាលខណ្ឌសែនសុខ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធត្រូវចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយអស់ពីមូលដ្ឋានខណ្ឌ…

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅរសៀល ១៧ខែកញ្ញាឆ្នាំ២០២២ បានមានប្រសាសន៌ណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធរួមមាន: អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង០៦ និងនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង០៦ ក្នុងការជម្រុញ និងបន្តចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយអស់ពីមូលដ្ឋានខណ្ឌ ។ លោកអភិបាលខណ្ឌបានអោយដឹងថា ការចុះបង្រ្កាបល្បែងសុីសងនេះ ត្រូវធ្វើឡើងដូចភ្លៀងរលឹម និងធ្វើជារៀងរាល់ថ្ងៃ ដោយមិនមែនធ្វើតែមួយលើក ឬពីរលើកហើយឈប់នោះទេ ។ ត្រូវកត់សម្គាល់ និងឃ្លាំមើលទីតាំងដែលបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីចុះបង្រ្កាប អោយបានទាន់ពេលវេលា និងចាត់វិធានការតាមនីវិធីច្បាប់ ដោយមិនមែនចុះទៅគ្រាន់តែណែនាំនោះទេ ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ លោកអភិបាលរងខណ្ឌបានបែងចែកកម្លាំងចុះតាមគោលក្នុងមូលដ្ឋានសង្កាត់ទាំង០៦ ដោយបង្រ្កាបបានទីតាំងមួយចំនួន និងបន្តចុះបង្រ្កាបជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមពង្រឹងអនុវត្តភូមិ-សង្កាត់មានវត្ថិភាព និងស្របតាមប្រសាសន៌ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌក៏បានសំណោមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមសហការរាយការណ៍ ដើម្បីបង្រ្កាបបទល្មើសល្បែងសុីសងក្នុងមូលដ្ឋាន អោយទទួលបានជោគជ័យបន្ថែមទៀតនោះសូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន ដើម្បីចុះបង្រ្កាបអោយបានទាន់ពេលវេលា ៕ដោយ៖ ទូច រ៉ាវុធ

ព័ត៌មានជាតិ

ដល់ចឹង ទើបដឹងថា ទួលគោក មានច្រើន! ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល

(ភ្នំពេញ)នៅថ្ងៃថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដែលមានសមាសភាពចូលរួម សរុបចំនួន ២០នាក់៖១. លោក កែវ សុភា អភិបាលរងខណ្ឌ២. លោក ស៊ឹម សុផង អភិបាលរងខណ្ឌ៣. លោក ទៀវ សំអឿន អភិបាលរងខណ្ឌ៤. លោក វរសេនីយ៍ទោ អ៊ឹង សុភ័គ និងលោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងខណ្ឌ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៥. លោកចៅសង្កាត់រងទី១ ផ្សារដើមគរ លោកចៅសង្កាត់ទឹកល្អក់ទី៣ នាយប៉ុស្តិ៍នគរបាលផ្សារដើមគ នាយប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី៣ ប្រធានផ្សារដើមគរ និងកម្លាំងប្រជាការពារ បានចុះអនុវត្តការងារ ដូចខាងក្រោម៖១.បង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) សរុបបានចំនួន ៤ទីតាំង ឃាត់ខ្លួន ៤នាក់ (សង្កាត់ទឹកល្អក់៣ ចំនួន ៣នាក់ និងសង្កាត់ផ្សារដើមគ ចំនួន ១នាក់ […]