ភ្នំពេញ៖ នៅថ្ងៃ១៧-០៩-២០២២ ម៉ោង១៩ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជន សង្ស័យ ០៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរទៀងលេន) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់៖ ១-ឈ្មោះ ផុល អូន្នី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(គ្មានសារ ធាតុញៀន) , ២-ឈ្មោះ ទូច សម្ភស្ស ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១៦ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ សំ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០៤ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) សម្ភារៈដកហូត បៀរមួយហ៊ូ ។ បច្ចុប្បន្នជនសង្ស័យបានធ្វើកិច្ចសន្យាអប់រំត្រឡប់ទៅផ្ទះវិញ៕ដោយ% ទូច រ៉ាវុធ
Related Articles
បានចុះបិតក្លិបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
+នាវេលាម៉ោង១២:០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ គណបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី តំណាង ឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ។ បានចុះបិតក្លិបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថាការចុះបិតក្លិបនេះគឺ ក្លិបនេះមិនស្តាប់តាមការនែនាំ របស់រាជរដ្ឋាភិបាល និង មានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ។ និង ឃាត់មនុស្សប្រុសស្រីជាច្រើននាក់យកទៅស្នងការដ្ឋាននគរបាលរាជធានៅភ្នំពេញ។
អាគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សាងសង់ថ្មីរួច នៅកោះព្រាបក្នុងខេត្តព្រះសីហនុ សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
សីហនុ៖ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ អគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលទើបសាងសង់ថ្មីរួច នៅក្នុងបរិវេណតំបន់កោះព្រាបស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២០ខែមីនា២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានប្រសាសន៍ថា ទីបញ្ជាការជួរមុខដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះមានចំនួន ៣ ខ្នងរួមមានអាគារទីបញ្ជាការមួយខ្នងកម្ពស់បីជាន់អាគាររោងជាងមួយខ្នងនិងអគារស្នាក់នៅអាហារដ្ឋានមួយខ្នងរួមជាមួយនឹងសមិទ្ធផលជាច្រើន។ បានស្ថាបនារួចរាល់នៅក្នុងបរិវេណទីបញ្ជាការ ហើយសមិទ្ធិផលសម្រេចបានទាំងអស់នេះគឺក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នកម្លាំងចំរុះរបស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាននិងកំពុងធ្វើសកម្មភាព ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗក្នងដែនសមុទ្រកម្ពុជា មានដូចជាការបង្ក្រាបបទល្មើសនេសាទការជួញដូរទំនិញគេចពន្ធការឆ្លងកាត់និងចរាចរគ្រឿងញៀនខុសច្បាប់ហើយសកម្មភាពទាំងអស់នេះវាបានបង្កផលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងបានធ្វើសកម្មភាពចូលរួមក្នុងការអភិរក្ស័ ការពារធនធាន ជីវៈចំរុះធម្មជាតិបាតសមុទ្រ ទុកជាប្រយោជន៍សង្គមនិងជាប្រយោជន៍សាធារណៈ។សម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងសមត្ថកិច្ចចំរុះ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ រួមទាំងអាជ្ញាធរដែនដី […]
អាវុធហត្ថខណ្ឌសែនសុខ ទទួលអំណោយម៉ូតូ០២គ្រឿង ពីសប្បុរសជន!
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក ព្រុំ ស័ក្តា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០២គ្រឿង ពីក្រុមហ៊ុន(KHAMACITY GROUP) ដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ។ ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ព្រុំ ស័ក្តា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ នាឱកាសនោះដែរ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជន ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕