ខេត្តត្បូងឃ្មុំ៖ បុរស ២នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្តម៉ាក lexus 570 ដែលគេស្គាល់ថា ជារបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បើកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្រោយពេលកើតហេតុ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត។ នៅកន្លែងកើតហេតុនោះ គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ)ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយ ឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ។ចំណែកអ្នកបើករថយន្តវិញ បើករត់គេចខ្លួនបាត់ស្រមោល។ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉កខូចខាតធ្ងន់ ចំណែករថយន្តវិញ គឺខូចកម្រិតខ្លាំងដូចគ្នា។ ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន៕
Related Articles
វាយខ្នោះលោកផ្កាយ២ម្នាក់ និងគូកន ពាក់ព័ន្ធបំពានបំរាមរបស់អាជា្ញធររឿងជួបជុំ
ភ្នំពេញ៖ មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិពាក់ផ្កាយ២ និងបក្ខពួក២នាក់ទៀត ត្រូវប៉ូលិសខណ្ឌមានជ័យចាប់វាយខ្នោះ ខណ:ស្រែកហ៊ោកញ្រ្ចៀវ ផឹកស៊ី រាំ ច្រៀង ប៉ាតម្សៅ បំពានបំរាមរបស់អាជា្ញធរដែលមិនអនុញាតិឲ្យជួបជុំពាក់ព័ន្ធនៃការរីករាលដាលជំងឺកូវីដ១៩ ។ ចំណាត់ការវាយខ្នោះ លោក ឧត្តមសេនីយ៍ផ្កាយ២ អ៊ុង ចាន់ធួក និងគូកននេះ បានធ្វើឡើងបន្ទាប់ពីមានការរាយការណ៍និងបញ្ជាពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។២-ឈ្មោះ ឡាយ […]
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំបងប្អូនប្រជាពលរដ្ឋ ធ្វើទស្សនកិច្ច និងឈ្វេងយល់នៅតាមបណ្តោយព្រំដែន
(ខេត្តរតនគិរី): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលទស្សនកិច្ចទិសឦសាន អញ្ជើញដឹកនាំលោកតា លោកយាយ អ៊ំ ពូ មីង យុវជន យុវនារី ចំនួន ២០០នាក់ ធ្វើទស្សនកិច្ច និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន និងផ្លូវក្រវាត់ព្រំដែននៃខេត្តរតនគិរី ក្នុងតម្រាយផ្លូវ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាវគ្គទី៥ ដោយមិនគិតថ្លៃ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។រូបថត៖ ឡុង ដេវីត
ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អ្នកបានចូលហាង Hidden Coffee ផ្លូវ២០០២ កាលពីថ្ងៃទី៤ ធ្នូ ចន្លោះម៉ោង៣៖៣០នាទី ដល់៤៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង៣៖៣០នាទី ដល់៤៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។ ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ-១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕