(ភ្នំពេញ) ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង ០៩:៣០នាទី ដោយមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតិពីលោក សេង ហៀង ព្រៈរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះឆែកឆេរត្រួតពិនិត្យសណ្ឋាគារដេវីដ នៅចំណុចផ្លូវលេខ១០១១ ភូមិនឧកញ៉ាវាំង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ករណីលេងល្បែងស៊ីសងខុសច្បាប់តាមប្រពន្ឋអនឡាញ ជាលទ្ឋផល ៖* បានសួរនាំចំនួន ២៤៩នាក់ ស្រី ៤៤នាក់ ក្នុងនោះ_ ជនជាតិចិន ១៤២នាក់ ស្រី ០៨នាក់_ ជនជាតិបង់ក្លាដេស ០៩នាក់ប្រុស_ ជនជាតិណេប៉ាល់ ០១នាក់ប្រុស_ ជនជាតិតៃវ៉ាន់ ០៧នាក់ ស្រី០៤នាក់_ ជនជាតិខ្មែរ ៦២នាក់ ស្រី ២៦នាក់_ ជនជាតិវៀតណាម ១១នាក់ ស្រី០៦នាក់_ ជនជាតិម៉ាឡេស៊ី ០២នាក់_ ជនជាតិម៉ីយ៉ាន់ម៉ា ០១នាក់_ ជនជាតិឥណ្ឌូនេស៊ី ០៦នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ ។* សម្ភារៈបន្សល់ទុក ៖ កុំព្យូរទ័រ ១៦០គ្រឿង ឡេបថប់ ០៧គ្រឿង និងទូរស័ព្ទដៃ មួយចំនួន ។បច្ចុប្បន្នមនុស្សទាំង២៤៩នាក់មិនពាក់ពន្ឋ័បានចាកចេញពីទីតាំង ចំណែកសម្ភារះបានរក្សាទុកក្នុងទីតាំងដែល ។
Related Articles
អតីតសង្ឃ ឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានចរិកស្រី បានឆ្លងកូវីដ១៩ហើយបានទៅចូលរួមមង្គលការនៅខេត្តតាកែវ
ភ្នំពេញ ៖ អតីតសង្ឃ ឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានចរិកស្រី (ខ្ទើយ )ពេលនេះ បានឆ្លងកូវីដ១៩ហើយ។ សាមីខ្លួន បានប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ នៅយប់ថ្ងៃទី១៤ ខែមីនានេះ ហើយត្រូវបានឡានពេទ្យ ដឹកទាំងយប់ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ ក្រៅពីប្រកាសសូមទោស និងស្តាយក្រោយ ដែលបានឆ្លងកូវីដ អតីតសង្ឃនេះ ក៏បានប្រកាសឲ្យមិត្តភក្តិ និងអ្នកបានជួបរួបគេទាំងអស់ ទៅពិនិត្យសុខភាព និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល។ លើសពីនោះ អតីតសង្ឃនេះ បានសរសេរថា «ខ្ញុំកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹងពង្រឹងស្មារតីអោយបានល្អ រង់ចាំការព្យាបាល។ សូមទោសអ្នករាល់គ្នាផង បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ សូមមេត្តាទៅពិនិត្យសុខភាព ដែលនៅជិត និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ»។ […]
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានដឹកនាំការិយាល័យដែនជម្រកសត្វព្រៃកែវសីមានិងអាជ្ញាធរស្រុកអូររាំងចុះទប់ស្កាត់បទល្មើស
មណ្ឌលគិរី÷លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងនៃដែលជម្រកសត្វព្រៃកែវសីមាសហការជាមួយអាជ្ញាធរស្រុកអូររាំងចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា។ លទ្ធផលនៃការចុះប្រតិបត្តិការរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមីនាទទួលបានលទ្ធផលដូចខាងក្រោម១-នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ បានធ្វើកិច្ចសន្យាអប់រំ ជនសង្ស័យ ចំនួន០៣ នាក់ និងដកហូតឧប ករណ៍ឆក់ត្រី ចំនួន០២គ្រឿង ចំណុចក្រុមរការថ្មី ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។២-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនិងមិនឲ្យមានសកម្ម ភាព កាប់គាស់រុករានដីព្រៃពង្រីក,មិនផ្ដល់ទីជម្រកដល់អ្នកប្រព្រឹត្យបទល្មើស រក្សាសភាពដើម លើទីតាំងដី និងលំនៅដ្ឋាន ដែល មានស្រាប់យូឆ្នាំ ដល់ប្រជាពលរដ្ឋនៅចំណុចខ្ទង់ ជីលេន ស្ថិតក្នុងភូមិពីហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។៣-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានរុះរើរោងអនាធិប តេយ្យចំនួន០២កន្លែងនិយាមកាស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។៤-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានធ្វើកិច្ចសន្យាអប់រំ និង ផ្សព្វផ្សាយច្បាប់ស្ដីពីតំបម់ការពារធម្មជាតិ និងមិនឲ្យមានសកម្មភាព កាប់គាស់រុករានដីព្រៃពង្រីក […]
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងទូតអឺរ៉ុប ចុះពិនិត្យមើលការអភិរក្សជម្រកចម្រុះនៃពពួកសត្វនិងរុក្ខជាតិនៃបឹងទន្លេសាប…
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងទូតអឺរ៉ុប ចុះពិនិត្យមើលការអភិរក្សជម្រកចម្រុះនៃពពួកសត្វនិងរុក្ខជាតិនៃបឹងទន្លេសាបឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម Igor Driesmans និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តម Stefan Messerer នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ បានធ្វើ ដំណើរទស្សនកិច្ចរួមគ្នាដើម្បីពិនិត្យមើលលើការអភិរក្សជីវចម្រុះ ការការពារធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថាន នៅលើតំបន់ទន្លេសាប។ ដំណើរទស្សនកិច្ច នេះរៀបចំឡើងជាសក្ខីភាពមួយចំពោះយុទ្ធនាការ #ForOurPlanet របស់សហភាពអឺរ៉ុបដែលកាន់តែទូលំទូលាយដោយបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះចីរភាពបរិស្ថាននៅទូទាំងពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូបានស្វែងយល់ពីជីវចម្រុះដ៏សម្បូរបែប និងទេសភាពអេកូឡូស៊ីពិសេសនៃតំបន់បឹងទន្លេសាប។ ប្រតិភូបានសង្កេតឃើញសត្វស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់ និងបានជួបជាមួយសហគមន៍រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្សជីវចម្រុះនៃបឹងទន្លេសាប, លើកកម្ពស់វិធីសាស្រ្តការពារព្រៃឈើប្រកបដោយចីរភាព និងការការពារសហគមន៍មូលដ្ឋាន។ សូមបញ្ជាក់ថា កន្លងមកគម្រោង «ទន្លេសាបរបស់យើង» ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបហើយអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តបាត់ដំបង បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈមនិងភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព និងការចូលរួមពីសហគមន៍ក្នុងការការពារបរិស្ថាន នៅក្នុងតំបន់៕