ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅរសៀល ១៧ខែកញ្ញាឆ្នាំ២០២២ បានមានប្រសាសន៌ណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធរួមមាន: អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង០៦ និងនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង០៦ ក្នុងការជម្រុញ និងបន្តចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយអស់ពីមូលដ្ឋានខណ្ឌ ។ លោកអភិបាលខណ្ឌបានអោយដឹងថា ការចុះបង្រ្កាបល្បែងសុីសងនេះ ត្រូវធ្វើឡើងដូចភ្លៀងរលឹម និងធ្វើជារៀងរាល់ថ្ងៃ ដោយមិនមែនធ្វើតែមួយលើក ឬពីរលើកហើយឈប់នោះទេ ។ ត្រូវកត់សម្គាល់ និងឃ្លាំមើលទីតាំងដែលបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីចុះបង្រ្កាប អោយបានទាន់ពេលវេលា និងចាត់វិធានការតាមនីវិធីច្បាប់ ដោយមិនមែនចុះទៅគ្រាន់តែណែនាំនោះទេ ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ លោកអភិបាលរងខណ្ឌបានបែងចែកកម្លាំងចុះតាមគោលក្នុងមូលដ្ឋានសង្កាត់ទាំង០៦ ដោយបង្រ្កាបបានទីតាំងមួយចំនួន និងបន្តចុះបង្រ្កាបជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមពង្រឹងអនុវត្តភូមិ-សង្កាត់មានវត្ថិភាព និងស្របតាមប្រសាសន៌ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌក៏បានសំណោមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមសហការរាយការណ៍ ដើម្បីបង្រ្កាបបទល្មើសល្បែងសុីសងក្នុងមូលដ្ឋាន អោយទទួលបានជោគជ័យបន្ថែមទៀតនោះសូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន ដើម្បីចុះបង្រ្កាបអោយបានទាន់ពេលវេលា ៕ដោយ៖ ទូច រ៉ាវុធ
Related Articles
រថយន្តដឹកអ្នកដំណើរកាពីតូលប្រភេទវីអាយភីមួយគ្រឿងបើកក្នុងល្បឿនលឿនទៅបុកពីក្រោយរថយន្តស្ទូចពេញទំហឹងណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤នាក់
ភ្នំពេញ÷រថយន្តដឹកអ្នកដំណើរវីអាយភីមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តស្ទូចពេញទំហឹងបណ្ដាលឲ្យគាបជាប់មនុស្សរងរបួសធ្ងន់ស្រាល ៤នាក់បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃពុធទី១៨ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងអត់ផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុគេឃើញរថយន្តដឹកអ្នកដំណើរ វីអាយភីមួយគ្រឿងទៀតដែលពាក់ផ្លាកលេខ ភ្នំពេញ 2AC 0590 ធ្វើដំណើរពីក្រោយស្របទិសគ្នាពីកើតមកលិច មកដល់ចំណុចកើតហេតុក៏អកស្សឺនឹងរថយន្តស្ទូចបម្រុងនឹងបត់ចូលបុរីក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យផ្ទប់គាបជាប់មនុស្សប្រុសស្រី ៤ នាក់ត្រូវប្រជាពលរដ្ឋ និងសមត្ថ កិច្ចជួយគាស់យកចេញទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ប្រភពបន្ថែមពីសមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នកបាត់បង់ជីវិតនោះទេគ្រាន់តែរងរបួសធ្ងន់និងស្រាល មនុស្ស៤ នាក់តែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដំណោះស្រាយនៅពេលក្រោយ៕ ដោយ៖ ទូច រ៉ាវុធ
បន្ទាប់ពីកក្រើកលើបណ្តាញសង្គមករណីរំលោភបូកដល់ទៅ២០នាក់យ៉ាងព្រៃផ្សៃ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំអោយតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះ
បន្ទាប់ពីកក្រើកលើបណ្តាញសង្គមករណីរំលោភបូកដល់ទៅ២០នាក់យ៉ាងព្រៃផ្សៃ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំអោយតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកងឃាត់ខ្លួនជនជាតិចិនបាន៤នាក់!
ភ្នំពេញ÷នៅល្ងាចថ្ងៃទី ៩ អាវុធហត្ថរាជធានីភ្នំពេញបានចុះឡោមព័ទ្ធ ឆែកឆេរ នឹងឃាត់ខ្លួនជនជាតិចិន ចំនួន០៤នាក់ពាក់ព័ន្ធករណីចាប់ចំរិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៦នឹង៤៥នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបស នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាតបឹងកេងងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការចុះឡោមព័ទ្ធនិងបង្ក្រាប់ទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបសនេះ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងជនរងគ្រោះពី ក្រុងបាវិត ខេត្តស្វាយរៀង ថា មានក្រុមជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតនៅក្រុងបាវិត។ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី០៩ ខែកុម្ភះនេះ កម្លាំងជំនាញកងរាជអាវុធហត្ថរដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆែនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។បច្ចុប្បន្នជនសង្សយ័ទាំង០៤នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីបាត់បន្តទៀត៕នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕