ព័ត៌មានជាតិ

ទីតាំងបង្កប់ល្បែង [បញ្ជល់មាន់ អនឡាញនឹងឡូតូបើកលេងយ៉ាងគគ្លើននៅស្រុកកណ្តាលស្ទឹង]

ចេញផ្សាយថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ភ្នំពេញ​ ៖​ មួយរយៈកន្លងមកនេះ​គេសង្កេតឃេីញថា​ មានបទល្មេីសលួច​ ឆក់​ ប្លន់​ កេីតឡេីងជាញឹកញាប់ក្នុងទឹកដីខេត្ត កណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុក កណ្តាលស្ទឹងតែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសងដែលមានទីតាំងលួចបង្កប់ល្បែង អនឡាញបើកលេងជាច្រើនកន្លែង បញ្ជាក់(មាន់ផ្លែកាំបិតនឹងឡូតូ) ហេីយឥឡូវនេះក៏មានទីតាំងជល់មាន់អនឡាញមួយកន្លែងនៅផ្លូវលេខជាតិលេខ៣ ក្នុងភូមិ.អន្លង់.រមៀត.ឃុំ អន្លង់.រមៀត.ស្រុកកណ្តាលស្ទឹង ខេត្ត.កណ្តាលបើកលេងទាំងថ្ងៃទាំងយប់ ហើយអង្គភាពសារព័ត៌មានយើងខ្ញុំក៏បានរាយការណ៍ជូនលោក មេប៉ុស្តិ៍ អន្លង់រមៀត នឹងលោក អធិការណ៍ស្រុក កណ្តាលស្ទឹងរួចហើយ តែមិនទាន់ឃើញមានចំណាត់ការណ៍ណាមួយចំពោះទីតាំងល្បែងជល់មាន់ (ហាយឡាយ)ខាងលើនេះនៅឡើយទេ។ដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចឃុំ អន្លង់រមៀត នឹង ស្រុកកណ្តាលស្ទឹង ជួយបេីកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង​ ដេីម្បីចូលរួមបង្កា​រ​ ទប់ស្កាត់​នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩​បម្លែងថ្មីអូមីក្រុង​ ននិងដេីម្បី ភូមិ.ឃុំ.ស្រុក គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​ ។គួររំលឹកថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង […]

ព័ត៌មានជាតិ

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២…

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២មានគណបក្សចំនួន៩ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ទទួលបានអាសនៈគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩ ៣៧៦អាសនៈ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១ ៦៤៨នាក់គណបក្សភ្លើងទៀន ទទួលបាន ២ ១៩៨អាសនៈ ទទួលបានតំណែងមេឃុំចំនួន ៤នាក់គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ គណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៥អាសនៈគណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈគណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ ប្រជាពលរដ្ឋសរុបចំនួន ៧ ៣៩៤ ៤២៧នាក់ បានទៅបោះឆ្នោត ស្មើនឹង៨០,៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ២០៥ ៦៨១នាក់។ សំឡេងបានការចំនួន ៧ ២៣៧ ០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧ ៣៩០នាក់៕ ២៦ មិថុនា ២០២២…

ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះ-ឈ្នះត្រូវបានបិទរយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសង់ស្ពានអាកាស!

ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពាន អាកាស លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ីរីឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវ៉ាត់ ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលមានបំណងធ្វើចរាចរណ៍ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវដូចខាងក្រោម៖ ១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអាកាស ចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា រហូតដល់ផ្សារ ឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុប់វិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេងទៅ រកស្ថានអាកាសចោមចៅ។ ២. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបញ្ចៀសបត់ស្តាំត្រង់ចំណុចស្ដាប់មុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅ កាន់មហាវីថីឈ្នះឈ្នះ រួចបត់ស្ដាំរហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅតាមផ្លូវផ្សារសាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។ ៣. […]

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះបង្ក្រាបនិងរឹបអូសឈើជ្រុង បានជាច្រើនរយកំណាត់ ដែលឈ្មួញគ្រោងដឹកជញ្ជូនពីខេត្តស្ទឹងត្រែង យកទៅលក់នៅក្នុងខេត្តរតនគិរី……

(ខេត្តស្ទឹងត្រែង)÷ ឈើជ្រុងប្រភេទលេខ១ ជាង៣០០កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត រួមមាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងរឹបអូសបាន គ្រាដែលក្រុមឈ្មួញកំពុងសម្រុកកាប់ និងដឹកជញ្ជូនយកមកស្តុកទុកក្នុងព្រៃ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយគ្រោងនឹងដឹកជញ្ជូនឆ្លងចូលទៅខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម។ ប្រតិបត្តិការនេះត្រូវបានគេឲ្យដឹងថា បានធ្វើឡើងចាប់តាំងពីថ្ងៃទី២១មិថុនា រហូតដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២២នេះ នៅចំណុចអូរដំបង ស្ថិតក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី។ ប្រភពព័ត៌មានបានឲ្យដឹងថា ឈើជ្រុងដែលរងការបង្ក្រាប និងរឹបអូសបាននាពេលនេះ ជាប្រភេទឈើលេខ១ ឈើផ្ចឹកមានចំនួនច្រើនជាង ៣២០កំណាត់ ត្រូវបានគេឡាំងជា៤ជ្រុងមានមុខកាត់មធ្យម ០.៣ ម៉ែត្រ និងមានប្រវែង ២ម៉ែត្រកន្លះ ទៅ ៣ម៉ែត្រ ហើយឈើទាំងនេះ ទំនងក្រុមឈ្មួញ គ្រោងដឹកជញ្ជូនឆ្លងទន្លេសេសាន ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើជាច្រើនរយកំណាត់នេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនល្មើសបំផ្លាញព្រៃឈើនោះទេ ព្រោះត្បិតជនទាំងនោះបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងស្តុកឈើនោះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញមានលុយ បានបំផុសប្រជាពលរដ្ឋនៅក្នុងតំបន់នោះ […]

ព័ត៌មានជាតិ

ប្រចណ្ឌខ្លាំងពេក ! បុរសម្នាក់ សម្លា.ប់នារីជាសង្សារ ហើយដេកក្បែរស.ព រហូតដល់ធុំក្លិនស្អុ.យ …

(សៀមរាប) កំ.ហឹងនៃក្តីប្រចណ្ឌ័ បណ្តាលឱ្យបុរសម្នាក់ លើកដៃ សម្លា.ប់នារី ជាសង្សារ បណ្តាលឱ្យស្លា..ប់យ៉ាងអាណោចអាធ័ម ហើយបុរសជាសង្សារ ក៏បានដេកនៅក្បែរ ស.ពនោះ មិនរត់ទៅណាដែរ រហូតទាល់តែស.ព ធុំក្លិនស្អុ.យ ទើបបានសមត្ថកិច្ចដឹង និងឈានទៅដល់ការចាប់ខ្លួន។សមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា ៖ នៅម៉ោងប្រហែល៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានករណីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មក សមត្ថកិច្ចថា មានធំក្លិនស្អុយ ចេញពីក្នុងបន្ទប់ជួល។ ពេលសមត្ថកិច្ច ចុះទៅដល់ទីតាំងបន្ទប់ជួល ខាងលើ ពិតជាមានធុំក្លិនស្អុយមែន ប៉ុន្តែបន្ទប់ចាក់សោរពីក្រៅ ទើបសមត្ថកិច្ច ទម្លុះទ្វារបន្ទប់ ចូលពិនិត្យមើល ទើបប្រទះឃើញសាកស.ព គ្របភួយ និងជនសង្ស័យ ដេកក្បែរសាកស.ព។សមត្ថកិច្ចបានបន្តទៀតថា ៖ ស.ពនារីរងគ្រោះ ឈ្មោះ ផា រដ្ឋា អាយុ២៦ឆ្នាំ មុខរបរ អ្នកធ្វើការសាឡន មានស្រុកកំណើត […]

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងសង្វៀងជល់មាន់ និងលែ្បងបាញ់អាប៉ោងមួយកន្លែង នៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ!

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលខណ្ឌ ចុះបង្ក្រាបដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ និងបាញ់អាប៉ោងចំនួន៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល ព្រមទាំងឧបករណ៍សម្រាប់បាញ់អាប៉ោងមួយចំនួនទៀត។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្វៀងជល់មាន់ខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចក្នុងដីឡូតិ៍ មួយកន្លែង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោក ឯក ឃុនឌឿន បានបន្តថា ខណៈពេលកំពុងចុះបង្ក្រាបទីតាំងសង្វៀងជល់មាន់ខាងលើនេះ ឃើញមានក្រុមអ្នកលេងល្បែងជាច្រើននាក់បានប្រមូលផ្តុំគ្នា កំពុងតែភ្នាល់មាន់ និងខ្លះទៀត បានចោមរោមចាក់និងភ្នាល់យ៉ាងច្រើនកុះករ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌ បានធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងទាំងនោះ តែពេលនោះ ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់ប្រសាចយកតែរួចខ្លួនចោលមាន់, ចោលចានអាប៉ោង និងម៉ូតូរបស់ខ្លួន ក្នុងនោះ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៤នាក់តែប៉ុណ្នោះ។ កម្លាំងសមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ចយើងបានឃាត់មនុស្សចំនួន ៤នាក់ ព្រមទាំងដកហូតមាន់ចំនួន ១៦ក្បាល, រថយន្តចំនួន ២គ្រឿង, ម៉ូតូកង់៣ចំនួន ២គ្រឿង, ម៉ូតូចំនួន ៩គ្រឿង, សម្ភារៈបាញ់អាប៉ោងព្រមទាំងកៅអី […]

ព័ត៌មានជាតិ

តើសង្វៀនជល់មាន់និងអាប៉ោងដ៏ធំហ៊ានបើកលេងនៅចំកណ្តាលទីក្រុងភ្នំពេញបានដោយរលូនរាល់ថ្ងៃ តើចំណាយលុយរត់ការដល់ថ្នាក់ណាខ្លះ…?

(ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅផ្លូវ 598 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ កំពុងតែជុំក្បាលគ្នាលេងល្បែងជល់មាន់និងអាប៉ោងយ៉ាងអាណាធិបតេយ្យ មិនដឹងថា ម្ចាស់ទីតាំងខាងលើនេះ មានខ្នងធំប៉ុណ្ណាទេ ទើបហ៊ានបើកសង្វៀនជល់មាន់និងអាប៉ោងនៅផ្ទះឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ចឹងសោះ…?យោងតាមសម្តីប្រជាពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើបានមកខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុនសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេ ពេលពួកគេចេញមកវិញបើកសង្វៀនជល់មាន់និងអាប៉ោងលេងសារជាថ្មីបានយ៉ាងរលូនបែបនេះអញ្ចឹង…?ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ប្រហែលជាសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយនេះ មានខ្សែខ្នងធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះអញ្ចឹងនិងហ៊ានបើកលេងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំ និងបើកលេងជារៀងរាល់ថ្ងៃ ហើយសំខាន់នោះគឺ នៅក្បែរផ្ទះឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៀតផង។ប្រជាពលរដ្ឋបានស្នើសុំឱ្យអ្នកសារព័ត៌មានយើងខ្ញុំឱ្យចុះផ្សាយពីទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំនេះផងដើម្បីឱ្យដឹងដល់(ឯកឧត្តមឃួងស្រេង) និង ឯកឧត្តមនាយឧត្តមសេនីយ៍ (សន្តិបណ្ឌិតនេតសាវឿន) អគ្គស្នងការនគរបាលជាតិឲ្យលោកបានជ្រាបពីរទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំនេះផង និង សូមឯកឧត្តមទាំងពីរមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវ និង មានវិធានការទប់ស្កាត់ឬបង្ក្រាបល្បែងស៊ីសងខាងលើនេះផង ដើម្បីមានសុវត្ថិភាពដល់ពួកគាត់ ព្រោះពួកគាត់ព្រួយខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។