(ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅផ្លូវ 598 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ កំពុងតែជុំក្បាលគ្នាលេងល្បែងជល់មាន់និងអាប៉ោងយ៉ាងអាណាធិបតេយ្យ មិនដឹងថា ម្ចាស់ទីតាំងខាងលើនេះ មានខ្នងធំប៉ុណ្ណាទេ ទើបហ៊ានបើកសង្វៀនជល់មាន់និងអាប៉ោងនៅផ្ទះឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ចឹងសោះ…?យោងតាមសម្តីប្រជាពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើបានមកខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុនសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេ ពេលពួកគេចេញមកវិញបើកសង្វៀនជល់មាន់និងអាប៉ោងលេងសារជាថ្មីបានយ៉ាងរលូនបែបនេះអញ្ចឹង…?ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ប្រហែលជាសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយនេះ មានខ្សែខ្នងធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះអញ្ចឹងនិងហ៊ានបើកលេងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំ និងបើកលេងជារៀងរាល់ថ្ងៃ ហើយសំខាន់នោះគឺ នៅក្បែរផ្ទះឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៀតផង។ប្រជាពលរដ្ឋបានស្នើសុំឱ្យអ្នកសារព័ត៌មានយើងខ្ញុំឱ្យចុះផ្សាយពីទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំនេះផងដើម្បីឱ្យដឹងដល់(ឯកឧត្តមឃួងស្រេង) និង ឯកឧត្តមនាយឧត្តមសេនីយ៍ (សន្តិបណ្ឌិតនេតសាវឿន) អគ្គស្នងការនគរបាលជាតិឲ្យលោកបានជ្រាបពីរទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំនេះផង និង សូមឯកឧត្តមទាំងពីរមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវ និង មានវិធានការទប់ស្កាត់ឬបង្ក្រាបល្បែងស៊ីសងខាងលើនេះផង ដើម្បីមានសុវត្ថិភាពដល់ពួកគាត់ ព្រោះពួកគាត់ព្រួយខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។
Related Articles
ស.ពយុវតីម្នាក់ ដែលលោ.តទឹកពីលើស្ពានជ្រោយចង្វារ កាលពី២ថ្ងៃមុន បានរកឃើញហើយ…
(ភ្នំពេញ): ស.ពយុវតីម្នាក់ ដែលលោ.តទឹកពីលើស្ពានជ្រោយចង្វារ កាលពី២ថ្ងៃមុន បានអណ្តែតឡើងហើយ កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី០៥ខែតុលា ឆ្នាំ២០២៣ នៅតាមដងទន្លេសាបក្នុងភូមិ ព្រែកតាគង់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ហើយត្រូវក្រុមសង្គ្រោះ៩១១ជួយស្រង់ប្រគល់អោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ស.ពយុវតីរងគ្រោះឈ្មោះនីតា អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា យុវតីរងគ្រោះខាងលើបានធ្វើដំណើរទៅលោ.តទឹកពីលើស្ពានជ្រោយចង្វារចាស់នៅ វេលាម៉ោងប្រមាណ៩និង៣០នាទីយប់ ថ្ងៃទី០៣ខែតុលា ឆ្នាំ ២០២៣ហើយ បានលិចបាត់រកស.ពពុំឃើញឡើយសន្សល់ទុកតែ ទូរស័ព្ទ និងស្បែកជើង ។ តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះរូបនោះបានដើរឡើង លើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត ។ នៅពេលឡើងដល់កណ្តាលស្ពានហើយចុះបន្តិច ស្ថិតនៅមូលដ្ឋានសង្កាត់ជ្រោយចង្វារ ក៍បានដោះស្បែកជើងទុកទូរស័ព្ទហើយតោងបង្កាន់ដៃស្ពានលោ.តទំលាក់ខ្លួនតែម្តង ។ លុះក្រោយមក ស្ត្រីជាម្តាយក៍បានទូរស័ព្ទទាក់ទងដឹងដំណឹងអកុលនេះ ។ នៅយប់នោះ ស្ត្រីជាម្តាយ និងក្រុមគ្រួសារក៏បានធ្វើដំណើរទៅដល់លើស្ពាននិងបានយំសោកជាខ្លាំង កាន់ទូរស័ព្ទមើលរូបកូនស្រីជាទីស្រលាញ់យ៉ាងអាលោះអាល័យជាទីបំផុត។ ទាក់ទិនមូលហេតុ ដែលធ្វើអោយនាងគិតខ្លី ត្រូវក្រុមគ្រួសារអោយដឹងថា ដោយសារតែតូចចិត្តនឹងម្តាយប្រៀនប្រដៅមិនឱ្យជក់បារីអេឡិចត្រូនិកក៍បានតូចចិត្តទៅលោ.តទឹកតែម្តង ។ នៅយប់នោះដែរ ក៏មានមនុស្សប្រុសស្រី៣នាក់ទៀត ក៍បានប៉ងលោ.តទឹកដែរ តែត្រូវបានប្រជាពលរដ្ឋ និងបងប្អូន […]
ក្រសួងអប់រំ នឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងអប់រំ នឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០»។ លោក រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន៖ * គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា […]
ផ្ទះឈើមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត រួមទាំងរថយន្តព្រុសមួយគ្រឿង ត្រូវភ្លើងឆេះខ្ទេចគ្មានសល់
កំពង់ចាម ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត និងរថយន្តព្រុសមួយគ្រឿង បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះខ្ទេច ។ហេតុការណ៏នេះកើតឡើងកាលពី វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អែម យេកណា ភេទស្រី អាយុ៥៧ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុដែលសង់ពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx១២ម៉ែត្រ ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ភ្លើងឆាបឆេះផ្តើមចេញពីចង្ក្រានបាយ ក្រោយឆាបឆេះភ្លាមៗ រថយន្តម៉ាកព្រុសមួយគ្រឿងម្ចាស់បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះអស់ អ្នកជិតខាងជួយយកចេញបានតែម៉ូតូ២គ្រឿងប៉ុណ្ណោះ ។ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញទៅជួយអន្តរាគមន៍ ប្រើទឹកបាញ់អស់៧រថយន្តទើបភ្លើងរលត់ ។ជុំវិញករណីអគ្គិភ័យឆេះផ្ទះអាជីវករនេះ សមត្ថកិច្ចខេត្តកំពង់ចាមកំពុងស្រាវជ្រាវបន្ត៕