អង្គការមេត្តាធម្មជាតិ បានមកជួបសម្តែងការគួរសម និងសំណេះសំណាលពីបញ្ហាដីធ្លី និងសុំអនុសាសន៍គោលនយោបាយដីធ្លីក្នុងអាណត្តិថ្មី ជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។កិច្ចជំនួបនេះបានបញ្ចប់ទៅដោយរលូន និងកក់ក្តៅបំផុត។
Related Articles
ចោរថ្លើមធំ សូម្បីផ្ទះទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ក៏មិនញញើត ហ៊ានយកឡានមកលួចទ្រព្យគេ មិនទុកសូម្បីព្រីភ្លើង
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៥រសៀល ថ្ងៃទី៤មករា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ករណីចោរថ្លើមធំ ហ៊ានយកឡានមកលួចទ្រព្យសម្បត្តិគេ ទាំងដែលផ្ទះជនរងគ្រោះ នៅទល់មុខទីស្តីកាគណៈរដ្ឋមន្ត្រីមិនទុកសូម្បីព្រីភ្លើង។ តាមការបង្ហោះរបស់គណនីហ្វេសបុកមួយបានរៀបរាប់ថា «ចោរទ្រង់ទ្រាយធំមានឡានមកដឹកទៀត បងប្អូនមេត្តាប្រុងប្រយ័ត្ន នេះជាលើកទីពីរហើយ តែលើកនេះព្រីភ្លើងក៏ដោះយកទៅដែរ ដឹងវាលក់បានម៉ានលុយទេ ម៉ាអាស្លាប់ ទីតាំងទល់មុខទីស្តីកាគណៈរដ្ផមន្ត្រី»។ គួរបញ្ជាក់ថា ផ្ទះរងគ្រោះដែលត្រូវលោកចោរលួចយកទ្រព្យជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺម្ចាស់ផ្ទះបានទុកចោលមិនមានមនុស្សស្នាក់នៅទេ គ្រាន់តែដាក់សម្ភារៈនិងរបស់របរមួយចំនួន។ តែអ្វីដែលហួសចិត្តនោះ គឺក្រុមលោកចោរដ៏ក្លាហានទាំងនោះ បានមកលួចទាំងថ្ងៃតែម្តង មានទាំងរថយន្តមកចាំដឹកទៀត មិនញញើតសូម្បីតែនៅទល់មុខទីស្តីកាគណៈរដ្ឋមន្ត្រី៕
ជនសង្ស័យ ធា សូត្រា និងប្រពន្ធឈ្មោះ អ៊ូ ម៉ាលាភ ដែលមានជំនាញដើរបោកលុយគេសរុបទឹកប្រាក់ជិត១លានដុល្លារត្រូវអស់លក្ខធ្លាក់ក្នុងដៃតុលាការក្រុងភ្នំពេញ។
ខណ្ឌសែនសុខ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលមានជំនាញឆបោកយកលុយគេគ្រប់រូបភាពត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ តាមបង្គាប់របស់លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមសើបសួរ។ យោងតាមប្រភពពីជនរងគ្រោះបានឱ្យដឹងថាជនសង្ស័យ២នាក់ប្តីប្រពន្ធនេះគឺមានជំនាញបោកប្រាស់គ្រប់រូបភាពដែលកន្លងមកមានអ្នកខ្លះចាញ់បោកលោក ធា សូត្រា ដោយទិញប្រេនឆាយដែលល្បីនៅក្រៅប្រទេសដូចជា 7eleven អ្នកខ្លះទៀតចាញ់បោកដោយការលួងលោមបបួលរកសុីទិញលក់ផ្កាស្រស់ ខ្លះទៀតចាញ់បោកដោយ ត្រូវរង្វាន់ជាមួយក្រុមហ៊ុនផ្សេង និង ទិញរបស់របរ ទិញដីធ្លីខ្យល់ ដោយលុយទាំងនោះ សរុបទឹកប្រាក់ជិត១លានដុល្លារ ដែលជនសង្ស័យបានយកទៅចាយវាយ ហ៊ឺហារ ទិញឡាន ទិញផ្ទះ ជាដើម…។ ជនសង្ស័យទី១ ឈ្មោះ ធា សូត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង បុរីមហាសែនសុខ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ និងទី២ ឈ្មោះ អ៊ូ ម៉ាលាភ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយគ្នា ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ […]
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្នាំពេទ្យ និងម៉ាស ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ
ចែកចាយ ភ្នំពេញ ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) បានចាត់ក្រុមការងារនាំយកអំណោយជា ថ្នាំពេទ្យ ចំនួន៩៦ប្រអប់ និងម៉ាសចំនួន១៩៥០ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការការពារសុខភាពរបស់កងកម្លាំង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនាពេលនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និង លោកជំទាវ ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសបានឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ […]