ព័ត៌មានជាតិ

ជនសង្ស័យចំនួន១១នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និងខណ្ឌឬស្សីកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន១១នាក់ ជាបន្តបន្ទាប់។ ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីរួមមាន៖ ករណីទី១. នៅវេលាម៉ោង០៤៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៤នាក់៖ ទី១. ឈ្នោះ មឿន មាស ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្លាប់ប្លន់ទូរមាស នៅខេត្តព្រៃវែងផងដែរ) បច្ចុប្បន្ន ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី២. ឈ្មោះ ឈុំ រស្មី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ […]

ព័ត៌មានជាតិ

បញ្ជូន​បុរស​៤​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៤០​ថង់ ជញ្ជីង​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា​ទៅ​តុលាការ​

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៤​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៤០​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា ក្នុងស្រុក​សង្កែ ស្រុក​ថ្មគោល ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​ ​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​កន្លែង​ផ្សេងគ្នា ក្នុងស្រុក​សង្កែ ស្រុក​ថ្មគោល ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​ ​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៤​នាក់​ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​តន់ សាវុធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​បណ្ដោះអាសន្ន ក្នុងភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៥​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៧ ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​អេង ស៊ី​ណាត […]

ព័ត៌មានជាតិ

អាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់ចុះបង្ក្រាបជនសង្ស័យ៨នាក់ និងដកហូតថ្នាំញៀនមួយចំនួន

ព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនមនុស្សចំនួន៨នាក់ ត្រង់ចំណុចក្រុម៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងយុទ្ធនាការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននោះ ដឹកនាំពីលោកវរសេនីយ៍ត្រី ឡុង គឹមហួរ ប្រធាន ការិយាល័យបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថទំបន់រលកក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត។ របាយការណ៍បានឲ្យដឹងទៀតថា មនុស្សដែលឃាត់ខ្លួនបានចំនួន៨នាក់ ហើយធ្វើពិនិត្យតេស្តរកសារធាតុញៀនរកឃើញមានចំនួន៥នាក់ ដែលប្រើប្រាស់សារធាតុញៀន ហើយក្នុងចំណោម ០៥នាក់នោះធ្លាប់ចេញពីគុកចំនួន២នាក់ទៀតផង។ ជនសង្ស័យទាំង៨នាក់រួមមាន៖ ទី១. ឈ្មោះ សាន្ត ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់៤ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ទើបតែចេញបាន២ខែ។ ទី២. ឈ្មោះ ថោង សារ៉ាត់ អាយុ៣២ឆ្នាំ មុខរបរលក់ធ្យូង ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ទើបចេញបានមួយឆ្នាំ។ […]

ព័ត៌មានជាតិ

ប៉ូលិសពាក់សក្តិ៤កន្លះ បើករថយន្តហាយឡែនឌ័រ បុកម៉ូតូ Zommer X ​បណ្តាលឱ្យស្រីប្រុស២នាក់ រងរបួសបាក់ជើង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ បោលបុកម៉ូតូ Zommer X បណ្តាលឱ្យស្រីប្រុស២នាក់ រងរបួសបាក់ជើង រួចគេចខ្លួនបាត់ បន្សល់ទុកកាត និងអាវប៉ូលិសពាក់សក្តិ៤កន្លះ( វិរៈសេនីយ៍ទោ)​ ក្នុងរថយន្ត កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវចូលទៅការិយាល័យធ្វើប៉ាស្ព័រ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ប្រភពព័ត៌មានពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ និងម៉ូតូម៉ាក Zommer x ស្លាកលេខ កំពត 1k-9525 បើកបញ្ច្រាសទិសគ្នា។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូស្រីប្រុស រងរបួសបាក់ជើងទាំងពីរនាក់។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ តែបានបន្សល់ទុកអត្តសញ្ញាណប័ណ្ណនគរបាលមួយសន្លឹក ឈ្មោះ ពុធ ប៊ុនធឿន ឋានន្តរស័ក្តិវរសេនីយ៍ទោ និងមានតួនាទីជានាយរង ការិយាល័យស្រាវជ្រាវព័ត៌មាន ព្រមទាំងអាវជាមន្ត្រីនគរបាលពាក់សក្តិ៤កន្លះ មួយទៀតផងដែរ ដើម្បីងាយស្រួលដល់សមត្ថកិច្ចជំនាញ ស្រាវជ្រាវឱ្យចូលខ្លួនមកដោះស្រាយ៕

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យដាក់វិន័យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន៧នាក់

ព្រៃវែង ៖ ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយសារតែ៖ ១. នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង តំណាង  នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែង បង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរ និងការទទួលប្រាក់។ ២. កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ក្រោយមកបានប្រគល់ជនទាំង០២នាក់ នោះឲ្យឱពុក-ម្តាយ ដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ […]

ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋដឹកលើសចំណុះ បើកក្នុងល្បឿនលឿន បែកកង់រេចង្កូតឡើងទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងលើវិថីឈ្នះ-ឈ្នះ

ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋដឹកលើសចំណុះ បើកក្នុងល្បឿនលឿន បែកកង់រេចង្កូតឡើងទ្រូងផ្លូវ ក្រឡាប់ផ្ងារ​ កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតចំណុចមុខវិមានឈ្នះ-ឈ្នះ លើកំណាត់មហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងខាងលើ ម៉ាក CANTER ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-2170 បើកដោយបុរសម្នាក់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បើកតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខខាងឆ្វេង បណ្តាលឲ្យរថយន្តរេមកឆ្វេងដៃឡើងសួនទ្រូងផ្លូវក្រឡាប់ផ្ងារជើង ចាក់ឥដ្ឋរាយពេញផ្លូវ ចំណែកតៃកុងរងរបួសស្រាល ព្រមទាំងឥដ្ឋប្រហែល ១០ភាគរយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ជំនាញមកវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានី រង់ចាំដោះស្រាយជាក្រោយ៕

ព័ត៌មានជាតិ

ឆ្មក់បង្ក្រាប់ក្លឹបមួយកន្លែង យីហោ «ហ្គោលឡាញ» ឃាត់ខ្លួនមនុស្សប្រុសស្រី ជាង២០០នាក់ ប្រផ្តុំគ្នាចូលរាំលេងកំសាន្ត មិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល

ភ្នំពេញ​ ៖ មនុស្សប្រុសស្រីប្រមាណជាង២០០នាក់ ដែលប្រផ្តុំគ្នាចូលរាំលេងកំសាន្ត នៅក្នុងក្លឹបមួយកន្លែង មានយីហោ «ហ្គោលឡាញ» ត្រូវកម្លាំងគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះបង្ក្រាប និងដកហូតវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង តំណាងឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ។ ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការចុះបិតក្លិបនេះ គឺក្លិបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងមានការសម្រមសម្រួលពីលោក សាយ […]

ព័ត៌មានជាតិ

បានចុះបិតក្លិបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+នាវេលាម៉ោង១២:០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ គណបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី តំណាង ឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ។ បានចុះបិតក្លិបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថាការចុះបិតក្លិបនេះគឺ ក្លិបនេះមិនស្តាប់តាមការនែនាំ របស់រាជរដ្ឋាភិបាល និង មានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ។ និង ឃាត់មនុស្សប្រុសស្រីជាច្រើននាក់យកទៅស្នងការដ្ឋាននគរបាលរាជធានៅភ្នំពេញ។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម៖ នាពេលអនាគតស្មៀនឃុំ-សង្កាត់ នឹងមានចំណេះដឹងច្រើន អាចធ្វើចៅហ្វាយខេត្តបាន ដោយហេតុថា ពួកគាត់ដឹងសុខ ដឹងទុក្ខរបស់ប្រជាជន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីរំពឹងទុកជាមុនថា នាពេលអនាគតស្មៀនឃុំ-សង្កាត់ នឹងមានចំណេះដឹងច្រើន អាចធ្វើចៅហ្វាយខេត្តបាន ដោយហេតុថា ពួកគាត់ដឹងសុខ ដឹងទុក្ខរបស់ប្រជាជន។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «ស្រុក–ឃុំខ្លាំងហើយ មូលដ្ឋានឃុំនោះ ស្រុកនោះ ខ្លាំងដែលហើយ។ ហើយអ្នកនៅធ្វើស្មៀនឃុំ ចេះច្រើនអនាគត អាចធ្វើចៅហ្វាខេត្តបាន ឬអាចធំជាងនឹងទៀត ព្រោះគាត់ដឹងជីវភាពផ្ទាល់ របស់ប្រជាជន ការលំបាក់ របស់ប្រជាជន»។ ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានលើកឡើងថា ចង់ធ្វើប៉ុស្តិ៍ប៉ូលីសកន្លែងណាមួយ ត្រូវជ្រើរើសក្មួយៗ ដែលមានសមត្ថភាព កន្លែងណុងមកធ្វើការងារ ដោយសារពួកគាត់ ស្គាល់មូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួលធ្វើការងារ ជូនប្រជាពលរដ្ឋផងដែរ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ចង់ធ្វើប៉ុស្តិ៍ប៉ូលិសកន្លែងណា ត្រូវរើសកូនចៅនៅកន្លែងណុង […]

ព័ត៌មានជាតិ

ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់តុលាការ

ភ្នំពេញ ៖ ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ ចំនួនជាង១គីឡូក្រាម ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធី។ បុរសជនជាតិកូរ៉េទាំង២នាក់នេះ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានរកឃើញ គ្រឿងញៀនទម្ងន់ប្រមាណជាង១គីឡូក្រាម។ ប្រតិបត្តិការនេះ បានអនុវត្តតាមបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា […]