ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទព្រឹត្តិការណ៍ ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅតាមបណ្តោយមាត់ទន្លេក្រុង ព្រៃវែង (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
Related Articles
បើករថយន្តបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង បើកបោះពួយទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយផ្នែកខាងលិចពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១២នឹង១០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានអាកាសផ្សារដីហុយផ្នែកខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នពែញ។ តាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4201ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញរថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបរមិនឃើញនៅនឹងកន្លែងកើតហេតុនោះទេ គេមិនដឹងថាតើអ្នកបើកបររងបួសធ្ងន់ឬស្រាលនោះទេ។ រីឯបង្កាន់ដៃស្ពានរងការខូចខាតតិចតួច។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ទូច រ៉ាវុធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដង នៅក្នុងរយៈពេលបីខែ?
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយៈពេលបីខែ ហើយដល់ពេល ១ឆ្នាំ បូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មានមិនពិតច្រើនដងជាងគេ? សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហើយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថា តើព័ត៌មាននោះ ប្រកបដោយវិជ្ជាជីវៈ ដែរឬទេ? ប្រសាសន៍របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមប្រជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoom ជាលក្ខណៈHybrid ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វើជាប់ជាប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយ បានធ្វើនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំអោយសាធារជន មានការយល់ច្រឡំ។ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម […]
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាព នៃការបញ្ចេញមតិនោះទេហើយការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ
ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាព នៃការបញ្ចេញមតិនោះទេ ហើយការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងក្នុងផេកហ្វេសប៊ុកថា ម្យ៉ាងដែរស្រុកខ្ញុំ ដល់ពេលប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែជានាំគ្នារិះគន់និងទាមទាឱ្យលុបច្បាប់ចោល។ Sick ! លោកបានថ្លែងបន្តថាបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាពនៃការបញ្ចេញមតិមិនមែនជាសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំពានដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ និងសន្តិសុខសង្គមនោះទេ។ បទញុះញង់ដូចគ្នានេះ ក៏មានបញ្ញតិ្តនៅក្នុងច្បាប់ព្រហ្មទណ្ឌនៃបណ្តាប្រទេសជឿនលឿននិងប្រជាធិបតេយ្យដ៏ទៃទៀតផងដែរ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា ការរៀបចំឱ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌ គឺដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ឆ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍលើគ្រប់វិស័យនិងទិដ្ឋភាពសង្គម។ ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល។ លោកថា ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងបើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ទៀត ពួកគេគួរតែឈប់ធ្វើសកម្មភាពដែលជាអំពើល្មើសច្បាប់ក្រោមរូបភាពនិងលេសនៃសេរីភាពមញ្ចេញមតិ ជាជាងការនាំគ្នារិះគន់និងទាមទាឱ្យមានការកែប្រែឬលុបចោលបញ្ញត្តិនៃច្បាប់នេះ៕