-រមណីយដ្ឋានទឹកឆារមណីយដ្ឋានទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិថ្ម ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះ មានចម្ងាយប្រហែល៤២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ។ តំបន់នេះមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ រួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្មភាគច្រើននៃភ្ញៀវទេសចរគឺនិយម ទៅមុជទឹកដ៏ថ្លាយង់ ដែលហូរចេញពីប្រភពទឹកក្រោមដី។-ស្ពានឫស្សីកោះប៉ែនស្ពានឫស្សីកោះប៉ែន ស្ថិតនៅចម្ងាយ ១គ.ម ពីរង្វង់មូលគីហ្សូណា ជិតនឹងវត្តដីដុះ នៅក្នុងឃុំកោះមិត្ត ក្រុង កំពង់ចាម ។ ស្ពាននេះកសាងឡើងដោយប្រើប្រាស់ឬស្សីទាំងអស់ ហើយត្រូវបានសាងសង់ឡើងវិញជារៀង រាល់ឆ្នាំទំហំ ១.៥ម ទៅ ២ម ប្រវែងប្រមាណ ១គ.ម។
Related Articles
ស្ត្រីម្នាក់បេីករថយន្តគេចពីម៉ូតូជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់
ភ្នំពេញ៖ ស្ត្រីម្នាក់បេីករថយន្តទាំងស្ថានភាពមិនស្រួលខ្លួនហេីយបានគេចពីម៉ូតូក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំណែករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បេីករថយន្តម៉ាកTrailblazer LTZ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ 3399 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុដោយមានស្ថានភាពមិនស្រួលខ្លួនងងឹតមុខហេីយបានគេចពីម៉ូតូដែលនៅខាងមុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តរងការខូចខាតចំណែករបាំថ្មពុះចែកទ្រូងផ្លូវវៀចចេញពីគន្លងជូរមួយកង់សំណាងមិនមានមនុស្សរងរបួសនោះទេ។ ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកេីតហេតុដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ%ទូច រ៉ាវុធ
សម្តេចតេជោ នឹងអញ្ជើញចូលរួមប្រជុំពិសេស ថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ
ភ្នំពេញ៖ក្រសួងការបរទេសបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងនៅថ្ងៃទី៣០ខែវិច្ឆិកា២០២០ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។ដោយសារជំងឺរាតត្បាតសកលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ច ពិភពលោក បង្អាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសនិងប្រទេស ធ្វើឱ្យខូចខាតដល់វិស័យទេសចរណ៍អន្តរជាតិ និងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលពិភពលោក សម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ មានគោលបំណងជំរុញការអនុវត្តវិធានការឆ្លើយតបជារួមក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។យោងតាមក្រសួងការបរទេសបានបញ្ជាក់ថានៅក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្តេជ្ញា ចិត្តកាន់តែខ្លាំងក្លាជាងមុន ដើម្បីទទួលបានសាមគ្គីភាព និងឯកភាពតំបន់ និងពិភពលោក ខណៈដែលពហុភាគីនិយមដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ជាប្រការមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលមួយនេះ៕
រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹក និងពន្លឿនការស្តារប្រឡាយមេជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ ត្រៀមបញ្ចប់ឲ្យអស់នៅបំណាច់ខែសីហានេះ
ភ្នំពេញ ៖ តាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញ នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ សីហានេះថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរដែនដី បានធ្វើសកម្មភាពស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ។ សកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់ឲ្យអស់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។ ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់ និងកំពុងអនុវត្តការងារស្តារនៅពេលនេះរួមមាន៖ ប្រឡាយមេទួលពង្រទី១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ ភាគរយហើយ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។ ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។ ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ […]