ព័ត៌មានជាតិ

ប្រចណ្ឌខ្លាំងពេក ! បុរសម្នាក់ សម្លា.ប់នារីជាសង្សារ ហើយដេកក្បែរស.ព រហូតដល់ធុំក្លិនស្អុ.យ …

(សៀមរាប) កំ.ហឹងនៃក្តីប្រចណ្ឌ័ បណ្តាលឱ្យបុរសម្នាក់ លើកដៃ សម្លា.ប់នារី ជាសង្សារ បណ្តាលឱ្យស្លា..ប់យ៉ាងអាណោចអាធ័ម ហើយបុរសជាសង្សារ ក៏បានដេកនៅក្បែរ ស.ពនោះ មិនរត់ទៅណាដែរ រហូតទាល់តែស.ព ធុំក្លិនស្អុ.យ ទើបបានសមត្ថកិច្ចដឹង និងឈានទៅដល់ការចាប់ខ្លួន។សមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា ៖ នៅម៉ោងប្រហែល៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានករណីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មក សមត្ថកិច្ចថា មានធំក្លិនស្អុយ ចេញពីក្នុងបន្ទប់ជួល។ ពេលសមត្ថកិច្ច ចុះទៅដល់ទីតាំងបន្ទប់ជួល ខាងលើ ពិតជាមានធុំក្លិនស្អុយមែន ប៉ុន្តែបន្ទប់ចាក់សោរពីក្រៅ ទើបសមត្ថកិច្ច ទម្លុះទ្វារបន្ទប់ ចូលពិនិត្យមើល ទើបប្រទះឃើញសាកស.ព គ្របភួយ និងជនសង្ស័យ ដេកក្បែរសាកស.ព។សមត្ថកិច្ចបានបន្តទៀតថា ៖ ស.ពនារីរងគ្រោះ ឈ្មោះ ផា រដ្ឋា អាយុ២៦ឆ្នាំ មុខរបរ អ្នកធ្វើការសាឡន មានស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យ ឈ្មោះ សេង គឹមហួរ អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវជាសង្សារជនរងគ្រោះ។ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លា.ប់ជនរងគ្រោះ ពិតប្រាកដមែន ដោយបានយកខ្សែវាំងនន រឹ.ត. ក ជនរងគ្រោះ រហូតដល់ស្លា.ប់។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ស្លា.ប់ដោយសារ ការរឹ.ត. ក បណ្ដាលឱ្យស្លា.ប់ ដោយសារមូលហេតុ ជនសង្ស័យ ប្រចណ្ឌនឹងជនរងគ្រោះ ជាសង្សារ។ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន យកទៅអធិការដ្ឋាន នគរបាល ក្រុងសៀមរាប។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *