(ភ្នំពេញ) ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលខួងចោះក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូឡេីងប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ភ្លាមៗគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានចុះជួយសម្រួលចរាចរណ៍ភ្លាមៗ។ហេតុការណ៍នេះកេីតឡេីងនៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអ៊ី(ACE)លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។គួរកត់សម្គាល់ថា ជារឿយៗសង្កេតឃើញថា សកម្មភាពបូបខ្សាច់ ហើយដឹកជញ្ជូនតាមផ្លូវជាតិលេខ២ នេះ មានភាពរាយប៉ាយជ្រុះខ្សាច់តាមដងផ្លូវ ហើយបណ្តាលឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរ រអិលដួល ប៉ុន្តែអជ្ញាធរខណ្ឌ បានត្រឹមណែនាំ ហើយសកម្មភាពនេះតែងតែកើតឡើងវិញដដែលៗ ។ ប្រជាពលរដ្ឋដែលមានផ្ទះនៅតំបត់ចង្រែក្រោម ខណ្ឌមានជ័យ សូមសំណូមពរដល់អាជ្ញាធរខណ្ឌឲ្យមានចំណាត់ការឲ្យបានតឹងរឹងចំពោះ ក្រុមហ៊ុនបូមខ្សាច់ ដើម្បី បញ្ជៀសរាល់បញ្ហាកកស្ទះ និងរអិលដួល ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ ៕
Related Articles
ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកផ្លាកលេខរថយន្ត ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន…
ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកផ្លាកលេខរថយន្ត នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖១-ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។២-ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ហេតុការណ៍៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៣:៣០នាទី ទៀបភ្លឺ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចកើតហេតុ […]
សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ…
សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ៖ ១) ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ ២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង ៣) សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ ៤) ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់ ៥) ឧបត្ថម្ភប្រចាំខែ ១ លានរៀល ដល់ក្រួសារ
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់លឿង
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន ២០ទីតាំង។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ គ្រប់ទីតាំងទាំង២០នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ […]