ព័ត៌មានជាតិ

អាជ្ញាធរចុះបង្រ្កាបទីតាំងបើកហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំងនៅខណ្ឌដូនពេញ…

(ភ្នំពេញ): នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយបាននាំខ្លួនជនសង្ស័យចំនួន១២នាក់ មកកាន់អធិការដ្ឋាន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានឲ្យដឹងថា៖

គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។

គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ស្រី ជាអ្នកបំរើសេវកម្មផ្លូវភេទ។

គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ (ស្រី4) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។

វត្ថុតាងចាប់យករួមមាន៖

គោលដៅទី១៖ ស្រោមអនាម័យមិនទាន់ប្រើចំនួន១៥ ប្រាក់ចំនួន១៥ម៉ឺនរៀល (ម្ចាស់ទីតាំងឈ្មោះ កែវ ស្រីមុំ ហៅកាព្រឿង អាយុ៥៤ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម)។
គោលដៅទី២៖ ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំ។
គោលដៅទី៣៖ ស្រោមអនាម័យមិនទាន់ប្រើចំនូន៣៨ (ម្ចាស់ទីតាំងឈ្មោះ ហៅក្រៅយាយម៉ៅ ផែថ្ម អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅ ម្តុំសាលាកូលាប សង្កាត់ស្រះចក)។ និងបាននាំជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការសាកសួរ។

ដោយឡែក នារីបានដែលបំរើការសេវាកម្មផ្លូវភេទចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ចកំពុងកសាងសុំរឿងចំណាត់ការអនុវត្តន៍ជំនាញតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *