(តាកែវ) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទីព្រឹក ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីឈ្មោះ ប៉ាន់ វិច្ឆិកា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានប្តឹងជនសង្ស័យឈ្មោះ ទួន តេ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា(ត្រូវជាឳពុកចុង)។ កាលពីឆ្នាំ២០២៣ មិនចាំថ្ងៃខែឡើយ វេលាប្រហែលម៉ោង ៣ទៅ៤ទៀបភ្លឺ ជនសង្ស័យឈ្មោះ ទួន តេ (ត្រូវជាឳពុកចុង) បានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនខ្លួនបានសម្រេចជាញឹកញាប់ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ប៉ាន់ វិច្ឆិកា មានផ្ទៃពោះ ០៨ខែ ដោយជនសង្ស័យគំរាមមិនអោយប្រាប់អ្នកណាឡើយ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ រហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន តេ ចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។
Related Articles
រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ណេសសិនណល់ បើកដោយល្បឿនលឿន ចុះស្ពានព្រែកតាមាក់ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលអោយក្រឡាប់ អូសមកបុកស្ត្រីម្នាក់កំពុងអង្គុយនៅលើម៉ូតូស្លាប់ នៅនិងកន្លែង…
ខេត្តកណ្ដាល : នៅ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2022 នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFusoពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជាន់ហ្វ្រាំងហើយក្រឡាប់អូសបុកជាមួយម៉ូតូមួយគ្រឿងម៉ាកម៉ាក Pcx ដែលឈប់នៅមុខការ៉ាស់សាំងតេលា បណ្ដាលឲ្យស្ត្រីឈ្មោះ កាក់ សុខុន អាយុ៤៥ឆ្នាំ អង្គុយលើម៉ូតូស្លាប់នៅកន្លែងកើតហតុ។ រថយន្តបង្ករម៉ាកFuso ពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 ប្រភេទក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន (ណេសសិនណល់) បើកបរដោយឈ្មោះ អុីត ថាច ភេទប្រុស អាយុ 46 ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែកស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ កាក់ សុខុន ភេទស្រី អាយុ 45 ឆ្នាំ រស់នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរម៉ូតូម៉ាកPcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1IU-09220 […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅពិធីជួបជុំអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅសាលមហោស្រពកោះពេជ្រថា…
(ភ្នំពេញ): សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារព័ត៌មាន គឺជាអំណាចទី ៤ ដែលអំណាចនេះ ប្រសិនបើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ថាមពលឱ្យប្រជាជនក្នុងការសម្រេចចិត្ត ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់កាន់តែមានប្រសិទ្ធភាពនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ ។នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។ដោយហេតុថា ឆ្នាំ ២០២៤ គឺជាឆ្នាំ ដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព […]
ក្រសួងកសិកម្មវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់ លោកឧកញ្ញ៉ាស្រី ចន្ធូ…
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចវាយកម្ទេចរបងកសិដ្ឋានចិញ្ចឹមគោរបស់ លោកឧកញ្ញ៉ា ស្រី ចន្ធូ ដែលជាអ្នកអភិវឌ្ឍន៍ និងវិនិយោគលើវិស័យកសិកម្ម ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ចាប់តាំងពីៃថ្ងទី៥-៦ ខែមករា ឆ្នាំ២០២២ ដោយចោទថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ក្រសួងកសិកម្មបានវាយកម្ទេចលើអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម បើទោះបីជាកសិដ្ឋាននេះទទួលបានសិទ្ធិអនុញ្ញាស្របច្បាប់ក្តី ក៏ក្រសួងបានសម្រេចវាយកម្ទេចចោល ដោយបានធ្វើឲ្យលោកឧកញ៉ា ស្រី ចន្ធូ ក្លាយទៅជាជនរងគ្រោះដំបូងគេបង្អស់ក្នុងការវាយកម្ទេចនេះ។ មហាជនបានមើលឃើញថា ហេតុអ្វីបានជាក្រសួងកសិកម្ម ដែលលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ប៉ុន្តែបែរជាវាយកម្ទេចនូវក្រោលគោ របងគោ ដែលជាកសិដ្ឋានចិញ្ចឹមគោធំជាងគេនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាកសិដ្ឋានដែលល្បីលើឆាកជាតិ និងអន្តរជាតិ ដោយចោទប្រកាន់ពីការរំលោភលើដីធ្លី។លោកឧកញ្ញ៉ា ស្រី ចន្ធូ មានប្រសាសន៍ថា លោកមិនប្រឆាំងតបតចំពោះការសម្រេចចិត្តវាយកម្ទេចនោះទេ ដោយលោកឧកញ្ញ៉ា សម្តែងការសោកស្តាយចំពោះសមិទ្ធិផលដែលបានកើតមានហើយមិនគួរណាត្រូវកំទេចចោលទទេរៗបែបនេះសោះ ប្រសិនបើការទិញដីរបស់លោកប៉ះពាល់ជាមួយដីកសិកម្មរឺដីរដ្ឋនូវចំណែកណាមួយ យ៉ាងហោចណាស់ក៏គួរតែទុកឱកាសអោយលោកបានជួលពីក្រសួងកសិកម្មវិញដើម្បីបន្តការអភិវឧ្ឍន៏ ដែលរដ្ឋអាចចំណេញថ្លៃឈ្នួលជួលដី និងការបង់ពន្ធផ្សេងក៏បានចូលជាចំណូលរបស់រដ្ឋផងដែរ។ ដោយសារមានការស្នើសុំអោយមានការវិនិយោគពីសំណាក់លោកអភិបាលស្រុកដើម្បីបង្កើនការងារបន្ថែមធ្វើជូនដល់ប្រជាជនមូលដ្ឋាន និងដោយសារការអនុញ្ញាតពីច្បាប់លើការវិនិយោគវិស័យកសិកម្មពីឯកឧត្តមអភិបាលខេត្តផងដែរ។ ម្យ៉ាងទៀតនៅទីនោះគឺមានអាកាសធាតុអំណោយផលសំរាប់ការចិញ្ចឹមពូជគោទឹកដោះ(គោពូជ Holstein)ទើបលោកសំរេចចិត្តទិញដីធ្លីនៅតំបន់ខាងលើសំរាប់បើកកសិដ្ឋានចិញ្ចឹមគោតំបន់នេះតែម្តងទៅ លិខិតទិញ-លក់ដីធ្លីពីប្រជាពលរដ្ឋក៏មាន។ លោកឧកញ្ញ៉ា ស្រី ចន្ធូ បន្ថែមថា ការវាយកម្ទេចនេះមិនមានការជូនដំណឹងអ្វីទេ គឺចុះមកវាយកម្ទេចតែម្តង។ ការសាងសង់ និងការអភិវឌ្ឍន៍កសិដ្ឋាននៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺអស់រយៈពេល៤ទៅ៥ឆ្នាំមកហើយ […]