បន្ទាប់ពីធ្វើ អធិការកិច្ចរួច កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសម្រេចធ្វើសំណេីរទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដេីម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា ៤១ នៃ អនុក្រិត្យលេខ ២៩ អនក្រ ចុះថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០០២ ស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និង ធ្វើសំណេីរបង្កេីតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រមអនុលោមតាមច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ ៕
Related Articles
បញ្ជូនជនសង្ស័យជាជនបរទេសចំនួន ១៨រូបទៅកាន់តុលាការ ករណីផលិត និងចែកចាយបារីក្លែងម៉ាក ក្នុងខណ្ឌពោធនិ៍សែនជ័យ
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee បានឲ្យដឹងថា នៅថ្ងៃទី១៤ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក. បានធ្វើការចុះបង្ក្រាបទីតាំងផលិត និងចែកចាយបារីក្លែងម៉ាក ក្នុងខណ្ឌពោធនិ៍សែនជ័យ រាជធានីភ្នំពេញ និងបានបញ្ជូនជនសង្ស័យជាជនបរទេសចំនួន ១៨រូបទៅកាន់អយ្យអមសាលាដំបូងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ដឹកនាំក្រុមការងារអន្តរក្រសួង ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសលួចផលិតបារីពុំមានច្បាប់អនុញ្ញាត និងក្លែងម៉ាកសញ្ញាខុសច្បាប់ មួយកន្លែងនៅភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធនិ៍សែនជ័យ រាធានីភ្នំពេញ ។ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ វត្ថុធាតុដើមក្លែងការផលិត ម៉ាស៊ីនផលិតខ្នាតធំ និងបារីផលិតរួចត្រៀមបញ្ជូនចេញសរុបចំនួន២៥តោន ហើយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាជនជាតិបរទេសចំនួន១៨នាក់ (ចិន១៥នាក់ និងវៀតណាម៣នាក់) ដែលមានមេក្លោងជាជនជាតិចិន០១នាក់។ ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះ ធ្វើទ្បើងក្រោយពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទទួលបានពាក្យបណ្តឹង របស់ក្រុមហ៊ុន […]
ឃាត់ជនសង្ស័យចំនួន៣នាក់ លួចកាត់ខ្សែភ្លើងនៅក្រុមហ៊ុនស៊ីណូត្រេតហ្វូល
ព្រះសីហនុ៖ ជនសង្ស័យចំនួន៣នាក់ លួចកាត់ខ្សែភ្លើង នៅចំណុចក្រុមហ៊ុនស៊ីណូត្រេតហ្វូល(រោងចក្រប្រេងកាត) ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅចំណុចក្រុមហ៊ុនស៊ីណូត្រេតហ្វូល(រោងចក្រប្រេងកាត) ស្ថិតក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច(លួចកាត់ខ្សែភ្លើង)មួយកើតឡើងបង្កដោយជនសង្ស័យចំនួន៣នាក់រួមមាន៖ ១.ឈ្មោះ សាត និត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២.ឈ្មោះ ឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៣.ឈ្មោះ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យបានធ្វើសកម្មភាពប្រើរណារលួចអាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ហើយក្នុងពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុក សហការជាមួយសន្តិសុខក្រុមហ៊ុន ធ្វើការឃាត់ខ្លួនបានឈ្មោះសាត និត […]
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់លឿង
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន ២០ទីតាំង។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ គ្រប់ទីតាំងទាំង២០នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ […]