(ភ្នំពេញ): ថ្ងៃទី១០/០២/២០២៤ មានករណីបុរសម្នាក់ចងករសម្លាប់ខ្លួនកើតហេតុវេលាម៉ោង ២.៣០នាទី រសៀលនៅភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ ម៉េន អាយុរជាង៤០ឆ្នាំ គាត់បន្តទៀតថាជនរងគ្រោះបានចេញពីផ្ទះបាត់មួយយប់ដោយបានយកលុយប្រពន្ធចំនួន(ប្រាំម៉ឺនរៀល)ទៅចាយអស់ហើយមិនហ៊ានមកផ្ទះវិញ ដោយខ្លាចប្រពន្ធស្តីបន្ទោសអោយ ប្រពន្ធបាត់ប្តីក៏ខំដើររកដើម្បីហៅមកផ្ទះវិញដែរ តែរកមិនឃើញ ទើបតែដល់វេលាកើតហេតុខាងលើក៏បានទទួលដំណឹងថាប្តីគាត់បានចងកនឹងខ្សែរលីឡុងដែលនៅជាប់នឹងដើមអំពិលទឹកបារាំងនោះស្លាប់បាត់ទៅហើយ ប្រពន្ធបានប្រាប់ថាកាលពីថ្ងៃ១០/០២/២០២៤ម៉ោង១១.៣០នាទីព្រឹកប្តីគាត់បានតេមកប្រាប់គាត់ថាអោយមើលថែកូនផងគាត់ទៅហើយលែងត្រលប់ទៅវិញរហូតហើយ ព្រោះ៤-៥ឆ្នាំនេះគាត់ធ្វើបាបប្រពន្ធឆ្អែតហើយ គាត់ក៏បានប្រាប់ប្តីអោយមកផ្ទះវិញ ដើម្បីជួបជុំប្រពន្ធកូនវិញ គាត់មិនដឹងថាហេតុអីក៏គាត់ដាច់ចិត្តចងករសម្លាប់ខ្លួនចោលប្រពន្ធកូនបែបនេះ នៅកន្លែងកើតហេតុក៏បានឃើញសំបកកំប៉ុងស្រាបៀរចំនួន៣កំប៉ុងផងដែរ។ បន្ទាប់មកគ្រួសារជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយសម្ថកិច្ចមកដល់ក៏បានធ្វើកោសល្យវិច្ច័យរួចរាល់ក៏បានប្រាប់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មនោះទេ ហើយក៏បានប្រគល់សពអោយគ្រួសារដឹកតាមម៉ូតូកង់បី យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា។ ដោយ: ទូច រ៉ាវុធ
Related Articles
បុរសល្មោភកាមម្នាក់ឃើញប្អូនថ្លៃងូតទឹកអូរ សាច់សខ្ចី ទ្រាំមិនបាន ស្ទុះទៅវាយ៣ដៃសន្លប់ឈឹង រួចអូសចូល ក្នុងលូហើយរំលោភបានសំរេច..!!!
ខេត្តរតនគិរី ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និងនិង៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងលូស្ពានអូរផ្លាង ភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ មុនកើតហេតុជនរងគ្រោះបានទៅងូតទឹកបោកខោអាវ នៅចំណុចអូរផ្លាង ចម្ងាយពីផ្ទះប្រមាណ ៧០ម៉ែត្រ ជនបង្កបានឃើញជនរងគ្រោះ នៅងូតទឹកតែម្នាក់ឯង ក៏បានចូលវាយពីរទៅបីដៃរួចទាញទៅរំលោភក្នុងលូបានសម្រេច។ ជនរងគ្រោះឈ្មោះ ស ន ភេទស្រីអាយុ ២៧ឆ្នាំ (នៅលីវត្រូវ ជាប្អូនថ្លៃជនបង្ករ)។ ជនសង្ស័យឈ្មោះ ក្លាន អេម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី (ត្រូវជាបងថ្លៃជនរងគ្រោះ)។ ក្រោយពីកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនតែម្តង ៕ដោយ% ទូច រ៉ាវុធ
ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្បែរម៉ូតូសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្របានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្បែរម៉ូតូទាំងក្បាលសុទ្ធតែឈាម ចំណែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុប្រជាជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងហើយបានប្រទះឃើញបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែល៣០ឆ្នាំជាងដេកស្លាប់ក្បែរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4819ទាំងក្បាលសាកសពមានឈាម។ចំណែកម៉ូតូជនរងគ្រោះខ្ទេចមួយកំណាត់មុខទាំងស្រុង។ ឃើញបែបនេះអ្នកដំណើរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចុះមកដល់កន្លែងកើតហេតុ។ក្រោយពេលពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាអាចជាករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកលឿនហើយបុករថយន្តពីក្រោយបណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង។ចំពោះសពសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តដឹកសាកសពបុរសខាងលើយកទៅដាក់វត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកករណីខាងលើនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត៕
ផ្ទុះឆេះធុងម៉ាស៊ីត្រជាក់នៅក្នុងហាងមួយកន្លែ យីហោ «យ៉ាឃុន កាយ៉ាថូស» ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក
ភ្នំពេញ ៖ ហាងយីហោ «យ៉ាឃុន កាយ៉ាថូស»មួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះធុងម៉ាស៊ីនត្រជាក់ និងសម្ភារខាងក្នុង បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែផ្ទុះធុងម៉ាស៊ីនត្រជាក់នៅក្នុងហាងមួយកន្លែង ដែលមានយីហោ «យ៉ាឃុន កាយ៉ាថូស» ដែលបង្កជាអគ្គិភ័យឆាប់ឆេះធុងម៉ាសុីត្រជាក់ និងសម្ភារនៅខាងក្នុងហាង ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រហូតចេញរថយន្តជាច្រើនគ្រឿងមកដល់ចំណុចកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗតែម្តង។ ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរថយន្តរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើបាស់ទឹកអស់២ទ្បាន, រថយន្តរបស់ទីក្រុងជ្រោយចង្វារ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ ក្រោយពេលកើតហេតុ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃខែឆ្នាំដដែល និងមិនបណ្តាលឱ្យនរណាម្នាក់ រងរបួសក្នុងករណីនេះទេ ហើយមិនឆាបឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលក្បែហាងកើតហេតុឡើយ៕