ព័ត៌មានជាតិ

ក្រុមយុវតីទំនើងជិះដេញវ៉ៃគ្នាយ៉ាងអនាធិបតេយ្យត្រូវបានបាលអធិការដ្ឋាននគរបាលស្រុកមុខកំពូលចាប់វាស់កម្ពស់

(ខេត្តកណ្តាល): ករណីហិង្សាដោយចេតនា(បង្ករដោយក្រុមក្មេងស្រីទំនើង) កើតហេតនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤:២០នាទី នៅចំណុច ផ្លូវឡើងស្ពានព្រែកតាមាក់ ភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ចាប លីហួង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិភូមិព្រែកតាបេស ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ជនសង្ស័យចំនួន០៩នាក់ ជនជាតិខ្មែរ មុខរបរបុគ្គលិកKTV ឃាត់ខ្លួនបាន៨នាក់ គេចខ្លួន០១នាក់ មានដូចខាងក្រោម៖១.ឈ្មោះ ផាត់ លីហួយ ភេទស្រី អាយុ ១៨ឆ្នាំ ២.ឈ្មោះ ម៉ៅ វត្តី ភេទស្រី អាយុ១៧ឆ្នាំ៣.ឈ្មោះ ផល មុនីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ៤.ឈ្មោះ អាន រក្សា ភេទស្រី អាយុ១៦ឆ្នាំ៥.ឈ្មោះ មួង ម៉ាណា ភេទស្រី អាយុ ១៧ឆ្នាំ៦.ឈ្មោះ ខឹម ចាន់ថា ភេទស្រី អាយុ ២១ឆ្នាំ៧.ឈ្មោះ ហំ លីឌី ភេទស្រី អាយុ១៧ឆ្នាំ៨.ឈ្មោះ កែវ កនិកា ភេទស្រី អាយុ ១៧ឆ្នាំ+ជនសង្ស័យទាំង០៨នាក់ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន(-)។៩.ឈ្មោះ ហួត ស្រីពេជ្យ ភេទស្រី អាយុ ១៨ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកKTV(គេចខ្លួន)ជនសង្ស័យទាំង០៩នាក់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។វត្ថុតាងចាប់យក÷+ម៉ូតូចំនួន០២គ្រឿង១.ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JT-6544 ចំនួន០១គ្រឿង។២.ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ កណ្ដាល1AM-6598 ចំនួន០១គ្រឿង។+ទូរស័ព្ទដៃចំនួន០៣គ្រឿង១.ទូរស័ព្ទម៉ាកIPHONE 6PLUS ចំនួន០១ គ្រឿង។២.ទូរស័ព្ទម៉ាកIPHONE X ចំនួន០១ គ្រឿង។៣.ទូរស័ព្ទម៉ាកIPHONE 11ProMax ចំនួន០១គ្រឿង។

adm

Leave a Reply

Your email address will not be published. Required fields are marked *