ព័ត៌មានជាតិ

តើសមត្ថកិច្ចទៅណាអស់ហើយទើបបានជាមានការលេងល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញ យ៉ាងគគ្រឹកគគ្រេងតែមិនមានចំណាត់ការបង្ក្រាប…

(ភ្នំពេញ): រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើកល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ នៅក្នុងផ្ទះលក់បាយ និងកាហ្វេ មួយកន្លែងដែលស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី រាជធានីភ្នំពេញ ថ្ងៃទី18/05/2023 ទីតាំងនេះកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងបំផុត។
ជាក់ស្ដែងៈក្រុមអ្នកញៀនល្បែង”អនឡាញ”ទាំងនោះតែងតែភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុត.ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ។

ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ។
សេចក្ដីរាយការណ៍បានឱ្យដឹងថាៈល្បែង”អនឡាញ”ជល់មាន់ទូរទស្សន៍ នៅភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី រាជធានីភ្នំពេញ គឺបានបើកដំណើរការដុះស្នឹម ជាយូរខែឆ្នាំមកហើយ។

ពោលគឺមិនមែនទើបនិងបើកលេង២ទៅ៣ថ្ងៃនេះទេ ក្នុងនោះគេមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបឡើយ។
ជាហេតុនាំឱ្យម្ចាស់ទីតាំងល្បែង”អនឡាញ”មួយនេះ អាចធ្វើសកម្មភាពបានរាល់ថ្ងៃតែម្ដង.!។

កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។
ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងល្បែង។
ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។
ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ។

រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។
អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន
ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើដែរអាចកើតជាអំពើចោរលួច ចោតឆក់ ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក អធិការខណ្ឌ ឫស្សីកែវនិង លោកស្នងការនគរបាល រាជធានីភ្នំពេញ
មេត្តា! អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងនេះផងទាន។ដោយ:ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *