ព័ត៌មានជាតិ

នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​ទី​៣​ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ដែលលួចអាគុយរថយន្តប្រជាពលរដ្ឋ…

(ភ្នំពេញ): កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ៩និង ៥០ នាទីព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលំភូមិទ្រា ៤ សង្កាត់​ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១​ ឈ្មោះ​ ឈុយ​ អឿន​ អាយុ ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ទី២,ឈ្មោះ​ ចាប់សារ៉េត​ អាយុ៣២ ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ​ ទី៣​ ឈ្មោះ​ ស្អាត​ ផល្លា អាយុ 39 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ។ជនសង្ស័យទាំងបីនាក់មានសារធាតុញៀននៅនឹងខ្លួន។

ចំណែកជនរងគ្រោះមានឈ្មោះ​ លី​ វ៉ាន់នីអាយុ ៤៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួលក្រុម៣​ ភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី ៣​ ខណ្ឌមានជ័យ។បើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុន​ពេលកើតហេតុជនរងគ្រោះបានបើករថយន្តមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ​ 3G- 0496 យកមកចតនៅមុខបន្ទប់ជួលកន្លែងកើតហេតុខាងលើនិងបានចូលទៅ​ដេកនៅក្នុងបន្ទប់ដូចសព្វដង រហូតដល់ម៉ោង ១០និង ១៥នាទីយប់ទើបជនរងគ្រោះបានដឹងថាមានជនសង្ស័យមកលួចអាគុយពីរថយន្តរបស់គាត់ពេលនោះគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ជនសង្ស័យ។

លុះដល់ព្រឹកថ្ងៃទី ១៣ខែឧសភាឆ្នាំ ២០២៣​ វេលាម៉ោង ៩ និង ៥០នាទីព្រឹកកម្លាំងសមត្ថកិច្ចក៏បានឃើញជនសង្ស័យទាំង៣​នាក់ដេីរតាមផ្លូវលំភូមិទ្រា៤សង្កាត់​ស្ទឹងមានជ័យទី ៣​ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកធ្វើការសួរ​នាំនៅប៉ុស្តិ៍គរបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចដោះអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល​ ខណ្ឌមានជ័យដើម្បីចាត់ការបន្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *