ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងស៊ីសង២កន្លែងឃាត់ខ្លួនមនុស្ស២០នាក់ នៅក្នុងបុរីញ៉ូថោន…

(ភ្នំពែញ):កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិន២កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី​ ខ្មែរ​ ចិនចំនួន២០នាក់ដកហូតសម្ភារមួយចំនួន។

ប្រតិបត្តិការ​ខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី១៩​ ខែ​ឧសភា​ ឆ្នាំ២០២៣​ នៅក្នុងបុរីញ៉ូថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់មកថា​ ទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ ដោយថៅកែជាជនជាតិចិន។
ក្រោយពីទទួលបានព័ត៌មានភ្លាមលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានបង្កប់ល្បែងស៊ីសងពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់​ ស្រី១១នាក់ជាជនជាតិខ្មែរ​ និងដកហូតសម្ភារមួយចំនួន។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២០នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមនិតិវិធីដោយឡែនទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *