ព័ត៌មានជាតិ

ស្រវឹងស្រាជោគជាំ បើករថយន្តបុករះម៉ូតូ២គ្រឿង និងរថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្តរេពេញផ្លូវបណ្តាលឲ្យបុករះម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចជិតផ្សារសាំផាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AB-4661 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាជោកជាំ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើករេពេញផ្លូវ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បុកជាមួយនិងម៉ូតូ២គ្រឿង រួចបន្តទៅបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាក Hilux vigo ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6405 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឃាត់ខ្លួនតែកុងរថយន្តហាយឡិនឌ័រ យកទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកម្ចាស់ម៉ូតូទាំងពីរគ្រឿង មិនបានទាមទារសំណងអ្វីនោះទេ រួចក៏បានបន្តដំណើរទៅមុខទៀតតែម្តង៕ ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *