ឯកឧត្តមបណ្ឌិតជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Roueida El Hage អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៅកម្ពុជា (OHCHR)នារសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើកិច្ចការដូចខាងក្រោម៖១- គម្រោងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តីក្នុងវិស័យយុត្តិធម៌២- ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងកម្មវិធីជំនួយផ្នែកច្បាប់៣- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៤- ប្រព័ន្ធចុះបញ្ជីនិងគ្រប់គ្រងសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាជម្រះក្តី។
Related Articles
ឆ្មក់បង្ក្រាប់ក្លឹបមួយកន្លែង យីហោ «ហ្គោលឡាញ» ឃាត់ខ្លួនមនុស្សប្រុសស្រី ជាង២០០នាក់ ប្រផ្តុំគ្នាចូលរាំលេងកំសាន្ត មិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ មនុស្សប្រុសស្រីប្រមាណជាង២០០នាក់ ដែលប្រផ្តុំគ្នាចូលរាំលេងកំសាន្ត នៅក្នុងក្លឹបមួយកន្លែង មានយីហោ «ហ្គោលឡាញ» ត្រូវកម្លាំងគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះបង្ក្រាប និងដកហូតវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង តំណាងឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ។ ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការចុះបិតក្លិបនេះ គឺក្លិបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងមានការសម្រមសម្រួលពីលោក សាយ […]
ល្បែងជល់មាន់តាមប្រព័ន្ធ Onlineនិងឡូតូ ល្បែងគ្រប់ប្រភេទ បង្កប់ក្នុងតារាងបាល់នៅសួនផ្សារ ស៊ិនជូរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ បើកលេងយ៉ាងរំភើយសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ …
(ភ្នំពេញ)% ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសជល់មាន់តាមប្រព័ន្ធ online នៅសង្កាត់ កាកាប១ ខណ្ឌពោធិសែនជ័យ កំពុងបើកលេងយ៉ាងរំភើយ! សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បែរជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ប្រភពពតិ៍មានបានឲ្យដឹងថា: ទីតាំងល្បែងសុីសង បញ្ជល់មាន់តាម(អនឡាញ)(ឡូតូ) និងល្បែងជាច្រើនប្រភេទទៀត ដែលបង្កប់នៅក្នុងតារាងបាល់មួយកន្លែងនេះជាយូរណាស់មកហើយ! ប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។ ធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យថា: ម្ចាស់បនល្បែង ប្រើថ្នាំសណ្តំត្រូវហើយមើលទៅ? បានអាចរក្សាទុកមកដល់សព្វថ្ងៃនេះ ។👉សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅនេះ បើយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក/ក្រុង/ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ជារៀងរាល់ថ្ងៃ គេសង្កេតឃើញសុទ្ធសឹងជាអ្នកញៀនល្បែងមានម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍រដ្ឋបាលកាកាប១ មិនដែលខ្វល់អើពើ ហាក់ធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ទាំងអស់ ទូទាំងប្រទេស។ […]
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ៧មករា
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ៧មករានៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបលេីកទី៤៣ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២២) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់។សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕